Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​រោងចក្រ W&D បន្ត​បិទផ្លូវ ធ្វើ​កូដកម្ម​ទាមទារ​ចំណុច​ដែល​មិន​ព្រមព្រៀង និង​សុំ​ឱ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​

spot_img

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៩​នេះ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ W&D បន្ត​ធ្វើ​កូដកម្ម​បិទផ្លូវ ២១៧ ទៀតហើយ ខណៈ​ដែល​ដំណោះស្រាយ​មិនទាន់​បាន​ត្រូវ​គ្នា ស្ថិតនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់​ថា ការធ្វើ​បាតុកម្ម​នេះ បាន​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​២៧ ធ្នូ ឆ្នាំ​២០១៨ វេលា ម៉ោង​១៤​ម៉​៥​នាទី ដោយ​កម្មករ រោងចក្រ​កាត់ដេរ​W & D ស្ថិតនៅ​ក្រុម​៤​ផ្លូវ​២១៧ ភូមិ​ឫស្សី​២ សង្កាត់​ស្ទឹងមានជ័យ​៣ មានជ័យ មាន​កម្មករ​១.៦០០​នាក់ បាន​ធ្វើ​កូដកម្មរ​ឈរ និង​អង្គុយ​បិតផ្លូវ​ទាំងស្រុង​លើផ្លូវ​២១៧​។ ក្នុង​ថ្ងៃ​បាតុកម្ម​ដំបូង​នោះ ដោយ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ឌី រត្ន័​ខេមរុណ អភិបាលរង​ខណ្ឌ​មានជ័យ និង​អាជ្ញាធរ​មូលដ្ឋាន គ្រប់​ស្ថាប័ន ទើប​កម្មករ​ទាំងអស់​បាន​បើកផ្លូវ​ទាំងស្រុង​ឲ្យធ្វើ​ចរាចរណ៍​ឡើងវិញ ។ ប៉ុន្តែ​ដោយ​សារ​តែ​ដំណោះស្រាយ រវាង​ភាគី​ទាំងពីរ គឺ​ខាង​រោងចក្រ និង​កម្មករ​មិនត្រូវ​គ្នា ក៏​ធ្វើ​ឲ្យ​កម្មករ​ទាំងនោះ បាន​នាំ​ធ្វើ​បាតុកម្ម​តវ៉ា ជា​បន្ត​បន្ទាប់ នៅ​ថ្ងៃ​ទី​២៨ ទី​២៩ និង​រហូត​ដល់​ព្រឹក​ថ្ងៃទី​៥​មករា​នេះ​។​

​ក្នុង​ការផ្ទុះ​កូដកម្ម របស់​កម្មករ ដែរ​ធ្វើ​ការតវ៉ា នោះ​ទាមទារ លក្ខខណ្ឌ មាន ២​ចំណុច​ដូចខាងក្រោម : កម្មករ កម្មការិនី បាន​ស្នើ​ឲ្យ ក្រុមហ៊ុន ទូទាត់​បង់​ផ្តាច់​កិច្ចសន្យា​ចាស់​ទាំង​អស់​ហើយ ចាប់ផ្តើម​បន្ត កិច្ចសន្យា​ថ្មី​ឡើងវិញ​។ កម្មករ កម្មការិនី បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់ បំណាច់​អតីតភាព​ការងារ (​បើក​ផ្តាច់​) ចាប់ពី​ឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១៨ ហើយ​សុំ​ឲ្យ​ក្រុមហ៊ុនរក្សា​អត្ថប្រយោ​ជន៍​ផ្សេងៗ​រ​នៅ​ដដែល និង​រក្សា​កាត​បុគ្គលិក​ឲ្យនៅ​ដដែល ។​

​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ w&d បាន​ធ្វើ​កូដកម្ម​មិន​ធ្វើការ ដោយ​អង្គុយលេង តាម​កន្លែង​រៀងៗ​ខ្លួន ខ្លះ​ទៀត​ឈរ​ខាងក្រៅ អារ​គារ​ក្នុង​បរិវេណ​រោងចក្រ ដើម្បី​ទាមទារ​ប្រាក់​អតីត​ការងារ​គិត​ពី​ឆ្នាំ ២០១៦​ដល់​ឆ្នាំ ២០១៨ ក្នុង​ម្នាក់ៗ ៥​ភាគរយ ។​

​ជា​លទ្ធផល​លោក​ប្រធាន​អង្គប្រជុំ បាន​សម្របសម្រួល ជាមួយ​ក្រុមហ៊ុន និង​ភាគី តំណាង​កម្មករ ឲ្យមាន​ការយោគយល់​គ្នា ដោយ​អាជ្ញាធរ​សុំឲ្យ​ភាគី​ថៅកែ យោគយល់ បើកប្រាក់​អតីតភាព​ការងារ ៥​ភាគរយ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ។​ ​ហើយ​តំណាង​ក្រុមហ៊ុន បាន​ទទួល​យក​សំណើ របស់​អាជ្ញាធរ​ខណ្ឌ និង​កម្មករ ដាក់ជូន​ទៅ​នាយក​ក្រុមហ៊ុន​រោងចក្រ ដើម្បី​ធ្វើ​ការពិភាក្សា​ជាមួយ​មេធាវី ដែល​មាន​សិទ្ធិ​សម្រេច​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×