Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិទ្យាសាស្ត្រ​បញ្ជាក់ ៖ កូន​ឈ្លាសវៃ សំខាន់​គឺ​អាស្រ័យ​ដោយ​ម្តាយ​

spot_img

​តាម​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាច្រើន ប្រាជ្ញា​ឈ្លាសវៃ​របស់​ក្មេង​ត្រូវ​បាន​ទទួល​បន្ត​ពី​ម្តាយ​គឺ​ពុំមែន​ឪពុក ។ តាមរយៈ​នោះ​ហ្សែ​ន​កំណត់​ប្រាជ្ញា​ឈ្លាសវៃ ស្ថិតនៅ​លើ​ក្រូម៉ូសូម X ដែល​ឪពុក​មានតែ​មួយ​ក្នុងពេល​ម្តាយ​មាន​ដល់​ទៅ ២ ។​

​មិនតែប៉ុណ្ណោះ ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​ក្តាប់បាន​ភស្តុតាង​បង្ហាញថា ហ្សែ​ន​កំណត់​ប្រាជ្ជា​ឈ្លាសវៃ ទោះបី​បាន​ឆ្លង​ពី​ឪពុក នោះ​ក៏​នឹង​ត្រូវ​បាត់​ប្រសិទ្ធភាព ។​

​ការស្រាវជ្រាវ​មុនៗ​នេះ​ធ្លាប់​បង្ហាញ​ហ្សែ​ន​មួយក្រុម ត្រូវ​បាន​ហៅ​ថា “​ហ្សែ​ន​មាន​លក្ខខណ្ឌ​” ហ្សែ​ន​មួយចំនួន​ក្នុង​ក្រុម​នេះ ធ្វើ​សកម្មភាព​តែ​ប្រសិន​ត្រូវបាន​ទទួល​បន្ត​ពី​ម្តាយ ហើយ​ហ្សែ​ន​មួយចំនួន​ធ្វើ​សកម្មភាព​តែ​ពេល​ទទួលបាន​ពី​ឪពុក ។​

​ហើយ​ហ្សែ​ន​កំណត់​ប្រាជ្ញា​ឈ្លាសវៃ​ជា​ហ្សែ​ន​មាន​លក្ខខណ្ឌ​មួយ​ដែល​សកម្មភាព​តែ​ពេល​បានមក​ពី​ម្តាយ ។​

​ទោះបី​ដូច្នេះ ការស្រាវជ្រាវ​ក៏​បង្ហាញថា តំណពូជ​ពុំមែន​ជា​កត្តា​កំណត់​តែ​មួយ​របស់​ប្រាជ្ញា​ឈ្លាសវៃ -​មាន​តែ​ពី ៤០ ទៅ ៦០% ប្រាជ្ញា​ឈ្លាសវៃ ត្រូវបាន​ប៉ាន់ស្មាន គឺ​ដោយសារ​តំណពូជ​ក្រៅពីនេះ​កកើត​ពី​បរិស្ថាន​រស់នៅ ។​

​ក្នុង ៤០ ទៅ ៦០ % ប្រាជ្ញា​ឈ្លាសវៃ​តំណពូជ ម្តាយ ដើរ​តួនាទី​សំខាន់​បំផុត ។ សូម្បី​តែ​បរិស្ថាន​ធំធាត់​របស់​ក្មេង ក៏​ស្ថិត​ក្នុង​រង្វង់​ឥទ្ធិពល​របស់​ម្តាយ​ដែរ ។ ប៉ុន្តែ​បុរសៗ​ជា​ឪពុក​កុំ​ទាន់​អាល់​បារម្ភ​ពី​តួនាទី​របស់​ខ្លួន ក្នុង​ការចិញ្ចឹម​បង្ហាត់បង្រៀន​កូន ។ ការពិត​ឪពុក​ក៏​រួមចំណែក​មួយ​ផ្នែក​ធំ​ទៅក្នុង​ការរីកចម្រើនរ​បស់​កូន ។​

​ពួក​អ្នក​ស្រាវជ្រាវ​រកឃើញ​ហ្សែ​ន​កំណត់​អារម្មណ៍ នាំ​មក​ឲ្យ​ក្មេង​នូវ​លទ្ធភាព​ចេះ​អាណិតអាសូរ​មកពី​ឪពុក ។ ហើយ​អារម្មណ៍​ក៏​ជា​កូនសោ​មួយ​សម្រាប់​ភាព​រីកចម្រើន​ប្រាជ្ញា ៕ លី​សា​

spot_img
×