Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧទ្យាន “​លិង្គ​” ដែល​ស្ថាបនា​ឡើង យក​លំនាំ​តាម​រឿងព្រេង​និទាន ពី​ជីវិត​ស្ត្រី​ម្នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កូរ៉េខាងត្បូង​

spot_img

បោះជំហាន​ចូល​ឧទ្យាន​ចម្លែក​នេះ សុភាពនារី​ប្រាកដជា​ចៀស​ពុំ​រួច​ពី​ការអៀនខ្មាស ព្រោះ​អ្វីៗ​គឺ​សុទ្ធសឹង​ជា​ប្រដាប់​ភេទ​របស់​…​បុរស។​

​មាន​មនុស្ស​តិច​ណាស់​ដែល​ពុំបាន​ដឹង​ពី​រឿង​ឧទ្យាន​នេះ ត្រូវបាន​សាងសង់ ដោយ​យក​លំនាំ​រឿង​តាម​ការស្លាប់​ដ៏​អាណោចអាធ័ម​របស់​ស្ត្រី​ម្នាក់​លង់ទឹក​ស្លាប់​នៅ​ទីនោះ​។ រឿងបុរាណ

​និទាន​តៗ​គ្នា​ថា ៖ ស្ត្រី​ម្នាក់​អង្គុយ​លើ​ឆ្នេរសមុទ្រ លើ​ផ្ទាំង​ថ្ម​មួយ​ចោល​ភ្នែក​ទៅកាន់​លំហ​សមុទ្រ​ល្វឹងល្វើយ រង់ចាំ​សង្សារ​វិលត្រឡប់​មក​វិញ​។ ថ្ងៃមួយ​ព្យុះ​យ៉ាង​ធំ​បាន​បោកបក់

លើ​ផ្ទាំងសិលា ធ្វើឲ្យ​នាង​ធ្លាក់​ចុះ​ទឹក​។ ជួនពេល​គ្នា​នោះ សង្សារ​របស់​នាង​បាន​មកដល់ តែ​ពុំ​អាច​សង្គ្រោះ​នាង​បាន ​ព្រោះ​ព្យុះ​ខ្យល់​ខ្លាំងពេក​។​

…​ពី​ថ្ងៃ​នាង​លាចាក​លោក​ទៅ ត្រី​នៅ​តំបន់​នោះ​ងាប់​ពាយ សមុទ្រ​ក៏​គោក​។ បាតុភូត​ធម្មជាតិ​ចម្លែកៗ​ជា​រឿង​នាំ​ឲ្យ​ប្រជា​នេសាទ​ព្រួយបារម្ភ​។ ពួកគេ​ពិតជា​ក្លាយ​ពាក្យ​បណ្តាសារ​។

ថ្ងៃ​មួយ​នោះ បុរស​ចម្លែក​ម្នាក់​បាន​បង្ហាញ​វត្តមាន​លើ​សមុទ្រ ហើយក៏​ជា​ពេល​ដែល​ហ្វូង​ត្រី​វិលត្រឡប់​មក​វិញ​។ របរ​នេសាទ​ប្រព្រឹត្ត​ទៅ​ធម្មតា​ដូចពេលមុន​។​

​តាំងពី​ពេលនោះ​មក ប្រជាជន​ក្នុង​ភូមិ​ក៏​ស្ថាបនា​នូវ​រូប​បដិមាករ​មាន​ចម្លាក់​រូប “​លិង្គ​” ព្រោះ​ជឿថា នេះ​ជា​វិធី​លួងលោម​ព្រលឹង​របស់​នារី អាយុ​ខ្លី​រូបនេះ​៕ អាទិត្យ​

spot_img
×