Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៥ ខែមករា ឆ្នាំ​២០១៩ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ​បំផុត គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ដោយ​ស្រុះស្រួល ។ លុយកាក់ ថ្ងៃ​នេះ​ចេញ​ដើរ​ផ្លូវ​ឆ្ងាយ​នឹងមាន​លាភ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ សម្រេចបាន​ជោគជ័យ​ដូច​បំណង ។ លុយកាក់ មាន​អ្នក​ជួយ​ទំនុកបម្រុង​អំពី​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា ថ្ងៃនេះ​សមស្រប​សម្រាប់​ការសារភាព​ក្តីស្រឡាញ់ ។​

​ឆ្នាំ​ខាល ៖ ការងារ គ្រប់យ៉ាង​មិន​ដូច​បំណង ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិន​ស្ថិរភាព មិន​ត្រូវ​ខ្ជះខ្ជាយ​ប្រាក់កាស ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​គូព្រេង ។​

​ឆ្នាំ​ថោះ ៖ ការងារ រីកចម្រើន ថ្ងៃ​នេះ​ធ្វើ​អ្វី​ក៏​ទទួលបាន​លទ្ធផល​ខ្ពស់ ។ លុយកាក់ ចូរ​ស្វែងយល់​គ្រប់​គ្នា​មុនពេល​ចង់​បោះទុន​រកស៊ី ឬ​ពង្រីក​ជំនួញ ។ មនោសញ្ចេតនា ល្អប្រសើរ អ្នក​នៅ​លីវ​មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​រោង ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​មាន​កើតរឿង​អ្វី​គួរ​ឲ្យ​ខ្វាយខ្វល់ ។ លុយកាក់ កើត​មាន​ខ្ទង់ចំណាយ​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​មនុស្ស​ក្នុង​គ្រួសារ ។ មនោសញ្ចេតនា ធ្លាក់ចុះ មិន​ត្រូវ​បង្កើត​សម្ពាធ​ថែម​ឲ្យ​គូស្នេហ៍ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ច្រើន​ដល់​ដល់​ការងារ ។ លុយកាក់​ថមថយ ចំណូល​ធ្លាក់ចុះ ។ មនោសញ្ចេតនា មិន​ត្រូវ​ទាមទារ​ខ្ពស់​ពេក​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ រលូន​ល្អ ត្រូវបាន​ថ្នាក់លើ​កោតសរសើរ ។ លុយកាក់ មិនត្រូវ​មានៈ​នឹង​រូ​ស ចូរ​ស្តាប់​យោបល់​គ្រប់គ្នា​ក្នុង​ការគ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំ​មមែ ៖ ការងារ ល្អ​ធម្មតា ពុំ​មាន​ជួប​ការលំបាក ឬ​ឧបសគ្គ​អ្វី​ឡើយ ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​ខ្លួន​.​ឯង ។ មនោសញ្ចេតនា ថ្ងៃ​នេះ​ពុំ​សមស្រប​សម្រាប់​ការ​ចែកផ្លូវ ឬ​សារភាព​ស្នេហ៍ ។​

​ឆ្នាំ​វក ៖ ការងារ ជួប​ឧបសគ្គ​ច្រើន គួរ​ទទួលយក​យោបល់​គ្រប់​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា ។ លុយកាក់ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់​មុន​ពេល​ទិញ​របស់​អ្វីមួយ ។ មនោសញ្ចេតនា គួរ​អត់ឱន អធ្យាស្រ័យ​ឲ្យ​គ្នា ទើប​ស្នេហា​គង់វង្ស​មិន​រង្គោះរង្គើ​។​

​ឆ្នាំ​រកា ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​រីកចម្រើន​ដូច​ការគ្រោងទុក ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា គួរ​មាន​សកម្មភាព និង​សម្តី​ផ្អែម​ល្ហែម ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ជ្រោមជ្រែង ហេតុនេះ​រាល់​ការលំបាក​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ល្អ​សម្រាប់​ការបញ្ចេញ​ប្រាក់​រកស៊ី ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំ​កុរ ៖ ការងារ សម្រេច​បាន​សមិទ្ធផល​ល្អ​ច្រើន ។ លុយកាក់ ថ្ងៃ​នេះ​ល្អ​បំផុត​សម្រាប់​ការវិនិយោគ​ម្នាក់ឯង ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ៕​

spot_img
×