Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​សកម្មភាព​យក​កន្ត្រៃ​កាត់​តូប​លក់​ទូរស័ព្ទដៃ ចៃដន្យ​ប្រជាព​រដ្ឋ​ឃើញ​វាយ​ទ្រោម​ខ្លួន ទើប​ប្រគល់ឲ្យ​សមត្ថកិច្ច​

spot_img

​ខេត្តតាកែវ ៖ ជនសង្ស័យ​ក្នុង​ករណី​យក​កន្ត្រៃ​កាត់​តូប​លក់​ទូរស័ព្ទដៃ​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ចាប់វាយ​ទ្រោម​ខ្លួន​ទើប​ប្រគល់ឲ្យ​សមត្ថកិច្ច ។​

​ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​ក្នុង​ករណី​ប្រព្រឹត្ត​អំពើ​ចោរកម្ម​នេះ​ធ្វើឡើង​ភ្លាមៗ ខណៈ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​នៅ​ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង ២០​និង​៣០​នាទី នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទដៃ​មួយកន្លែង ដែល​ជា​របស់​ឈ្មោះ សំ ហុន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ស្ថិតនៅ​ភូមិ​ត្រពាំង​កែស ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់​។

តាម​ការ​ឲ្យដឹងពី​ប៉ូលិស​ស្រុក​ត្រាំកក់​បាន​ប្រាប់ថា ៖ ជនសង្ស័យ​មាន​ឈ្មោះ ជា ទិ​ត្យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងរុន ឃុំ​ឧត្តម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ សមត្ថកិច្ច​បាន​បន្តថា ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​ប្រដាប់​ដោយ​សោ​និង​កន្ត្រៃ​យក​ទៅ​កាត់​ជញ្ជាំង​ស័ង្កសី ហាង​លក់​ទូរស័ព្ទ​របស់​ម្ចាស់​ហាង​ខាងលើ​តែ​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ឃាត់ខ្លួន​និង​វាយ​ឲ្យ​ង​របួសធ្ងន់ សន្លប់ ទើប​ប្រគល់​ជូន​សមត្ថកិច្ច​។​

​ពេលនោះ​សមត្ថកិច្ច​លោក​បាន​ហៅ​រថយន្ត​សង្គ្រាះ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តតាកែវ​។ ដោយឡែក​វត្ថុតាង​នៅ​និង​ជនសង្ស័យ​មាន ៖ ទូរស័ព្ទដៃ​ចំនួន​១០​គ្រឿង oppo ០៣​គ្រឿង Vivo ចំនួន​០៦​គ្រឿង Samsung ០១​គ្រឿង ក​ន្រៃ្ត​កាត់​ស័ង្កសី​០១​និង​សោ​មួយ​មួយចំនួន ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស្មាស់​វី សេរី​២០១៤​ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​1DG1069​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ក្នុងករណី​ប្រព្រឹត្ត​អំពើចោរកម្ម​ខាងលើនេះ​ត្រូវបាន​សមត្តកិច្ច​ជំនាញ​ស្រុកត្រាំ​កក់កសា​ង​សុំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូងខេ​ត្ត​តា​កែវចាត់ការ​តាម​នីតិវិធី ៕ តាកែវ​

 

spot_img
×