Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ​ថ្លែងថា ៖ គាត់​ត្រៀមខ្លួន​រួចរាល់​ហើយ ទោះ​រដ្ឋាភិបាល​មិន​ដំណើរ​ច្រើន​ឆ្នាំ​ក៏​បាន​ដែរ​

spot_img

​ប្រធានា​ធិបតិ​អាមេរិច ដូ​ណា​ល់ ត្រាំ បានប្រកាសថា គាត់​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ សម្រាប់​ការមិន​ដំណើរការ​របស់​រដ្ឋាភិបាល​ជាច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​។ រដ្ឋាភិបាល​អា​មេ​រិច​បច្ចុប្បន្ន មិន​ដំណើរការ​អស់​រយៈពេល ៣​សប្តាហ៍​មក​ហើយ ដោយសារតែ​មាន​ការ​មិន​ព្រមព្រៀងគ្នា​លើ​​ថវិការ​សម្រាប់​សាងសង់​ជញ្ជាំង​ព្រំដែន​របស់​លោក ត្រាំ​។​

​ក្រោយពេល​ជួប​ជាមួយនឹង​មនុស្ស​សំខាន់ៗ​មកពី​គណបក្ស​ប្រជាធិបតេយ្យ លោក​ត្រាំ​និយាយថា គាត់​អាច​នឹង​ប្រកាស​គ្រោះអាសន្ន​ជាតិ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​សភា រួច​នឹង​ធ្វើការ​សាងសង់​ជញ្ជាំង​ព្រំដែន​រវាង​អា​មេ​រិច និង​មិចស៊ិចកូ​។​

​លោក ត្រាំ ទាមទារ​ថា គាត់​នឹង​មិន​ធ្វើ​ការចុះហត្ថលេខា​លើ​ច្បាប់​ថវិការ​ណា​មួយ​ឡើយ​ប្រសិនជា​​គ្មាន​ថវិការ​ចំណាយ​លើ​ការកសាង​ជញ្ជាំង ដែល​គណបក្ស​ប្រជាធិបតេយ្យ​ជំទាស់​យ៉ាងខ្លាំង​។​

​កម្មករ​ចំនួន ៨​សែន​នាក់​ដែល​ធ្វើ​ការងារ​នោះ​មិន​ទាន់​បាន​ទទួល​ប្រាក់ខែ​ចាប់តាំងពី​ថ្ងៃ​ទី ២២ ខែ​ធ្នូ​មក​ម្លេះ​។​

​លោក​ត្រាំ បានបញ្ជាក់​ថា កិច្ចប្រជុំ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ជាមួយនឹង​មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​​នៅ​សេត​វិមាន ទទួលបាន​ផល​ល្អ​។​ ​ប៉ុន្តែ​គាត់​បាន​ទទួលស្គាល់ថា គាត់​បាន​ធ្វើការ​គំរាម​បិទ​រដ្ឋាភិបាល​ជាច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ប្រសិន​ជា​ចាំបាច់​។​

​លោក​ថ្លែង​ប្រាប់​អ្នក​សារពត៌មាន​ដូច្នេះ​ថា “​ខ្ញុំ​ពិតជា​បាន​និយាយ​មែន​។ ខ្ញុំ​មិន​គិតថា​វា​កើតឡើង​​នោះទេ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដែរ​”​។​

“​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​អ្វី​ដែល​ខ្ញុំ​បានធ្វើ​។ ខ្ញុំ​មិន​ហៅ​វា​ថា​ជា​ការបិទ​នោះទេ តែ​ខ្ញុំ​ហៅ​វា​ថា​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ផលប្រយោជន៍ និង​សុវត្ថិភាព​របស់​ប្រទេស​យើង​”​។​

​សូមបញ្ជាក់​ថា ប្រធានាធិបតី​អា​មេ​រិច​មាន​សិទ្ធិ​អំណាច​ប្រកាស​ប្រទេស​ស្ថិតក្នុង​ភាពអាសន្ន ហើយ​រាល់​ការ​អនុម័យ​ផ្សេងៗ​មិនចាំបាច់​ឆ្លងកាត់​សភា​ឡើង​។ លោក​ត្រាំ​បញ្ជាក់ថា គាត់​អាច​នឹង​ប្រកាស​ប្រទេស​ក្នុង​គ្រោះអាសន្ន ដើម្បី​វាង​សភា ហើយ​អាច​អនុម័ត​ថវិការ​សម្រាប់​​សាងសង់​ជញ្ជាំង​ព្រំដែន​បាន ដែល​នោះ​ជា​ការសន្យា​របស់​លោក​ក្នុងការ​ធ្វើ​យុទ្ធ​ធនា​ការបោះឆ្នោត​​កន្លងទៅ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×