Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បញ្ជូន​ថៅកែ​ហាង​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក និង​អ្នក​វះកាត់ ទៅ​តុលាការ​ (វីដេអូ)

spot_img

​ភ្នំពេញ​ ៖ សមត្ថកិច្ច​បញ្ជូន​ខ្លួន​លោកស្រី ហូ​វ ដា​ណេ ថៅកែ​ហាង​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក និង​ស្រី​ម្នាក់​ទៀត​ជា​អ្នក​វះកាត់​កែ​ប្រដាប់ភេទ​ដោយផ្ទាល់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៩​នេះ​។​

​សំណុំរឿង លោកស្រី ហូ​វ ដា​ណេ ពាក់ព័ន្ធ​ការគំរាមកំហែង បង្ហោះ​វីដេអូ សកម្មភាព វះកាត់​ប្រដាប់ភេទ របស់​អតិថិជន ស្ថិតក្រោម​ចំណាត់ការ​របស់ លោក​ព្រះរាជអាជ្ញារង សឿន មុនី​រ័ត្ន​។​

​គួររំលឹកថា ការភ្ញាក់ផ្អើល​បាន​កើតមាន​នៅ​វេលា​រសៀល​ថ្ងៃទី​២ មករា ខណៈ​ដែល​ហាង​កែ​សម្ផស្ស​ដ៏​ធំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​យីហោ ឌែ​ម៉ូ​គ្លីនិក ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ចូល​ឆែកឆេរ និង​មិន​មាន​ប្រភព​ព័ត៌មាន​ត្រូវ​បាន​ប្រាប់ឱ្យដឹង​ភ្លាមៗ​នោះទេ ចេញពី​ក្រុម​មន្ត្រី​ដែល​ចូល​ឆែកឆេរ​ក្នុង​ហាង​កែ​សម្ផស្ស​នេះ ។ ឌែ​ម៉ូ​គ្លីនិក មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​១២១ ផ្លូវ​លេខ​៥៦៦ កែង​ផ្លូវ​លេខ​៣០៧ ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ។​

​ជាមួយនឹង​ប្រតិបត្តិ​ការឆែកឆេរ​នោះ​អ្នកស្រី ហូ​វ ដា​ណេ ត្រូវបាន​គេ​ស្គាល់​ថា ជា​នាយិកាឌែ​ម៉ូ​គ្លីនិក​ដែល​ទើប​ចូល​រោងការ​ជាមួយ​អ្នកជំនួញ​ថៃ​វ័យក្មេង​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន ដែល​តាម​ប្រភព​ក្រៅផ្លូវការ​បាន​ឱ្យដឹងថា ពាក់ព័ន្ធ​ករណី​យក​រូប​ស្រាត​គំរាម​ជំរិត​ទារប្រាក់ ។ ប្រភព​ព័ត៌មាន​ដដែល​បានឱ្យដឹងថា គ្លីនិក​របស់​អ្នកស្រី ហូ​វ ដា​ណេ បានដាក់​កាមេរ៉ា​លួច​ថតរូប​តារា​មួយចំនួន រួម​ទាំង​អតិថិជន​ផ្សេងទៀត ដែល​ចូល​ទៅ​កែ​សម្ផស្ស ដូចជា​ធ្វើ​សុដន់​មូល​ក្បំ កែ​កន្លែង​ផ្សេងៗ​តាម​តម្រូវការ ហើយ​បាន​យក​រូបភាព​ទាំងនោះ ទៅ​ជំរិត​ទារប្រាក់​ពី​ជន​រងគ្រោះ​ច្រើន​ម៉ឺន​ដុល្លារ ។ ដោយសារ​តែ​ករណី​នេះ បាន​ធ្វើឱ្យ​មាន​កំហឹង​ផ្ទុះឡើង និង​បាន​ដាក់​ពាក្យបណ្ដឹង​មក​សមត្ថកិច្ច អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទោះជា​បែបណា​ជា​រឿង​ចោទប្រកាន់​ប៉ុណ្ណោះ ។​

