Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​កិច្ចការនារី បង្កើត​ក្រុមការងារ​ចាំ​ទទួល​ព័ត៌មាន ករណី​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ ដើម្បី​អន្តរាគមន៍​ទាន់ពេលវេលា​

spot_img

​ភ្នំពេញ​ ៖ ក្រសួង​កិច្ចការនារី បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការផ្តល់​ព័ត៌មាន​ករណី​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ។ ការបង្កើត​ក្រុមការងារ​តាមដាន​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នេះ ក្នុង​ការទទួល​ព័ត៌មាន​អំពី​ករណី​អំពើហិង្សា ទាក់ទង​នឹង​យេនឌ័រ ដើម្បី​ពង្រីក​លទ្ធភាព​របស់​ក្រសួង ក្នុង​ការជួយ​សម្របសម្រួល និង​ជំរុញ​កិច្ច​អន្ដរាគមន៍ ក៏ដូចជា​ផ្ដល់​សេវា​ជូន​ជនរងគ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា​។

ការបង្កើត​នេះ ស្របពេល​ដែលមាន​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល បាន​ចេញមុខ​ដោយផ្ទាល់​បានស្នើ​សុំ​ដល់​ដល់​ក្រសួង​កិច្ចការនារី ជួយ​ពិនិត្យ​និង​ចុះ​ស្រាវជ្រាវ ចំពោះ​ករណី​ហិង្សា​កើតឡើង​នារី​រងគ្រោះ​ដោយសារ​ប្រុសៗ​ខិលខូច​ជាច្រើន​នាក់ ក្នុងពេល​ថ្មីៗ ដូចជា អ្នកចម្រៀង​ម្នាក់ ត្រូវគេ​ជះ​ស្រា​ដាក់ នារី​ម្នាក់​ត្រូវ​ដែល​ស្គាល់​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ហើយ​នាំគ្នា​ឡើងផ្ទះ​សំណាក់​ត្រូវ​ជនល្មើស​ភ្ជង់​ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​ជាង​៣០០០​ដុល្លារ និង​មាន​នារី​កម្មករ​រោងចក្រ​ពីរ​នាក់ ត្រូវ​ជនល្មើស​ម្នាក់ គំរាមកំហែង​បញ្ចេញ​រូបភាព​អាក្រាត​លើ​ហ្វេ​ស​ប៊ុ​ក ជា​ថ្នូរ​នឹង​ប្រា​ក់ជាង​៣០០០​ដុល្លារ បន្ទាប់ពី​ឆាត​ស្គាល់គ្នា​ត្រូវ​ជន​រូបនោះ លួងលោម​ឲ្យ​ថត​ស្រាត​តា​រយៈ​ហ្វេ​ស​ប៊ុ​ក ហើយ​ពេល​ជន​រូប​តាម​រូបថត​ហើយ ក៏​យក​រូបថត​មក​គំរាម​ទារប្រាក់ និង​ករណី​ដែល​ថៅកែ​ហាង​កែ​សម្ផស្ស​ឌែ​ម៉ូ​គ្លីនិក គំរាម​អតិថិជន​យកប្រាក់ ជា​ថ្នូរ​នឹង​ការបញ្ចេញ​រូបភាព​វះកាត់​ប្រដាប់ភេទ​ឲ្យ​ដូច​ហ្ស៊ី​ន​វិញ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​កិច្ចការនារី​ដែល​ចេញ​នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​ក្រុមការងារ​តាមដាន​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាន់តែ​មានលទ្ធភាព​ទ​ទួលបាន​ព័ត៌មាន​ខាងលើនេះ ក្រុមការងារ​សំណូមពរ​ដល់​ជនរងគ្រោះ និង​សាធារណជន​សូម​ចូលរួម​ផ្ដល់ព័ត៌មាន​ដោយផ្ទាល់ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង ឬ​ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ​ដល់​មន្ទីរ​កិច្ចការនារី​រាជធានី​-​ខេត្ត​។ បន្ទាប់ពី​ទទួល​ព័ត៌មាន​ទាន់ពេលវេលា និង​ច្បាស់លាស់ ក្រសួង​កិច្ចការនារី នឹងមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការបន្ដ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន មាន​សមត្ថកិច្ច ក្នុងការ​ឆ្លើយតប​នឹង​បញ្ហា​នេះ​។​

​ក្រសួង​កិច្ចការនារី បាន​បញ្ជាក់ថា ករណី​អំពើហិង្សា ទាក់ទង​នឹង​យេនឌ័រ សំដៅលើ​ករណី​អំពើហិង្សា​នៅក្នុង​គ្រួសារ ការរំលោភ​សេពសន្ថវៈ ការ​បៀតបៀន​ផ្លូវភេទ និង​អំពើ​ជួញដូរ​ស្ត្រី និង​ក្មេងស្រី ជាដើម​។​

​ខាងក្រោម​នេះ​ជា​លេខ​ទូរស័ព្ទ​ប្រធាន អនុប្រធាន​មន្ទីរ ភ្នាក់ងារនគរបាល​យុត្ដិធម៌ នៅ​ក្រសួង​កិច្ចការនារី សម្រាប់​ប្រជាពលរដ្ឋ​រាយការណ៍​ពេល​មាន​បញ្ហា​កើតឡើង​៕ ដោយ ​៖​ រចនា​

spot_img
×