Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុលាការ​ពិសេស​អាហ្គានីស្ថាន​កាត់ទោស​ប្រហារជីវិត​បុរស ៣​នាក់ ពី​បទ​សម្លាប់​អ្នកកាសែត BBC

spot_img

សាលាក្តី​ពិសេស​ក្នុង​ប្រទេស​អាហ្គានីស្ថាន បាន​កាត់ទោស​បុរស ៣​នាក់​ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​​សម្លាប់​អ្នក​សារ​សែ​តរបស់​សារពត៌មាន BBC ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​របស់​សាលាក្តី​។​

​អ្នកកាសែតរ​បស់ BBC ឈ្មោះ Ahmad Shah​ត្រូវបាន​បាញ់សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​ដែល​គេ​មិន​​ស្គាល់​អត្ថ​សញ្ញាណ កាលពី​ខែ​មេសា​ឆ្នាំ ២០១៨​។​

​តុលាការ​ពិសេស​ប្រឆាំង​នឹង​ភេរវកម្ម​អាហ្គានីស្ថាន បាន​កាត់​បុរស ៣​នាក់ ដោយ​ម្នាក់​ទទួល​ទោស​​ប្រហារជីវិត ម្នាក់​ទៀត​ជាប់គុក ៣០​ឆ្នាំ ចំណែក​ម្នាក់​ទៀត​ទទួលទោស ៦​ឆ្នាំ​។​

​ទោះយ៉ាងណា អត្ថ​សញ្ញាណ​របស់​ឃាតករ​ទាំង ៣​នាក់​មិន​ត្រូវបាន​គេ​បញ្ជេញ​ជា​សាធារណៈ​នោះ​ទេ ចំណែក​មូលហេតុ​នៃ​ការធ្វើ​ឃាត​​​ក៏​មិន​ច្បាស់​ដែរ​។​

​មេធាវី​របស់​សាលាក្តី​បាន​និយាយថា ជន​ទាំង ៣​នាក់​នោះ​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធ​ធនាគារ Parwan ដែល​ជា​ពន្ធ​ធនាគារ​សម្រាប់​ដាក់​អ្នកទោស​ដែល​ភាគច្រើន​រង​ការចោទប្រកាន់​ពី​បទ​ភេរវកម្ម​។​

​សូមបញ្ជាក់​ថា អ្នកកាសែត​ខាងលើ បាន​ធ្វើឲ្យ​ដំបូង​អោយ BBC ជា​អ្នក​ផ្តល់​ព័ត៌មាន​ក្រៅ​ក្របខណ្ឌ​ ​ប៉ុន្តែ​ក្រោយមក​គាត់​ក៏​ត្រូវបាន​ជ្រើសរើស​ឲ្យធ្វើ​ជា​បុគ្គលិក​ពេញ​ម៉ោង​តែ​ម្តង​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×