Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនទាន់មាន អតីតមន្ត្រី​បក្សប្រឆាំង ដាក់ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះទេ​

spot_img

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ នៅ​មិនទាន់មាន​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នៅឡើយ​ទេ​។ ដោយសារតែ​ច្បាប់​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ នៅ​មិនទាន់បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើប្រាស់​ចូល​ជា​ធរមាន​។​

​ការ​ថ្លែង​បញ្ជាក់​របស់​សម្តេច​ក្រឡា​ហោម ស ខេង បាន​ធ្វើឡើង​នៅក្រោយ​ចប់​កិច្ចប្រជុំសភា​កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៩​។​

​ពាក់ព័ន្ធ​នឹង​អតីតមន្ត្រី​បក្សប្រឆាំង​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នោះ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា រហូតមកទល់​ពេលនេះ ក្រសួងមហាផ្ទៃ មិន​ទទួលបាន​សំណើ​នៃ​ការសុំ​ផ្ដល់​នីតិសម្បទា ពី​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​នោះទេ ដោយហេតុថា​វិសោធនកម្ម ទៅលើ​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ មិនទាន់​ចូល​ជា​ធរមាន​នៅឡើយ​ទេ​។ សម្តេច​ក្រឡាហោម បញ្ជាក់ថា “​មកដល់ពេលនេះ​មិនទាន់មាន​នៅឡើយ ដោយសារតែ​ច្បាប់​នេះ​មិនទាន់​ព្រះករុណា ព្រះអង្គ​មិនទាន់​ឡាយព្រះហស្តលេខា ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ធរមាន​នៅឡើយ ហើយ​ក្រោយ​ពេលដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន​ទើប​យើង​ដឹង “​។ ពាក់ព័ន្ធ​នឹង​បុគ្គល​បក្ខ​ប្រឆាំង​ណាខ្លះ​ដែលមាន​នីតិសម្បទា​មិនអាច​ស្តារ​បាន​នោះ សម្តេច​ក្រឡាហោម បញ្ជាក់ថា បញ្ហា​នេះ ខ្ញុំ​ក៏​មិនអាច​យល់បាន ពីព្រោះថា​មាន​វា​បញ្ហា​ត្រង់​ថា នែ យើង​មិនអាច​ទៅធ្វើ​ការវាយតម្លៃ​ស្មានៗ​កើត​ទេ ទាល់តែ​ឯកសារ និង​មាន​អ្វីៗ​ទៀត “​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការផ្ដល់​នីតិសម្បទា​ជូន លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ អាចមាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ គឺ​អាស្រ័យទៅលើ​នីតិវិធី​របស់​តុលាការ​តែប៉ុណ្ណោះ ព្រោះ​តុលាការ​កំពុងតែ​ដំណើរការ​លើ​សំណុំ​រឿងនេះ​។ សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​បញ្ហា​យើង​ត្រូវ​មើល​បញ្ហា​ពី​ដើម មូលហេតុ​អី​បានជា​គាត់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ត្រូវ​មើល​មូលហេតុ​ហ្នឹង ។ អ៊ីចឹង​ហើយ​សំណួរ​ប្អូន​លើកឡើង គឺថា​ជា​សិទ្ធិ​របស់​ប្អូន​ទេ ប៉ុន្តែ​យើង​ត្រូវ​មើល​ហេតុផល​អី រហូតមកដល់​ពេលនេះ​ដំណើរការ​ដល់​ណា នីតិវិធីតុលាការ មិនទាន់​ចប់ ។ ឥឡូវនេះ​ខ្ញុំ​មិនដឹង​ទេ តែ​ឥឡូវ​គាត់ ស្ថិតនៅក្នុង​នីតិវិធីតុលាការ​”៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×