Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ែម សំ​អូន បញ្ចេញ Original Song ជាមួយនឹង​MV ត្រជាក់​ភ្នែក​

spot_img

​ភ្នំពេញ​-​អបអរ​បុណ្យ​គ្រិស្គ​ស្មាស (Christmas) តារាចម្រៀង យ៉ែម សំ​អូន បាន​បញ្ចេញ MV បទ​ចម្រៀង Original Song
​បែប​ចាក់​ដោត​អារម្មណ៍ ជូន​ទស្សនិកជន និង​អ្នកគាំទ្រ​សម្រាប់​ឱកាស​ជិត​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​ខាងមុខនេះ​។​

​បទ​ចម្រៀង “​បែក​គ្នា​ហើយ ហេតុអ្វី​ក៏​បង​នៅតែ​នឹក​អូន​” ជា​បទ​ចម្រៀង ដែល​បកស្រាយ​ដោយ តារាចម្រៀង​សំលេង​ស្រទន់ យ៉ែម​
​សំ​អូន ដែល​ទូទៅ​គេ​ដឹងថា បុរស​ពោះម៉ាយ​កូន​មួយ​រូប​នេះ បាន​តាក់តែង​បទ​ចម្រៀង​នេះ​ឡើង​ស្របពេល​ដែល​លោក​
​ពើបប្រទះ​នឹង​រឿង​រកាំរកូស​ក្នុង​គ្រួសារ​រហូតដល់​ចែក​ផ្លូវ​គ្នា និង​រស់នៅ​ម្នាក់​មួយ​ប្រទេស​។​

​ប៉ុន្តែ​បើ​តាម​ការបកស្រាយ​របស់​តារាចម្រៀង យ៉ែម សំ​អូន លោក​ថា​បទ​នេះ​
​មិនមាន​អ្វី​ទាក់ទង​នឹង​រឿង​ជីវិត​ឯកជន​របស់​លោក​ឡើយ ពោល​លោក​គ្រាន់តែ​ចង់​ពង្រីក​ស្នាដៃ​និពន្ធ​បទ​ចម្រៀង របស់លោក​
​ឲ្យមាន​ភាព​រីកចម្រើន​ប៉ុណ្ណោះ​។​

​តោះ​ចង់ដឹងថា MV បទ​ចម្រៀង “​បែក​គ្នា​ហើយ ហេតុអ្វី​ក៏​បង​នៅតែ​នឹក​អូន​” មានន័យ​ពិរោះ​បែបណា​
​ចំណែក​ការសម្តែង​កាយវិការ​បានល្អ​កម្រិត​ណា សូម​ទស្សនា​ដូចខាងក្រោម​៕ ដោយ​-​គីម ស្រីរ័ត្ន​

https://www.facebook.com/Mean.Rithy168.II/posts/1974642492858365

 

spot_img
×