Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុលាការ​ចោទប្រកាន់ ថៅកែ​ស្ត្រី និង​គ្រូពេទ្យ​ម្នាក់ នៅ​ហាង​កែ​សម្ផស្ស​ឌែ​ម៉ូ​គ្លីនិក​

spot_img

​ភ្នំពេញ​ ៖ លោកស្រី​ហូ​វ ដា​ណេ ថៅកែ​ហាង​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក​និង​ឈ្មោះ​ពៅ ស៊ី​ណាត ជា​គ្រូពេទ្យ​ផ្នែក​ដេរ​វះកាត់​ប្រដាប់ភេទ​នារី​ឲ្យ​ដូច​ហ្ស៊ី​ន ប្រចាំ​គ្លីនិ​កឌែរ​ម៉ូ នៅ​ថ្ងៃ​ទី​៤​មករា​នេះ ត្រូវបាន លោក​សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់ ពី​បទល្មើស គឺ​បទ​គំរាម​ហែកកេរ្តិ៍ និង​បទ​កំហែង​យក និង​បទ​ប៉ះពាល់​សិទ្ធិ​ខាង​រូបភាព នៃ​បុគ្គល រួច​បញ្ជូន​សំណុំរឿង​នេះ ទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​មករា​ ​ស្ត្រី​ថៅកែ​ហាង​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក និង​ស្ត្រី​ម្នាក់ទៀត ជា​គ្រូពេទ្យ​ផ្នែក​ដេរ​វះកាត់ ប្រចាំ​គ្លីនិក បាន​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​មក​តុលាការ ដើម្បី​សាកសួរ​ករណី​ថត​វីដេអូ អតិថិជន ដែល​ទៅ​ទទួល​សេវាកម្ម​កែ​សម្ផស្ស​ប្រដាប់ភេទ ដើម្បី​គំរាម​ទារប្រាក់ ពី​អតិថិជន​។​

​លោកស្រី​ហូ​វ ដា​ណេ ត្រូវបាន​ឃាត់ខ្លួន នា​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី ៣​ខែ​មករា ឆ្នាំ​២០១៩​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ចាត់ការ​តាមច្បាប់ ។ បន្ទាប់ពី​សមត្ថកិច្ច​ពិនិត្យឃើញថា សកម្មភាព និង​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ មាន​ចេតនា​ទុច្ចរិត ក្នុង​ការប្រើប្រាស់​រូបភាព​វីដេអូ ពី​សកម្មភាព​ក្រុម​គ្រូពេទ្យ​វះកាត់​ដេរ​ប្រដាប់​ភេទ​អតិថិជន​ឲ្យ​រួម​តូច​ដូច​ហ្ស៊ី​ន ដើម្បី​ទុក​បង្ខំ​ទារប្រាក់​ពី​ជនរងគ្រោះ ជា​ថ្នូរ​និង​ការ​មិន​បង្ហោះ​រូបភាព​លើ​បណ្ដាញ​សង្គម ហ្វេ​សប៊ុក ។ ជនរងគ្រោះ​បាន​ប្តឹង ស្ត្រី​សង្ស័យ ដោយ​ចោទប្រកាន់​ថា បាន​បើក​ហាង​កែ​សម្ផស្ស​ដោយ ផ្តល់​សេវាកម្ម​កែ​សម្ផស្ស​ចាក់​ថ្នាំ​ឲ្យ​ស និង​ដេរ​ប្រដាប់​ភេទស្ត្រីៗ (​ធ្លាប់​រួមភេទ​រួច​) ឲ្យ​រួម​តូច​ដូច​នៅ​ក្រមុំ ( ហ្ស៊ី​ន ) វិញ ដោយ​យក​តម្លៃ​៧០០​ដុល្លារ​ក្នុង​ម្នាក់​។ លុះ​បាន​ផ្តល់​សេវា​រួចរាល់ ស្រាប់តែ​មាន​វិក្កយបត្រ​២ គឺ​មួយ​តម្លៃ​៧០០​ដុល្លារ និង​មួយទៀត​តម្លៃ ២៨០០០​ដុល្លារ ដោយ​អះអាង​ថា តម្លៃ​២៨០០០​ដុល្លារ ជា​សេវា​ចាក់​ថ្នាំ​ផ្សេងៗ ។​

​សូមជម្រាបថា ថៅកែ​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» ឈ្មោះ ហូ​វ ដា​ណេ ជា​មេម៉ាយ​កូន​២ ទើបតែ​ចូល​រោងការ​ជាមួយ​សេដ្ឋី​ថៃ​វ័យក្មេង​ឈ្មោះ Thammarat Thurathong នៅក្នុង​វីឡា​ដ៍​ស្កឹមស្កៃ​មួយ ស្ថិតនៅ​ក្នុង​បុរី វិមាន​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​។ ទីតាំង​ហាង​នេះ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​៕​ ដោយ ​៖ ​រចនា​

 

spot_img
×