Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​យុវជន​ម្នាក់ គំរាម​ហែកកេរ្តិ៍ យក​រូបថត​អាក្រាតកាយ​នារី​២​នាក់ បង្ហោះ​លើ​Facebook គំរាម​យកលុយ​

spot_img

​ខេត្តកណ្ដាល ៖ យុវជន​ម្នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​នគរបាល​ខេត្តតាកែវ ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ មករា នេះ ពាក់​ពន្ធ​ពីបទ គំរាម​ហែកកេរ្តិ៍ យក​រូបថត​អាក្រាតកាយ​នារី​២​នាក់ បង្ហោះ​ចូលក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​Facebook ប្រព្រឹត្ត​ពី​ខែតុលា ២០១៨ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​ព្រែក​យាយ​ហាយ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។

​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា ករណី​គំរាម​ហែកកេរ្តិ៍ (​តាម​ទូរស័ព្ទ​) កើតហេតុ​ថ្ងៃ​មិន​ចាំ ខែតុលា​ឆ្នាំ ២០១៨ នៅ​ចំណុច ផ្ទះ​ជនរងគ្រោះ ភូមិ​ព្រែក​យាយ​ហាយ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។ ជនរងគ្រោះ​០២​នាក់​ ៖ ១.​ឈ្មោះ គ​.​គ ភេទ​ស្រី​អាយុ ២៣ ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ព្រែក​យាយ​ហាយ ឃុំ ព្រែក​ថ្មី ស្រុ​កោះធំ ខេត្តកណ្ដាល មុខរបរ​កម្ម​ការ​នី​រោងចក្រ​។ ២.​ឈ្មោះ ជ​.​ធ ភេទ​ស្រី​អាយុ​៣៣ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ក្បាល​កោះទាវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កម្ម​ការ​នី​រោងចក្រ​។ ចំណែក​ជនសង្ស័យ​១​នាក់ ឈ្មោះ ចេង មិត្ត ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​សំរោង ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ មុខរបរ កម្មករសំណង់ ប្រើប្រាស់ facebook ឈ្មោះ Ahmoa Tps និង ប្រើប្រាស់​លេខ​ទូរស័ព្ទ ១.0712223640 ២.071 7403444 ៣.081 754442
​នគរបាល​ខេត្តកណ្តាល បាន​ប្រាប់​ពីស​ភាព​រឿង​ហេតុថា កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨ កន្លងទៅ ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ មាន​ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ តាមរយៈ​ទូរស័ព្ទ និង ​Facebook​ ។ បន្ទាប់ពី​បាន​និយាយ និង​ឆាត​ជាមួយគ្នា​ជា​ហូរហែរ​មក បាន​ប្រមាណ​ជា​១​សប្ដាហ៍ ស្រាប់តែ​ជនសង្ស័យ​ខាងលើ បាន​សុំ​មើល​រូបថត​អាក្រាតកាយ របស់​ជនរងគ្រោះ​ទាំង​២​នាក់ (​ម្នាក់​ម្ដង​) មុន​ក្រោយ​គ្នា ហើយ​ជនរងគ្រោះ ក៏បាន​ផ្ញើ​រូបអាក្រាត​កាយ ទៅ​ឲ្យ​ជនសង្ស័យ​តាម រយៈ​ Account facebook ឈ្មោះ Ahmoa Tps ​។ បន្ទាប់ពី​មាន​រូបថត​អាក្រាតកាយ នៅក្នុង​ដៃ​ហើយ ជនសង្ស័យ​ក៏បាន​ទូរស័ព្ទ​សុំ​លុយ ពី​ជនរងគ្រោះ​ទាំង​២​នាក់ តែ​ជនរងគ្រោះ​ពុំ​ព្រម​ឲ្យ ពេលនោះ​ជនសង្ស័យ បាន​និយាយ​គំរាមថា នឹង​យក​រូបថត​អាក្រាតកាយ របស់​ពួកគេ​ទាំង​២​នាក់ បង្ហោះ​ចូលក្នុង​បណ្ដាញ​ផ្សព្វផ្សាយ ​Facebook ។ ដោយមាន​ការ​ភ័យ​​ខ្លាច​ជនសង្ស័យ យក​រូបភាព​អាក្រាត បង្ហោះ​ចូលក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម នារី​រងគ្រោះ​ទាំង​២​នាក់​ខាងលើ ក៏បាន​ផ្ញើ​លុយ ទៅ​ឲ្យ​ជនសង្ស័យ តាមរយៈ​ភ្នាក់ងារ​វេរ​លុយ អ៊ី​ម៉ាន់​នី និង wing ជា​បន្តបន្ទាប់ តាម​អ្វីដែល​ជនសង្ស័យ ត្រូវការ​ពុំដែល​ខាន ដែល​សរុប​ជា​ទឹកប្រាក់​ទាំងអស់​មាន​ដូចខាងក្រោម ជនរងគ្រោះ​ទី​១ អស់​ទឹកប្រាក់ ​៖ ​សរុប ចំនួន​1.800.000​រៀល និង 500 ដុល្លារ​អាមេរិក​។ ជនរងគ្រោះ​ទី​២ អស់​ទឹកប្រាក់​៖​សរុប ចំនួន​1.700 ដុល្លារ​អាមេរិក និង​ប្រាក់រៀល​ចំនួន ​64 ម៉ឺន​រៀល​ ។

​លុះ​មកដល់​ថ្ងៃទី​១៩​ធ្នូ​២០១៨ ជនរងគ្រោះ រកលុយ​ផ្ញើ​ឲ្យ​ជនសង្ស័យ​លែង​បាន ទើប​មក​ដាក់ពាក្យ​បណ្ដឹង​នៅ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនាញ ជួយ​ស្រាវជ្រាវ តាម​ចាប់​មុខសញ្ញា ដើម្បី​យកមក​បន្ត​ចាត់ការ​តាម​នីតិវិធី​។ លទ្ធផល​ស្រាវជ្រាវ​ស៊ើបអង្កេត នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ បានធ្វើការ​ស្រាវជ្រាវ ដោយមាន​កិច្ច សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ខេត្ដ​តាកែវ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​ចំណុច ភ្នាក់ងារ wing វេរ​លុយ ផ្សារ​អង្គរកា ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

​ជនសង្ស័យ​ឈ្មោះ​ចេង មិ​ត្ដ បាន​សារភាពថា ខ្លួន​បាន​ស្គាល់គ្នា​ជាមួយ​ជនរងគ្រោះ​ទាំង ០២ នាក់​ខាងលើ​តាមរយៈ​ឆាត Facebook ជាមួយគ្នា បន្ទាប់មក​បាន​លួងលោម​ជនរងគ្រោះ​ឲ្យ​ថតរូប​អាក្រាតកាយ​ផ្ញើ​ឲ្យ​គ្នា​មើល ក្រោយមក​ក៏បាន​ទូរស័ព្ទ​ទៅ​ជនរងគ្រោះ​ជា​បន្ដបន្ទាប់ ឲ្យ​ផ្ញើ​លុយ​មក​ឲ្យ​ខ្លួន​បើ​មិន ដូច្នោះ​ទេ​នឹង​បង្ហោះ​រូបអាក្រាត​កាយ​របស់ ជនរងគ្រោះ ទៅក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​Facebook ឲ្យ សាធារណៈជន​បានឃើញ​។​
​ករណីនេះ​កម្លាំង​ជំនាញ កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ​៕ ដោយ​ ៖ ​កូ​ឡាប​

spot_img
×