Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដក​កាំភ្លើង​អារ​មេ​ប​ញ្ជូ​ល​គ្រាប់ ដើម្បី​គំរាម ធ្វើ​ឲ្យ​ផ្ទុះ​ត្រូវ​ជនជាតិ​ចិន​ម្នាក់​ស្លាប់ ក្នុង​ក្លឹប​កំសាន្ត ស៊ី​លី​ហួយ KTV

spot_img

​ព្រះសីហនុ ​៖ ជនជាតិ​ចិន​ម្នា​ក់បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​មាន​ករណី​ផ្ទុះអាវុធ​ក្នុង​ក្លឹប​កំសាន្ត ស៊ី​លី​ហួយ KTV ស្ថិតនៅក្នុង ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៤​ទៀបភ្លឺ​។ នេះ​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ​នគរបាលជាតិ​។​

​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​ករណី​ផ្ទុះអាវុធ នៅក្នុង​ក្លឹប​កំសាន្ត​ខាងលើ​ភ្នា​ម កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​សង្កាត់​៣ ចុះ​ទៅដល់​កន្លែងកើតហេតុ ពេល​នោះគេ​បាន​ប្រាប់ថា ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដើម្បី​សង្គ្រោះ​ហើយ កម្លាំង​ជំនាញ​បាន​ទៅ​មើល​ជនរងគ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ពេលទៅដល់ ជនជាតិ​ចិន​ដែល​រងរបួស​បាន​ស្លាប់​បាត់ទៅហើយ ដោយមាន​ជនជាតិ​ចិន​ដែលជា​មិត្តភក្តិ​របស់​ជនរងគ្រោះ​នៅ​ទីនោះ​ចំនួន​១០​នាក់ (​ស្រី​២​នាក់​)​។​

​បន្ទាប់មក​កម្លាំង​ជំនាញ បាន​ហៅ​ពួកគាត់​មក​សាកសួរ​បំភ្លឺ ទើប​ដឹងថា​ករណីនេះ កើតឡើង​ដោយសារ​ជនរងគ្រោះ បាន​ឈ្លោះ ប្រកែក​គ្នា​ជាមួយ​មិត្តភក្តិ​ដែល​ផឹកស៊ី​រួម​តុ​គ្នា ពេលនោះ​ជនរងគ្រោះ​បាន​ដក​កាំភ្លើង​ចេញពី​ចង្កេះ​របស់គេ អារ​មេ​ប​ញ្ជូ​ល​គ្រាប់ ដើម្បី​គំរាម ហើយក៏​មានការ​ប្រទាញប្រទង់​គ្នា កាំភ្លើង​ក៏​ផ្ទុះ បណ្តាល​ឲ្យ​ត្រូវ​ជនរងគ្រោះ​តែម្តង​។​

​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ឈ្មោះ TIAN ZHOU ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​សណ្ឋាគារ ហ្វ​រ​ជូ​ណា​អ៊ិន​ធើ​ណា​សិ​នណាល់ ក្រុម​១៧ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​វត្ថុតាង​ចាប់យក​បាន​៖​កាំភ្លើងខ្លី ១​ដើម ម៉ាក GLOCK 19 AUSTRIA មាន​លេ​ខៈ BFSK697 ពណ៌​ខ្មៅ បង់​កាំភ្លើង​១ មាន​គ្រាប់ ១១​គ្រាប់​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ កំពុង​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី ៕ ដោយ ​៖ ​ស្រីនាថ​

spot_img
×