​កាលពី​ថ្ងៃ​ទី​៣១ ធ្នូ ២០១៨​កន្លងទៅនេះ អ្នកស្រី ហូ​វ ដា​ណា បាន​សម្រេចចិត្ត​ចូល​រោងការ​ជាមួយ អ្នក ជំនួញ​ល្បីឈ្មោះ​ម្នាក់ ជា​ជនជាតិ​ថៃ មាន​ប្រាក់​វាល់​លាន​ដុល្លារ ដែល​ពិធី​រៀប​អាពាហ៍ពិពាហ៍​នេះ បាន​ធ្វើឡើង​នៅ​វីឡា​ដ៏​ស្កឹមស្កៃ​មួយ ក្នុង​បុរី​វិមាន​ភ្នំពេញ ក្រោម​វត្តមាន​ចូលរួម​ពី​ក្រុម​តារា​ល្បីៗ​ជាច្រើន ។ អ្វី​ដែល​ជា​ការចាប់អារម្មណ៍ ក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នកជំនួញ​ស្រី ដែល​មាន​សក្ដានុពល​ខ្លាំង​លើ​វិស័យ​កែ​សម្ផស្ស​រូបនេះ គឺ​ស្ថិតនៅត្រង់​កូនកំលោះ​មាន​វ័យក្មេង​រហូតដល់​ទៅ​៨​ឆ្នាំ ជា​អ្នកជំនួញ មាន​មុខ​ជំនួញ​ច្រើន​មុខ​មានទ្រព្យ​លាន​ដុល្លារ ក្នុង​ប្រទេស​ថៃ ។ លោក Thammarat Thurathong ត្រូវបាន​គេ​ស្គាល់​ថា គឺជា​កូនពៅ​ក្នុង​ត្រកូល​អភិជន​ដែល​មាន​កូន​តែ​២​នាក់ និង​ជា​អ្នកជំនួញ​ជួរមុខ​ក្នុង​ប្រទេស​ថៃ ដែល​មាន​ក្រុមហ៊ុន​ធំៗ​ក្នុង​ដៃ​ជាច្រើន​ដូចជា ក្រុមហ៊ុន​យន្តហោះ​ឯកជន ក្រុមហ៊ុន​កប៉ាល់​ឯកជន ក្រុមហ៊ុន​លក់​មាស ក្រុមហ៊ុន​ផលិត​ជី ក្រុមហ៊ុន​លក់​ដី​ក្រុមហ៊ុន​សណ្ឋាគារ និង​ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​៥ ក្រុមហ៊ុន​កែ​សម្ផស្ស​ជាដើម ។​

​យោងតាម​ប្រភព​ក្រៅ​ផ្លូវ​វ​ការ​ថា ថៅកែ​ហាង​កែ​សម្ផស្ស​រូបនេះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​ថត​វីដេអូ​អតិថិជន ដែល​ទៅ​ទទួល​សេវាកម្ម​កែ​សម្ផស្ស ដើម្បី​គំរាម​ទារប្រាក់ ។​

​ប្រភព​នេះ​បញ្ជាក់បន្ថែម​ថា ជនរងគ្រោះ​បាន​ប្តឹង​និង​ចោទប្រកាន់ថា អ្នកស្រី​ដា​ណេបាន​បើក​ហាង​កែសម្ផស្ស​ខាងលើ ដោយ​ផ្តល់​សេវាកម្ម​កែ​សម្ផស្ស​ដូចជា​ចាក់​ថ្នាំ​ឲ្យ​ស ឬ​កែ​សម្ផស្ស​ផ្សេងៗ​ទៀត​រហូត​ដល់​ចំណុច​អាថ៌កំបាំង ។​

​លុះ​ពេល​ផ្តល់​សេវា​រួចរាល់ គឺ​មាន​វិក្កយបត្រ​២ មួយ​តម្លៃ​៧០០​ដុល្លារ និង​មួយទៀត​តម្លៃ​២៨០០០​ដុល្លារ ដោយ​អះអាង​ថា តម្លៃ​២៨.០០០​ដុល្លារ​ជា​សេវា​ចាក់​ថ្នាំ​ផ្សេងៗ ។ ពេលនោះ​ជនរងគ្រោះ​បាន​តវ៉ា​លើ​សេវា​ផ្សេងៗ​ដោយ​សុំ​ត្រឹម​២.០០០​ដុល្លារ ប៉ុន្តែ​ស្ត្រី​ថៅកែ​បានទាមទារ​៨.០០០​ដុល្លារ បើ​មិន​បាន​ទេ គេ​នឹង​បង្ហោះ​វីដេអូ (​ដេរ​ប្រដាប់ភេទ​)​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ។ ក្រោយ​ទទួល​ការ​គំរាម​បែបនេះ ទើប​ជនរងគ្រោះ សម្រេច​ដាក់​ពាក្យ​ប្តឹង​ទៅ​ការិយាល័យ​ជំនាញ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទើប​មាន​ចំណាត់ការ​នាពេលនេះ ។​

