Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដ្ឋាន​បូម​ខ្សាច់​មួយ​កន្លែង​កំពុង​ជ្រក​ក្រោម​អ​ជ្ញាប័​ណ្ណ​តាម​មាត់​របស់​មន្ត្រី​ពាក់ព័ន្ធ ខណៈ​ដែល​ការដ្ឋាន​នេះ បាន​បើក​ការ​បូម​ខ្សាច់​លក់​យក​លុយ​ជិត​៥​ឆ្នាំ​មកហើយ​

spot_img

​តាកែវ ៖ ការដ្ឋាន​បូម​ខ្សាច់​មួយ​កន្លែង​ដែល​គេ​ស្គាល់​ម្ចាស់​ឈ្មោះ វ៉ាន់ បាន​និង​កំពុង​តែ​លួច​សម្ងំ បូម​យក​ខ្សាច់​មក​លក់​ចែក​លុយ​គ្នា ជិត​៥​ឆ្នាំ​មកហើយ តែ​គ្មាន​មន្ត្រី​ជំនាញ​ណា​អើពើ និង​មាន​វិធានការ​លើ​ទីតាំង​ខាងលើ​ឡើយ ដោយ​ទុក​អោយ​ឈ្មួញ​បន្ត​លួច​បូម​ខ្សាច់​យកមក​លក់​ធ្វើ​មាន​ធ្វើ​បាន​ទៅ​វិញ ។ ក្នុង​ករណី​លួច​បូម​ខ្សាច់​នេះ​ត្រូវបាន​ពលរដ្ឋ​សង្ស័យថា ប្រហែល​ជា​ម្ចាស់​ការដ្ឋាន​ត្រូវ​រូ​វ​គ្នា​ជាមួយ​និង​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​ហើយ បានជា​ការដ្ឋាន​នេះ​ក្លាយ​ជា​ការដ្ឋាន​បូម​ខ្សាច់​ដោះ​ស្លែ​មួយ​ទៅហើយ​។​

​សូមបញ្ជាក់​ថា ការដ្ឋាន​លួច​បូម​ខ្សាច់​ខាងលើ​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ភូមិ​ពោធិ៍​ដុះ ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ហើយ​ការដ្ឋាន​ខាងលើ​នេះ​ដែរ គឺ​ធ្លាប់​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា​បិទផ្លូវ​មិន​អោយ​ឡានធំៗ​ចូល​មក​ដឹក​ខ្សាច់​ចេញ ដែល​បើកបរ​កាត់​នៅលើ​ផ្លូវ​មុខ​ផ្ទះ​របស់​ពួក​គាត់​ឡើយ ព្រោះ​បណ្តាលអោយ​ខូច​ផ្លូវ និង​មាន​ដី​ហុយ​សំពោង ធ្វើអោយប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់​ជា​ខ្លាំង ។​

​ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ ក្រុមការងារ​របស់​យើង​បាន​ធ្វើ​ការសំភាសន៍​ជាមួយ​និង​អាជ្ញាធរ​ស្រុក លោក កៅ វគ្គ សែ​ល អភិបាលស្រុក​ត្រាំកក់ លោក​បាន​ប្រាប់​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៩​ថា ៖ ការដ្ឋាន​បូម​ខ្សាច់​នេះ​មាន​អាជ្ញាប័ណ្ណ​ពី​ខេត្ត មិន​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​លោក​ឡើយ ហើយ​លោក​អភិបាល​ខេត្ត​ជា​អ្នកចុះហត្ថលេខា​សម្រេច​ឲ្យធ្វើ​អាជីវកម្ម​។​

​ចំណែកឯ​លោក ឃុត ប៊ុនធឿន ប្រធាន​ការិយាល័យ​ច្រក​ចេញចូល​តែមួយ បាន​និយាយថា ៖ ចំពោះ​ការដ្ឋាន​បូម​ខ្សាច់​ខាងលើ​ប្រហែលជា​មាន​អាជ្ញាប័ណ្ណ តែ​នៅ​លើ​កម្រិត​ត្រឹម​ណា​នោះ មិន​ទាន់​ច្បាស់​នៅឡើយ ហើយ​លោក​បាន​បញ្ជាក់ថា​បើ​ចង់ដឹង​ច្បាស់​សូម​សួរ​ទៅ​មន្ទីរ​រ៉ែ និង​ថាមពល ព្រោះ​មន្ទីរជំនាញ​ជា​អ្នកត្រួតពិនិត្យ រីឯ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នេះ គឺ​គ្រាន់តែ​ជា​អ្នកទទួល​សេវា​តែប៉ុណ្ណោះ​។​

លោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ

​ដោយឡែក​លោក ផេង វុ​ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​អោយដឹង​តាម​ទូរស័ព្ទ​នា​ថ្ងៃទី​០៤ ខែ​មករា នេះ​ដែរ​ថា ការដ្ឋាន​ខាងលើនេះ​បើ​ក្រុម​អ្នកសារព័ត៌មាន​ចង់ដឹង​ច្បាស់ ប្អូន​ទៅ​សួរនាំ​នៅ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​ទៅ សុំ​មើល​អាជ្ញាប័ណ្ណ​របស់​គេ​ទៅ រួច​បាញ់ GPS មើល​ផង កុំ​គ្រាន់តែ​លឺ​ពលរដ្ឋ​ថា​ហើយ​ចេះ​តែ​និយាយ ព្រោះ​ពលរដ្ឋ​មិនមែន​ជា​អ្នក​ផ្តល់​សេវា​ទេ គឺ​ក្រុម​ឈ្មួញ​ទាំងនោះ​ជា​អ្នក​ផ្តល់​សេវា​។ លោក ផេង វុ​ធ បាន​និយាយទៀតថា នៅពេល​នេះ​លោក​មិន​មាន​សិទ្ធិ​ក្នុងការ​ចុះហត្ថលេខា​ផ្តល់​សិទ្ធិ​អោយ​គេ​ដូច​មុន​ឡើយ ការងារ​ទាំងនោះ​គឺ​នៅ​លើ​ខេត្ត​ទាំងអស់ ។​

​ជុំវិញ​ករណី​នេះ​ដែរ មន្ត្រី​ពាក់ព័ន្ធ​កំពុង​ឆ្លើយ​រុញ​អោយ​គ្នា​ទៅវិញទៅមក​នេះ គឺ​កំពុង​ក្លាយជា​ចំណុច​កាន់តែ​មាន​ចម្ងល់​ច្រើន ៕ ដោយ ៖ តាកែវ​

 

spot_img
×