Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ ត្រង់ចំណុច​ពេជ្រនិល បណ្ដាល​ខូចខាត​រថយន្ដ​១៧​គ្រឿង របួស​៨​នាក់ និង​ស្លាប់​មនុស្ស​ម្នាក់​

spot_img

​កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១២និង៣០​នាទី​ថៃ្ង​ទី​៣-១-២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរ នៅ​ចំណុច​គីឡូម៉ែត្រ ១០៥-១០៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤(​ពេជ្រនិល​) ក្នុងភូមិ​ទី ៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច រថយន្ត​មួយគ្រឿង ម៉ាក Hino ពណ៌ ស ពាក់​ផ្លាកលេខ ព្រះសីហនុ 3A.2424 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​និង​អាសយដ្ឋាន ចុះ​រត់​គេចខ្លួនបាត់​។​

​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍ ខូចខាត​រថយន្ដ ១៧ គ្រឿង របួស​មនុស្ស ៨​នាក់ និង​ស្លាប់​ម្នាក់​ភេទ​ប្រុស នៅនឹងកន្លែង​កើតហេតុ ចំណែក​អ្នករបួស​ត្រូវបាន កងកម្លាំង​នគរបាល​ចរាចរណ៍​ខេត្ដ និង​ស្រុក​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​។​
​មូលហេតុ បណ្ដាលមកពី​មាន​រថយន្ដ​ដាច់​ហ្វាំ​ង (​ខូច​លក្ខណៈ​បច្ចេកទេស​) ធ្លាក់​ចុះមក​កៀរ​រថយន្ដ​តែម្ដង​។​

​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត បាន បញ្ជា​ឲ្យ​កងកម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត កម្លាំង​នៅ​មូលដ្ឋាន​ជួយ​សម្រួល​ចរាចរណ៍ និង​សង្គ្រោះបន្ទាន់ ដល់​អ្នករងរបួស​ទៅកាន់​មន្ទីរពេទ្យ ដែល​នៅ​ជិត​នៅ​អាច​យកទៅ​កាន់​ខេត្ដ​កំពង់ស្ពឺ ឬ​រាជធានី​ភ្នំពេញ តាម​លទ្ធភាព​អាការ​អ្នករបួស ដាច់ខាត​យ៉ាងណា ត្រូវ​តែ​​ម្ចាស់ការ​លើ​កិច្ចការ​នេះ​បន្ទាន់​និង​ចាំបាច់​បំផុត​។​

ជំនាញ​ចរាចរណ៍​កំពុង​អន្ដរ​គម​ន៍ ស្ទួ​ច​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ភ្នំស្រួច ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×