Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ចោទប្រកាន់ អ្នកស្រី​អគ្គនាយិកា មជ្ឈមណ្ឌល​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក និង​គ្រូពេទ្យ​ម្នាក់ ពីបទ​គំរាម​ហែកកេរ្តិ៍ ចំនួន​៣​បទល្មើស​

spot_img

​ភ្នំពេញ ៖ មន្ត្រី​តុលាការ​បញ្ជាក់ថា លោកស្រី ហូ​វ ដា​ណេ អគ្គនាយិកា មជ្ឈមណ្ឌល​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក និង​ឈ្មោះ ពៅ ស៊ី​ណាត ជា​គ្រូពេទ្យ​ផ្នែក​ដេរ វះកាត់​គ្រឿង​ក្រោម ប្រចាំ​គ្លីនិក​ឌែ​ម៉ូ ត្រូវបាន​លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ គំរាម​ហែកកេរ្តិ៍ បទ​កំហែង​យក​និង​បទ​ប៉ះពាល់​សិទ្ធិ ខាង​រូបភាព​នៃ​បុគ្គល រួច​បញ្ជូន​សំណុំ​រឿងនេះ ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​ក្រោយ​ព្រះរាជអាជ្ញា​សម្រេច​ចោទប្រកាន់​រួចហើយនោះ ស្ត្រី​ថៅកែ​ហាង​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក អ្នកស្រី ហូ​វ ដា​ណេ និង​ស្ត្រី​ម្នាក់ទៀត ដែលជា​គ្រូពេទ្យ​ផ្នែក​ដេរ វះកាត់​ប្រដាប់ភេទ ប្រចាំ​គ្លីនិក នៅ​ល្ងាច​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩​នេះ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ឲ្យ​សមត្ថកិច្ច​អាវុធហត្ថ​វិញ ដោយ​រង់ចាំ​បន្ដ​ការសួរនាំ និង​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ដ​នីតិវិធី នៅ​ថ្ងៃទី​៥​មករា​។​

​សូម​រំលឹកថា​ស្ត្រី អ្នកស្រី​អគ្គនាយិកា មជ្ឈមណ្ឌល​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក និង​ស្ត្រី​ម្នាក់ទៀត ជា​គ្រូពេទ្យ​ផ្នែក​ដេរ​វះកាត់ គ្រឿង​ក្រោម​ប្រចាំ​គ្លីនិក បាន​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនមក​តុលាការ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមករា ដើម្បី​សាកសួរ​ករណី​ថត​វីដេអូ អតិថិជន ដែល​ទៅ​ទទួល​សេវាកម្ម កែ​សម្ផស្ស​ដើម្បី​គំរាម​ទារប្រាក់ ។​

​ប្រភពព័ត៌មាន ពី​សមត្ថកិច្ច​បានអោយ​ដឹងថា អ្នកស្រី​អគ្គនាយិកា ត្រូវបាន​ឃាត់ខ្លួន នា​វេលា​ថ្ងៃត្រង់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ចាត់ការ​តាមច្បាប់ បន្ទាប់ពី​សមត្ថកិច្ច ពិនិត្យឃើញថា សកម្មភាព និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ មាន​ចេតនា​ទុច្ចរិត ក្នុងការ​ប្រើប្រាស់​រូបភាព វីដេអូ ស្ដីពី​សកម្មភាព​ក្រុមគ្រូពេទ្យ​វះកាត់ ដេរ​ប្រដាប់ភេទ អតិថិជន​ដើម្បី​ទុក​បង្ខំ​ទារប្រាក់ ពី​ជនរងគ្រោះ​ជា​ថ្នូរ និង​ការមិន​បង្ហោះ​រូបភាព លើ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក ។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ជនរងគ្រោះ​បាន​ប្តឹង​ស្ត្រី​សង្ស័យ ដោយ​ចោទប្រកាន់ថា បាន​បើកហាង​កែ​សម្ផស្ស​ដោយ​ផ្តល់​សេវាកម្ម​កែ​សម្ផស្ស ចាក់​ថ្នាំ​ឲ្យ​ស និង​ដេរ​ប្រដាប់ ភេទស្ត្រីៗ (​ធ្លាប់​រួមភេទ​រួច​) ឲ្យ​រួម​តូច​ដូច​នៅ​ក្រមុំ ( ហ្ស៊ី​ន ) វិញ ដោយ​យក​តម្លៃ​៧០០​ដុល្លារ ក្នុង​ម្នាក់​។ លុះ​បានផ្តល់​សេវា​រួចរាល់ ស្រាប់​តែមាន​វិ​ក័យ​ប​ត្រ​២ គឺ​មួយ​តម្លៃ​៧០០​ដុល្លារ និង​មួយទៀត​តម្លៃ ២៨០០០​ដុល្លារ ដោយ​អះអាងថា តម្លៃ​២៨០០០​ដុល្លារ ជា​សេវា​ចាក់​ថ្នាំ​ផ្សេងៗ ។​

​ពេលនោះ​ជនរងគ្រោះ​បាន​តវ៉ា​លើ​សេវា​ផ្សេងៗ ដោយ​សុំ​បង់លុយ​ត្រឹម​២០០០​ដុល្លារ ប៉ុន្តែ​ស្ត្រី​សង្ស័យ មិន​យល់ព្រម ហើយ​បានទាមទារ ៨០០០​ដុល្លារ បើ​មិនបាន ៨០០០​ដុល្លារ​ទេ គេ​នឹង​បង្ហោះ​វីដេអូ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឲ្យ​ខ្មាស់​គេ អំពី​រូបភាព​ជនរងគ្រោះ​កំពុង​ទទួល​សេវា​ដេរ ឬ​កែ​ប្រដាប់ភេទ ។ ក្រោយ​ទទួល​ការ​គំរាម​បែបនេះ ទើប​ជនរងគ្រោះ​ដាក់ពាក្យ​ប្តឹងទៅ​ការិយាល័យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​តែម្តង​៕ ដោយ​ ៖ ​រចនា​

spot_img
×