Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្យល់ព្យុះ​ត្រូពិច​បោកបក់​លើ​កោះ​ល្បីៗ​របស់​ថៃ ចំ​ពេល​រដូវ​មាន​ភ្ញៀវទេសចរ​ច្រើន​ (វីដេអូ)

spot_img

​ខ្យល់ព្យុះ​ត្រូពិច Pabuk បាន​បោកបក់​ទៅ​តំបន់​ទេសចរណ៍​ដ័​សំខាន់ៗ​របស់​ប្រទេស ដែល​វា​អាច​ជា​ការវាយប្រហារ​ដ៏​អាក្រក់​បំផុត ៣០​ឆ្នាំ​ចុងក្រោយ​។​

​ខ្យល់ព្យុះ​ដ៏​មាន​ឥទ្ធិពល​នោះ​បាន​ធ្វើដំណើរ​ទៅដល់​តំបន់​ខាងលើ​នៅ​ម៉ោង ១២ និង ៤៥​នាទី​ម៉ោង​ ​ក្នុង​ប្រទេស​ថៃ ហើយ​វាបំ​បំផ្លិចបំផ្លាញ​ដើម​ឈើ និង​ផ្ទះ​ជាច្រើន​នៅ​ខេត្ត​Nakhon Si Thammarat​។​

​វា​បាន​ធ្វើដំណើរ​កាត់​ភាគ​ខាងត្បូង​ប្រទេស​ថៃ និង​បាន​បោកបក់​លើ​តំបន់​ទេសចរណ៍​យ៉ាងច្រើន​។​

​មនុស្ស​រាប់ពាន់​នាក់​បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​កោះ​ទេសចរណ៍​ដ៏​ល្បីៗ​ជាច្រើន​ដូចជា​កោះ​សាម៊ុ​យ កោះ​ផា​ហ្គាន និង​កោះ​តាវ​ជាដើម ប៉ុន្តែ​នៅ​មាន​អ្នកទេសចរ​ខ្លះ​នៅតែ​បន្ត​ស្នាក់​នៅ​លើ​កោះ​ទាំងនោះ​។​

​អាកាស​យាន្តដ្ឋាន​យ៉ាងតិច ២​កន្លែង​ដែល​ស្ថិតនៅ​ក្បែរ​តំបន់​នោះ​ត្រូវបាន​បិទ ចំណែក​ការដឹកជញ្ជូន​តាម​នាវា​ចម្លង​ក៏​ត្រូវបាន​ផ្អាក​ផងដែរ​។ អ្នកទេសចរ​ដែល​បាន​ជាប់​នៅ​លើ​​កោះ​សាម៊ុ​យបាន​ថ្លែងប្រាប់ BBC ថា​កោះ​ដែល​ពួកគេ​កំពុងស្ថិត​នោះ​ទទួលរង​ទឹក​ភ្លើង​យ៉ាងខ្លាំង រួមជាមួយ​នឹង​ខ្យល់​ខ្លាំង និង​រលក​ធំៗ ចំនែក​អគ្គិសនី​ក៏​ដាច់​ផងដែរ​។​

​មនុស្ស​ជាច្រើន​ត្រូវបាន​អាជ្ញាធរ​ប្រាប់​អោយ​ស្នាក់នៅ​ក្នុង​ផ្ទះ​រហូតដល់​ថ្ងៃ​សៅរិ៍​ពេលព្រឹក​។​

​អភិបាល​ស្រុក​ម្នាក់​ឈ្មោះ Krikkrai Songthanee បាន​ថ្លែងថា គាត់​បាន​និយាយ​គ្នា​ជាមួយនឹង​​អ្នកទេសចរ​កាល​ពី​យប់វិញ ហើយ​ពួកគេ​បាន​តប​ថា ពួកគេ​មិន​មាន​ការភ័យខ្លាច​នោះទេ ព្រោះ​ពួគគេ​យល់​ពី​ស្ថានភាព​។​

​គាត់​បញ្ជាក់​ថា មាន​អ្នកទេសចរ​ចំនួន​ជាង ១០.០០០​នាក់​បន្ត​នៅ​លើ​កោះ ផា​ហ្គាន​៕​ សុភ័ក្ត្រ

ប្រភព៖ BBC

spot_img
×