Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូ​ឃ្លី​ប​នៃ​សោកនាដកម្ម គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​បុក​គ្នា​ជាង​២០​គ្រឿង នៅ​ជិត​ទីសក្ការៈ​លោកយាយ​ម៉ៅ​ពេជ្រនិល ផ្លូវជាតិ​លេខ​៤

spot_img

​ខេត្តកំពង់ស្ពឺ​ ៖ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ព័ត៌មាន​បឋម នៃ​គ្រោះថ្នាក់​ចរាចរណ៍ រ​វា​រថយន្ត​តូចធំ​បុក​គ្នា​ជាង ២០​គ្រឿង នៅតាម​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ទីសក្ការៈ​លោកយាយ​ម៉ៅ ជ្រោះ​ពេជ្រនិល កាលពី​រសៀល​ម៉ោង​៣ ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​ចំនួន​៨​នាក់​។​

​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ លោក សម សាមួន បានបញ្ជាក់​រសៀល​ថ្ងៃ​ដដែល​នេះ​ថា តាម​ព័ត៌មាន​ប​ឋ​ន ដែល​ទទួលបាន គឺ​ជាក់ស្តែង ឃើញ​មាន​ជនរងគ្រោះ​ដល់​អាយុជីវិត​ចំនួន​ម្នាក់​បាន​ស្លាប់ និង​របួសធ្ងន់​ស្រាល​ចំនួន​៨​នាក់​។ លោកស្នងការ​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កដោយ​រថយន្ត​ដឹក​ថ្ម ធ្វើដំណើរ​ចេញពី​ទិសខាងកើត ឆ្ពោះទៅ​លិច ហើយ​បាន​ដាច់​ហ្វ្រាំង​តែម្តង​។​

​លោក សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​អះអាង​ដូច្នេះ ដោយ​ផ្អែក​តាម​សេចក្តីរាយការណ៍ នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ពី​នគរបាល​ចរាចរណ៍​ដែល​ចុះទៅ​ដល់ទី​តាំង​កើតហេតុ និង​បាន​ជួយ​អន្តរាគមន៍​ភ្លាមៗ​ដល់​ជនរងគ្រោះ​។​

​លោក​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ មុនដំបូង​មាន​រថយន្ត ០១​គ្រឿង កំពុង​ចុះ​ចំណោត​ក្នុង​ល្បឿន​លឿន នៅ​ម្ដុំ​ទីសក្ការៈ​លោកយាយ​ម៉ៅ ត្រង់​ចំណោត​ជ្រោះ​ពេជ្រនិល ហើយ​បន្ទាប់មក ក៏​ស្រាប់តែ​រថយន្ត​ដឹក​ថ្ម​ធុន​ធំ​នោះ បាន​ដាច់​ហ្វ្រាំង និង​បាន​បុក​រះ​រថយន្ដ​ជាង ២០​គ្រឿង ផ្សេងទៀត មាន​ទាំង​រថយន្ដ​ធំ និង​រថយន្ដ​តូចៗ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ខ្លះ​គៀប​ជាប់ នៅក្នុង​រថយន្ដ​។ ហើយ​រថយន្ដ​ខ្លះទៀត ធ្លាក់​ជ្រោះ​ពេជ្រនិល ទៅ​ផ្នែក​ខាងក្រោម​មួយចំនួនទៀត​៕ ដោយ​៖ ដែន សីមា​

spot_img
×