​អ្នកស្រី ហូ​វ ដា​ណេ ជា​ស្ត្រី​មេម៉ាយ​កូន​២ តែ​សម្រស់​មិន​អន់​នោះទេ ។ ទាក់ទិន​នឹង​ការជួប​អ្នកជំនួញ​ថៃ​វ័យក្មេង​នេះ ត្រូវបាន​គេ​ដឹងថា អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​ជាង​២​ឆ្នាំ​មកហើយ តាមរយៈ​ការធ្វើ​ជំនួញ​ជាមួយគ្នា​ផ្នែក​កែ​សម្ផស្ស និង​មុខ​ជំនួញ​ផ្សេងទៀត ដែល​ដំបូង​ឡើយ​គ្រាន់តែ​ជា​ដៃគូ​ជំនួញ ប៉ុន្តែ​ក្រោយពី​សិក្សា​ចិត្ត​គ្នា ក៏​ឈាន​ដល់​មាន​ទំនាក់ទំនង​ស្នេហា​តែម្ដង ។ ទាំង​អ្នកសិល្បៈ ក៏ដូចជា​មហាជន​កោត​សរសើរ​ពី​មន្ត​ស្នេហ៍​អ្នកជំនួញ​១​គូ​នេះ​ជាខ្លាំង ដោយ​មិន​នឹកស្មាន​លោក Thammarat Thurathong មាន​វ័យក្មេង​ជាង ដល់​ទៅ​៨​ឆ្នាំ​មក​ស្រឡាញ់​អ្នកស្រី ហូ​វ ដា​ណេ ដែល​ជាស​
​្ត្រី​មេម៉ាយ​កូន​២​ទៅហើយ ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​គឺ​បែប​សាមញ្ញ ប៉ុន្តែ​ខ្លឹម​កប់​នោះ ម្ដាយ​កូន​កំលោះ​បានផ្តល់​កាដូ​យ៉ាង​ពិសេស​ខ្សែ​.​ក​ពេជ្រ​១​ខ្សែ តាម​ដែល​ដឹង​តម្លៃ​ប្រហែល​៤៧​ម៉ឺន​ដុល្លារ និង​ចិញ្ចៀនពេជ្រ​១​វង្ស មាន​តម្លៃ​ប្រហែល​ជាង​៣០​ម៉ឺន​ដុល្លារ​ឯណោះ ។ ដោយសារ​តែ​កូន​កំលោះ​ជា​ជនជាតិ​ថៃ ដូចនេះ​អាពាហ៍ពិពាហ៍​ខាងលើ​បាន​ធ្វើ​តាម​បែប​ខ្មែរ កាត់​ថៃ អ្នក​ផាត់មុខ​និង​ធ្វើ​សក់​ខាង​កូនកំលោះ​នាំយក​ពី​ប្រទេស​ថៃ​ទាំង​អស់ ។ ដោយឡែក គ្រឿងសម្អាង សម្លៀក​បំពាក់ គឺ​សុទ្ធតែ​កុម្ម៉ង់​ថ្មីៗ​ទាំងអស់ ដែល​អ្នកស្រី​បាន​ប្រគល់​ឲ្យ​ហាង​ខ្មែរ​កាត់ដេរ​ខ្មែរ​ឌី​ហ្សា​ញ​ជា​អ្នក​រៀបចំ​ឲ្យ ។ ក្រោយ​ពី​រៀបការ​រួច គ្រឿងសម្អាង និង​សម្លៀកបំពាក់​មិន​ត្រូវបាន​ផ្ទេរ​ឲ្យ​ខាង​សម្អាង​យកទៅ​ជួល​បន្ត​ឡើយ គឺ​ពួកគេ​ទុក​តាំង​ជា អនុស្សាវរីយ៍​ទាំងអស់ ។​

​ទោះបីជា​បែបណា ចំណងអាពាហ៍ពិពាហ៍​ដែល​រំលង​បាន​ត្រឹមតែ​២​ថ្ងៃនេះ មិនដឹង​ទៅ​ជា​បែបណា​នោះ​ទេ ហើយ​ប្រសិន បើ​សមត្ថកិច្ច​រកឃើញ​កំហុស​មែន​នោះ អ្នកស្រី​ម្ចាស់​គ្លីនិក​និង​ប្រឈម​មុខ​ជាប់ពន្ធនាគារ​មិនខានឡើយ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×