Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​៤​ថ្ងៃ អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ៦.៣៣៥​ច្បាប់​

spot_img

​ភ្នំពេញ ​៖ លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាសថា ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​២​ឆ្នាំ ម្តង ក្នុង​កាលបរិច្ឆេទ ចាប់ពី​ថ្ងៃទី​១​ដលទី​៣១​ខែមករា​ឆ្នាំ​២០១៩ ហើយ​ក្នុង​រយៈ​៤​ថ្ងៃ​ដំបូង នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​បានទទួល​ឯកសារ ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល សរុប​ចំនួន ៦.៣៣៥​ច្បាប់​។​

​បើតាម​សេចក្ដីជូនដំណឹង ស្ដីពី​លទ្ធផល នៃ​ការទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​២​ឆ្នាំ សម្រាប់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩ លោក​ចេង ប៊ុន​ឃៀង ប្រធាន​អគ្គនាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សុក្រ ទី​៤ ខែមករា ឆ្នាំ​២០១៩ នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ចំនួន ១.២៦១​ច្បាប់​។ លោក​បន្តថា ក្នុង​រយៈពេល​៤​ថ្ងៃ​មកនេះ គឺ​ចាប់ពី​ថ្ងៃទី​១​ដល់ទី​៤​មករា​ឆ្នាំ​២០១៩ នាយកដ្ឋាន បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល សរុប​ចំនួន ៦.៣៣៥​ច្បាប់​ ៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×