Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជុំ​ចុងក្រោយ​ដើម្បី​ត្រួតពិនិត្យ​ការងារ​សម្រាប់​ទិវា​បុណ្យ​៧​មករា​

spot_img

​ភ្នំពេញ ​៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ជា​លើក​ចុងក្រោយ​ដើម្បី​ពិនិត្យ​លទ្ធផល​របស់​ផ្នែក​និមួយៗ និង​ការទទួលខុសត្រូវ​រៀងៗ​ខ្លួន​លើ​ការងារ​ត្រៀម​រៀបចំ​ទិវា​បុណ្យ​៧​មករា​ខួប​លើក​ទី​៤០(៧​មករា ១៩៧៩.៧​មករា ២០១៩)​ដែល​ជា​ថ្ងៃកំណើត​ទី​២​សំរាប់​យើងទាំងអស់គ្នា​ដែល​បាន​ចាក​ផុត​ពី​រណ្តៅ​មរណៈ​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​។​

​លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា​៖ ទិវា​បុណ្យ​៧​មករា ឆ្នាំនេះ​ជា​ខួប​៤០​ឆ្នាំ​គឺ​មាន​ការរៀបចំ​អធឹកអធម​ដោយ​មាន​ការ ដង្ហែរ​ក្បួន​ព្យុះ​ហយា​ត្រា​សម្រាប់​២៥​រាជធានី​.​ខេត្ត​។​ដូច្នេះ​ការពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​គឺជា​ការងារ​ចាំបាច់ រួម​ទាំង​ការរៀប​ច្រៀំប​ចំ​ឲ្យបាន​ល្អប្រសើរ​ស័ក្តិសម​ទៅ​នឹង​កិត្តិយស​នៃ​ថ្ងៃកំណើត​ទី​២​របស់​យើង​ទាំងអស់គ្នា​។​

​លោក​អភិបាល​ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ត្រូវ​ទទួលខុសត្រូវ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ដែល​បង្ហាញ​ពី​សមត្ថភាព​នៃ​ការ​ដឹកនាំ​របស់​ស្ថាប័ន​និមួយៗ​ហើយ​យើង​ទាំងអស់គ្នា​ក៏​ធ្លាប់​មាន​ពិសោធន៍​ប្រកបដោយ​ជោគ ជ័យ​ក្នុង​ការចូលរួម​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ពិធី​ធំៗ​រួចមកហើយ​។​

​លោក​ឃួង ស្រេង បាន​គួសបញ្ជាក់​ថា​៖​រហូតមកដល់​ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ការហាត់​សម​កំលាំង​ច្រើនលើក​ច្រើនសារ​ជា​មួយ​បណ្តា​ខេត្ត​.​ក្រុង​ផ្សេងៗ​ទៀត​មុន​ពិធី​ផ្លូវ​ការចាប់ផ្តើម​។​នៅ​ថ្ងៃ​ទី​៥​មករា​ស្អែក​នេះ នឹង​មាន​ការហាត់​សម​កំលាំង​ចូលរួម​ជា​លើក​ចុង​ក្រោយ​ឲ្យ​ដូច​ពិធី​ផ្លូវ​ការពិតៗ​នៅ​ពហុកីឡាដ្ឋាន ជាតិ​អូឡាំពិក​ដែល​មាន​ប្រជាពលរដ្ឋ​ចូល​រូ​ម​ប្រមាណ​៤​ម៉ឺន​នាក់​។​

​ជាមួយគ្នានេះ​​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដីពី​ការ​ពង្វាង​ចរាចរ​នៅ បរិវេណ​ពហុកីឡាដ្ឋាន​ជាតិ​ឡាំ​ពិ​ក និង​សុំឲ្យ​មាន​ការផ្អាក​រាល់​ការដ្ឋាន​សំណង់​នានា​នៅ​ជុំវិញ​ពហុ​កីឡដ្ឋាន​ជាតិ និង​មិន​ត្រូវឲ្យមាន​ការហាល​ខោអាវ​រញ៉េរញ៉ៃ ធ្វើឲ្យ​បាត់​សណ្តាប់ធ្នាប់​នៅ​ក្បែរ​ទីតាំង​ប្រារព្ធ​ពិធី​ផងដែរ​៕ ដោយ ​៖ ​កូឡាប​

spot_img
×