Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រាន​កំណាច​សម្លាប់សត្វ​គ្មាន​អាសូរ ចុង​ក្រោយ​ជីវិត​ត្រូវ​បញ្ចប់​ដោយសារ​…! កម្ម​ផល​ពិតជា​មាន​មែន​?

spot_img

Theunis Botha ជា​ព្រានប្រមាញ់​វ័យ ៥១​ឆ្នាំ ពិតជា​ល្បីល្បាញ​ក្នុង​សហគមន៍​ប្រមាញ់​ពិភពលោក រស់នៅ​ទីក្រុង Johannesburg អាហ្វ្រិក​ខាងត្បូង ។​

Theunis Botha

…​ថ្ងៃមួយ Theunis បាន​ដឹកនាំ​ក្រុម​ប្រមាញ់ ក្រុម​ដើរ​ប្រមាញ់​ជុំវិញ​ភូមិ Gwai ស្ថិតនៅ​ខេត្ត Matabdeland ខាងត្បូង​ប្រទេស Zimbawe ស្រាប់តែ​ប្រទះ​នឹង​ហ្វូង​ដំរី​ក្បែរ​ឧទ្យាន​ជាតិ Hwange ។ ក្រឡេកឃើញ​ក្រុម​ព្រាន​ព្រៃ ដំរី​ញី ៣ នៅក្នុង​ហ្វូង​បាន​ស្ទុះ​មក​វាយប្រហារ​ក្រុម​ព្រាន​ទាំងនេះ ។ Theunis លើក​កាំភ្លើង​បាញ់ប្រហារ​ពួកវា ។​

​ស្មា​ពុំ​ដល់​ថា​ដំរី​ទី​៤ បាន​ចូល​កៀក ហើយ​ខឹងសម្បារ​យ៉ាងខ្លាំង​នឹង​ពួក​ព្រាន​បាន​បាញ់​គ្នា​វា វា​ក៏​យក​ប្រមោយ​រុំ​លើក Theunis ឡើង ។ ស្របពេល​នោះ​ព្រាន​ម្នាក់​ទៀត​បាន​ផ្ទុះ​កាំភ្លើង​ដើម្បី​ជួយ តែ​ប្រហែលជា​ព្រហ្ម​លិខិត​ហើយ ព្រោះ​ពេល​វា​ដួល គឺ Theunis …​ស្ថិត​នៅ​ពីក្រោម ។ វា​នៅ​ប្រឹង​ននៀល​កិន​បណ្តាល​ឲ្យ Theunis ស្លាប់​យ៉ាង​អាណោច​អ​ធ័ម ។​

​ដំរី​ដែល​ឆក់យក​ជីវិត Theunis ទៅ​ជាមួយ ។​

​មុន​នោះ Theunis តែង​ថត​បង្ហោះ​នូវ​ស្នាដៃ​សម្លាប់សត្វ​រាប់មិនអស់ ។​

​ទោះបី​មាន​សារ​រំលែក​ទុក្ខ​ខ្លះៗ​ក្តី តែ​ក៏​មាន​សារ​បង្ហោះ​ថា Theunis ទទួលយក​ផលកម្ម​ដែល​ខ្លួន​សាង​បែបនេះ​គឺ​… សក្តិសម ។​

​ខាងក្រោម​ជា “​ស្នាដៃ​” សាង​កម្ម និង​ទទួល​ផល​របស់ Theunis ៖

​ចន្ទ្រា​

spot_img
×