Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិប្បកម្ម​អំបិលអ៊ីយ៉ូត ១ កន្លែង ត្រូវ​បាន​សម្រេច​ឱ្យ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​

spot_img

​រាជធានី​ភ្នំពេញ​ ៖ នៅ ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៩ មន្ត្រី​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ និង​សាខា​កាំកុងត្រូល​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរពិសោធន៍ លោក​អភិបាលរង​ខណ្ឌ​ព្រែក​ព្នៅ មន្ត្រី​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម មន្ទីរ​ពាណិជ្ជម្ម រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​សិប្បកម្ម ផលិត​អំបិលអ៊ីយ៉ូត ចំនួន ២ ទីតាំង ​៖

១/. សិប្បកម្ម​ផលិត​អំបិល​អ៊ីយ៉ូត ស្ថិត​នៅ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ និង​ពិសោធន៍​ឃើញ​មាន​៖ អំបិលអ៊ីយ៉ូត​ម៉ត់​មាន​ជាតិ​អ៊ីយ៉ូត ៩០ PPM (​លើស​អ៊ីយ៉ូត​) អំបិល​គ្រោះ​គ្មាន​ជាតិ​អ៊ីយ៉ូត​ ។ ​ក្រោយ​ពី​ការត្រួត​ពិនិត្យ​​ឃើញថា សិប្បកម្ម​នេះ​ពុំមាន​ច្បាប់​ត្រឹមត្រូវ និង​គ្មាន​អនាម័យ​​ត្រូវបាន​គណៈ​មន្ត្រី​ជំនាញ សម្រេច​ឱ្យ​ផ្អាក​ដំណើរការ​ជា​បណ្តោះ​អាសន្ន និង​ឱ្យ​ម្ចាស់​សិប្បកម្ម បំពេញបែបបទ​ស្នើ​សុំ​ច្បាប់ អនុញ្ញាត និង​រៀបចំ​សង្វាក់​ផលិតកម្ម ឱ្យមាន​អនាម័យ​ឱ្យបាន​ល្អ​។​

២/. សិប្បកម្ម​ផលិត​អំបិល​អ៊ីយ៉ូត ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ​៥ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​ឃើញ​មាន​៖ អំបិលអ៊ីយ៉ូត​ម៉ត់​មាន​ជាតិ​អ៊ីយ៉ូត ២០ PPM (​ខ្វះ​ជាតិ​អ៊ីយ៉ូត​) អំបិល​គ្រោះ​មាន​ជាតិ​អ៊ីយ៉ូត ៧០ PPM (​លើស​អ៊ីយ៉ូត​) ​ក្រោយ​​​ពី​ការត្រួតពិនិត្យ ឃើញ​ថា​សិប្បកម្ម​នេះ មាន​ច្បាប់​ត្រឹមត្រូវ ហើយ​បាន​ធ្វើ​ការណែនាំ ដល់​ម្ចាស់​សិប្បកម្ម​ឱ្យ​ផលិត​ប្រកបដោយ​អនាម័យ និង​ឱ្យ​ដំណើរការ​ធម្មតា ព្រមទាំង​យក​គំរូ​មួយ​ចំនួន​បញ្ជូន ទៅ​មន្ទីរពិសោធន៍ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×