Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទេសចរ​រាប់ពាន់​នាក់​កំពុង​ភៀសខ្លួន​ចេញពី​កោះ​ថៃ ខណៈ​ខ្យល់ព្យុះ​កំពុងតែ​ធ្វើ​ដំ​ណើរមក​

spot_img

​ភ្ញៀវទេសចរ​រាប់ពាន់​បាន​កំពុង​ភៀសខ្លួន​ចេញពី​កោះ​ជាច្រើន​ស្ថិត​ក្នុង​ប្រទេស​ថៃ មុន​ពេល​ខ្យល់ព្យុះ Pabuk បោកបក់​មក​លើ​កោះ​ទាំងនោះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​ថៃ​ថ្លែងប្រាប់ CNN កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​

​ខ្យល់ព្យុះ​ត្រូពិច Pabuk ត្រូវ​គេ​ព្យាករណ៍​ថា​នឹង​ធ្វើដំណើរ​មក​ដល់​ប្រជុំ​កោះ Chumphon នៅវេលា​​ម៉ោង ៧​យប់​ថ្ងៃ​សុក្រ​នេះ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​កំពុង​បន្ត​។​

​ខ្យល់ព្យុះ​ដ៏​មាន​ឥទ្ធិពល​នោះ នឹង​ធ្វើ​ដំណើរ​បោកបក់​លើ​តំបន់​ទេសចរណ៍​ដ៏​ល្បី​ជាច្រើន​ស្ថិតនៅ​​ឈូង​សមុទ្រ​ថៃ មានដូចជា​កោះ​សាម៊ុ​យ កោះ​ផាង​ហ្គាន និង​កោះ​តៅ​ជាដើម​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ ឈ្មោះ Putthipong Punnakanta បាន​ថ្លែង​ប្រាប់ CNN តាម​ទូរស័ព្ទ​​ដូច្នេះ​ថា “​អាជ្ញាធរ​កំពុង​ប្រមូលផ្តុំ​ចំនួន​អ្នក​រត់​ភៀសខ្លួន​”​។​

​គាត់​បន្ថែមថា នេះ​គឺជា​រដូវ​កំសាន្ត ហើយ​មាន​អ្នកទេសចរ​បរទេស​ជាច្រើន​នៅ​តំបន់​ទេសចរណ៍​​មាន​ប្រជាប្រិយភាព​។ ពួក​យើង​បាន​ផ្តល់​ពត៌មាន​ដល់​ពួកគេ ២​ថ្ងៃ​មុន​មក ហើយ​ខ្ញុំ​អាច​និយាយ​​បាន​ថា ពួកគេ​បាន​ចាក​ចេញពី​កោះ និង​បាន​ត្រឡប់​ទៅ​កាន់​ដីគោក​រួចរាល់​ហើយ​៕ សុភ័ក្ត្រ

​ប្រភព​៖ CNN​

spot_img
×