Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​រៀបចំ​សោ​ភ័​ណ្ឌ​ភាព អនាម័យ នៅ​ជុំវិញ​ផ្សារ​វាល​យន្ត​ ក្រុង​ស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង ៖ លោក ណុប ចំរើន អភិបាលក្រុង​ស្វាយរៀង​នៅ​ថ្ងៃ​សុក្រ ១៣​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៩​នេះ ក្រោយ​ការជូនដំណឹង​របស់រ​ដ្ឋ​បាល​ក្រុង​ស្វាយរៀង បានដាក់​ចេញ​នៅ​ទិសដៅ​អនុវត្ត​ឱ្យ​ក្រុម​ការងាររដ្ឋបាល​ក្រុង​បន្ត​ចុះ​ផ្សព្វផ្សាយ​ណែនាំ និង​រៀបចំ​សណ្ដាប់​ធ្នាប់​នៅ​ជុំវិញ​ផ្សា​វាល​យន្ត និង​ចំណត​រថយន្តក្រុង​ស្វាយរៀង ដឹកនាំ​ដោយ អភិបាលរងក្រុង លោកនាយក នាយករង​រដ្ឋបាល​សាលាក្រុង និង​មានការ​ចូលរួម​ពី​អធិការ​ស្ដីទី​នគរបាល​ក្រុង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុង ក្រុមប្រឹក្សា​សង្កាត់​ស្វាយរៀង និង​ប្រជា​ការពារ​សង្កាត់​ស្វាយរៀង ជាច្រើនរូប​ទៀត​។​

​បើតាម​ការ​ឱ្យដឹងពី​លោក​អភិបាលក្រុង​បានបញ្ជាក់​ថា ជាការ​ពិតណាស់​បៀ​ប​រៀបរយ​សាធារណៈ គឺជា​ចម្លើយ​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍន៍​ទីក្រុង​ឱ្យមាន​ភាព​ស៊ីវីល័យ រីកចម្រើន មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​ជាតិ និង​អន្តរជាតិ ដែល​មកលេង​កម្សាន្ត​នៅ ទឹកដី​នៃ​ខេត្តស្វាយរៀង​របស់​យើង ដូច្នេះ​រដ្ឋបាល​ក្រុង​ទាមទា​អោយមាន​ការចូល រួមសហការ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ និង​អា​ជីក​លក់ដូរ​ទាំងអស់ ជាមួយ​អាជ្ញាធរ​ក្នុងរ​រៀបចំ សណ្តាប់ធ្នាប់​នៅតាម​ទីសាធារណៈ តាម​ដងផ្លូវ និង​នៅតាម​ផ្សារ​នានា​ក្នុង​ក្រុង និង​សង្កាត់ ដើម្បី​កាត់បន្ថយ​នូវ​ការរាំងស្ទះ​ចរាចរណ៍​ជាពិសេស​ពេល​មាន​ពិធី​បុណ្យទាន​ជាដើម​។​

លោក​អភិបាលក្រុង​បាន​បន្ថែមថា ក្រោម​ការណែនាំ​មាន​នឹង​ច​ង្អុ​រ​បង្ហាញ​ពី​សំណាក់​ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ក្នុង​កិច្ចប្រជុំ​ប្រចាំខែ​ស្តីពី​ការ​របៀប​ចំ​សណ្តាប់​សាធារណៈ នៅតាម​បណ្តា​ក្រុង ស្រុក​នានា ពិសេស​ក្នុង​ក្រុង​ស្វាយរៀង រដ្ឋបាល​ក្រុង គឺ​នៅតែ​បន្តធ្វើ​ដូច​ភ្លៀងរលឹម ព្រោះថា​ក្រុង​ស្វាយរៀង​ជា​បេះដូង​របស់​ខេត្តស្វាយរៀង ក្រុងមាន​សោ​ភ័​ណ្ឌ​ភាព អនាម័យ​ល្អ និង​អភិវឌ្ឍន៍​ជា​ចំណែក​ចូលរួម​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​កា​រ​អភិវឌ្ឍ​ខេត្តស្វាយរៀង​៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×