Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​យោធា​ម្នាក់ ជា​អតីត​ប្តី​ដើម ចាក់​សម្លាប់​ប្ដី​ក្រោយ​ជា​ជនជាតិ​ចិន ដែល​រត់គេច​ទៅដល់​ខេត្តព្រះវិហារ

spot_img

​ព្រះវិហារ​ ៖ ក្នុង​រយៈពេល​១០​ថ្ងៃ កងកម្លាំង​នគរបាល បាន​បំបែកសំណុំរឿង តាម​ចាប់ខ្លួន​ជនដៃដល់​ម្នាក់ ជា​យោធា ដែល​ប្រើ​កាំបិត​ចាក់​សម្លាប់​បុរស​ជនជាតិ​ចិន​ម្នាក់ ជា​ប្តី​ក្រោយ​របស់​អតីត​ប្រពន្ធ និង​ម្តាយក្មេក​របួសធ្ងន់ នៅ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្តព្រះវិហារ បាន​ប្រាប់ថា កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តព្រះវិហារ និង​ស្ថិតក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ បាន​ចាប់ខ្លួន​ជនដៃដល់​ម្នាក់ ដែល​ចាក់​សម្លាប់​បុរស​ជនជាតិ​ចិន​ម្នាក់ ពេក​កំពុង​ញ៉ាំ​ស៊ុប​ជាមួយនឹង​ក្រុមគ្រួសារ​សង្សារ​របស់ខ្លួន​នៅ​ភ្នំពេញ​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ រហូតមកទល់​ល្ងាច​ថ្ងៃទី​៣ ខែមករា​នេះ កម្លាំង​សមត្ថកិច្ច​កំពុងតែ​បញ្ជូន​ខ្លួន​ជនដៃដល់ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​បន្ដ​ការសួរនាំ ទើប​បញ្ជូនមក​រាជធានី​ភ្នំពេញ​វិញ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​។​

​សូមជម្រាបថា នៅ​ម៉ោងជាង​៧​យប់ ថ្ងៃ​ចន្ទ ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ផ្ទះ​លេខ​៧៩៣ (​ហាង Family BBQ Buffet) ផ្លូវ​១០១ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ បុរស​ជនជាតិ​ចិន ដែលជា​ប្ដី​ក្រោយ បាន​ស្លាប់ ដោយសារ​អតីត​ប្តី​ដើម បាន​លប​ចាក់​សម្លាប់ ។ នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​នារី​រងគ្រោះ (​ជា​ប្រពន្ធ​) និង​ក្រុមគ្រួសារ (​មានកូន​២​នាក់ និង​ស្ត្រី​ម្នាក់ទៀត​ជា​ម្ដាយ​) បាន​ជិះ​រថយន្ត Highlander មួយគ្រឿង​មក​ហាង​កើតហេតុ​ខាងលើ ទើប​មួយសន្ទុះ​ក្រោយមក មាន​ជនជាតិ​ចិន​ដែលជា​សង្សារ ជិះ​កង់​មក​តាម​ក្រោយ ទើប​នាំគ្នា​ហៅ​ស៊ុប​ហូប​ជុំគ្នា មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​លេចមុខ​ជន​ដៃ ដល់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក PCX មិន​ចាំ​ស្លាក​លេខ កាត់មុខ​ហាង​មួយ​ជុំ រួច​ទើប​ជិះ​យក​ម៉ូតូ​ទៅ​ទុក​នៅ​ខាងក្រោយ​រថយន្ត ដែល​គេ​ចត​ចោល​នៅក្បែរ​ហាង​ខាងលើ រួច​ដើរចូល​ទៅក្នុង​ហាង ស្របពេលនោះ​ដែល​ក្រុម​នារី​រត់​តុ ក៏បាន​សាកសួរ​រក​ថា អញ្ជើញពិសា​អ្វី​ដែរ តែ​បុរស​ដៃដល់ មិន​ឆ្លើយតប​នោះទេ បែរជា​ប្រ​ញ៉ាប់​ដើរ​សំដៅ​ទៅរក​បុរស​ជន​ជាតិចិន​រងគ្រោះ ដែល​កំពុង​អង្គុយ​ហូប​ស៊ុប​ជាមួយ​ប្រពន្ធ និង​កូន​រួមទាំង​ម្ដាយក្មេក រួច​ធ្វើ​សកម្មភាព​ដក​កាំបិត​ដែល​ទុក​នៅក្នុង​កាបូបស្ពាយ​នោះ ចាក់ទៅលើ​ជនជាតិ​ចិន​ជាច្រើន​កាំបិត បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ហូរឈាម​ពេញ​ហាង ចំណែកឯ​នារី​ជា​ប្រពន្ធ និង​ស្ត្រី​ជា​ម្ដាយ​ក៏ត្រូវ​បាន​បុរស​ជា​ប្ដី​នោះ ចាក់​ជាច្រើន​កាំបិត បណ្ដាល​ឲ្យ​របួសធ្ងន់​ទាំង​២​នាក់​នោះ​។​

​ក្រោយពី​ធ្វើ​សកម្មភាព​ចាក់ទៅលើ​មនុស្ស​៣​នាក់​ខាងលើ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ហើយ ជនដៃដល់​បាន​ដើរ​ចេញពី​ហាង​ខាងលើ​ទៅយក​ម៉ូតូ​វិញ ស្របពេល​ជាមួយគ្នា​នោះ​មាន​ភ្ញៀវ និង​បុគ្គលិក​ក្នុង​ហាង បាន​រត់ចេញ​មកជួយ​ចាប់​ដែរ តែដោយសារ​តែ​ឃើញ​កាំភ្លើង​នៅជាប់​ចង្កេះ​របស់​ជនដៃដល់​នោះ ទើប មិនមាន​អ្នកណា​ហ៊ាន​ចូលទៅ​ឃាត់ និង​ចាប់​ឡើយ ទើប​បណ្ដោយ​ឲ្យ​ជនដៃដល់​ឡើង​ជិះ​ម៉ូតូ​ចេញទៅ​បាត់​។​

​បន្ទាប់មក​ស្ត្រី​ជា​ប្រពន្ធ និង​ស្ត្រី​ជា​ម្ដាយ​ដែល​រងរបួស ត្រូវបាន​គេ​ដឹក​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​ភ្លាមៗ នៅឯ​គ្លីនិក​ឯកជន រីឯ​បុរស​ជនជាតិ​ចិន​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរ​ពេទ្យរុស្ស៊ី តែ​បាន​ស្លាប់បាត់​បង់ជីវិត​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ ៕ ដោយ ​៖ ​រចនា​

spot_img
×