Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ហាម​មន្ត្រី​របស់​ខ្លួន ប្រើប្រាស់​យានជំនិះ ដែល​ពាក់​ស្លាក​លេខ​រដ្ឋ ជិះ​ក្រៅពី​ម៉ោង​ធ្វើការ ចូល​ ​ក្លឹប​កម្សាន្ត កន្លែង​ខារ៉ាអូខេ កន្លែង​ម៉ាស្សា​

spot_img

​ភ្នំពេញ ​៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចេញ​សេចក្តីជូនដំណឹង ហាម​មន្ត្រី​របស់​ខ្លួន​ប្រើប្រាស់​យានជំនិះ ដែល​ពាក់​ស្លាក​លេខ​រដ្ឋ ក្រៅ​ពី​ម៉ោង​ដែល​ខ្លួន​បំពេញការងារ ជាពិសេស​កន្លែង​សប្បាយ​គ្រប់​ប្រភេទ រួម​មាន​ក្លឹប​កម្សាន្ត កន្លែង​ខារ៉ាអូខេ កន្លែង​ម៉ាស្សា​ជាដើម ហើយ ត្រូវ​ប្រើប្រាស់​ទោចក្រយានយន្ត និង​យានយន្ត ពាក់​ស្លាក​លេខ​រដ្ឋ​ឲ្យបាន​ត្រឹមត្រូវ បើកបរ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ និង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​ត្រឹមត្រូវ និង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នកដទៃ ប្រើប្រាស់​ទោចក្រយានយន្ត និង​យានយន្ត ដែល​មាន​ស្លាក​លេខ​រដ្ឋ ក្នុង​គោលបំណង​ផ្សេង ដែល​មិន​ពាក់ព័ន្ធ​ទៅនឹង​ការបំពេញ​ភារកិច្ច​របស់​ខ្លួន​ឡើយ​។​

​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ បាន​ចេញ​សេចក្តីណែនាំ​មួយ​ដល់​មន្ត្រី​របស់​ខ្លួន​ទាក់ទង​នឹង​ការប្រើប្រាស់​ទោចក្រយានយន្ត និង​រថយន្ត​របស់​ក្រសួង ពោល​គឺ​យាន​ដែល​មាន​ស្លាក​លេខ​រដ្ឋ​។​

​ក្នុង​សេចក្តីណែនាំ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ធ្វើឡើង​ដើម្បី​ធានា​ប្រសិទ្ធភាព ក្នុង​ការគ្រប់គ្រង​ទ្រព្យ សម្បត្តិ​រដ្ឋ និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ថាប័នរដ្ឋ និង​មន្ត្រីរាជការ​សាធារណៈ​។ ទាក់ទង​នឹង​ការប្រើប្រាស់​យានយន្ត​ស្លាក​លេខ​រដ្ឋ លោក អ៊ុក រ៉ាប៊ុន បាន​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ចំនួន​៣​ចំណុច​។​

​លោក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​មន្ត្រី​ខ្លួន ប្រើប្រាស់​ទោចក្រយានយន្ត និង​យានយន្ត ពាក់​ស្លាក​លេខ​រដ្ឋ​ឲ្យបាន​ត្រឹមត្រូវ និង​បើកបរ​ថ្លៃថ្នូរ​ដោយ​គោរព​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ហាម​ប្រើប្រាស់​យានយន្ត​ទាំងនោះ ក្រៅ​ពី​ម៉ោង​ការងារ ជាពិសេស​ជិះ​ទៅ​កន្លែង​បម្រើ​សេវាកម្ម​សប្បាយ​ផ្សេងៗ ដូចជា ក្លឹប​កម្សាន្ត កន្លែង​ខារ៉ាអូខេ កន្លែង​ម៉ាស្សា​ជាដើម​។​

​លោក រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ក៏​បាន​ហាម​មន្ត្រី​យក​យានយន្ត​ស្លាក​លេខ​រដ្ឋ ឲ្យ​អ្នកដទៃ​ប្រើប្រាស់ ក្នុង​គោលបំណង​ផ្សេង ដែល​មិន​ពាក់ព័ន្ធ​ទៅនឹង​ការបំពេញ​ភារកិច្ច​របស់ខ្លួន​៕ ដោយ ​៖ ​រចនា​

 

spot_img
×