Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃុំខ្លួន​បុរស​ម្នាក់ គំរាម​បង្ហោះ​រូប​អាក្រាត​កាយ ជា​ថ្នូរ​នឹង​ទឹកប្រាក់​

spot_img

​កណ្តាល ​៖ លោក ទី សំណាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​ដី​ការឃុំខ្លួន ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពីបទ “​គំរាម​គំហែង ដោយ​មាន​បញ្ជា​ឲ្យបំពេញ​លក្ខខណ្ឌ​អ្វីមួយ​” ដែល​ប្រព្រឹត្ត​នៅ​ភូមិ ព្រែក​យាយ​ហាយ ឃុំ ព្រែក​ថ្មី ស្រុកោះ​ធំ ខេត្ត​កណ្ដាល កាលពី​ខែ​តុលា ឆ្នាំ​២០១៨ តាម​មាត្រា​២៣២ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ជនជាប់ចោទ​មាន ឈ្មោះ ចេង មិត្ត ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​សំរោង ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ មុខរបរ កម្មករសំណង់​។ ចំណែក​ជនរងគ្រោះ ឈ្មោះ គ​.​គ ភេទ​ស្រី អាយុ ២៣ ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ ព្រែក​យាយ​ហាយ ឃុំ ព្រែក​ថ្មី ស្រុកោះ​ធំ ខេត្ត​កណ្ដាល មុខរបរ​កម្មការិនី​រោងចក្រ និង ឈ្មោះ ជ​.​ធ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ក្បាល​កោះទាវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ កម្មការិនី​រោងចក្រ​។​

​លោក​វរ​សេ​នីយ៌ឯក ឡាក់ ម៉េង​ធី ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​បញ្ជាក់​ឲ្យដឹងថា កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨ កន្លងទៅ ជនរងគ្រោះ​ទាំង​២​នាក់ មាន​ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ តាមរយៈ​ទូរស័ព្ទ និង​ហ្វេ​សប៊ុក​។ បន្ទាប់ពី​បាន​និយាយ និង​ឆាត​ជាមួយគ្នា​ជា​ហូរហែរ​មក បាន​ប្រមាណ​ជា​១​សប្ដាហ៍ ស្រាប់តែ​ជនសង្ស័យ​ខាងលើ បាន​សុំ​មើល​រូបថត​អាក្រាត​កាយ របស់​ជនរងគ្រោះ​ទាំង​២​នាក់ (​ម្នាក់​ម្ដង​) មុន​ក្រោយ​គ្នា ហើយ​ជនរងគ្រោះ ក៏​បាន​ផ្ញើ​រូប​អាក្រាត​កាយ ទៅឲ្យ​ជនសង្ស័យ​តាម រយៈ​Account facebook ឈ្មោះ Ahmoa Tps​។ បន្ទាប់ពី​មាន​រូបថត​អាក្រាតកាយ នៅក្នុង​ដៃ​ហើយ​ជនសង្ស័យ ក៏​បាន​ទូរស័ព្ទ​សុំ​លុយ ពី​ជនរងគ្រោះ​ទាំង​២​នាក់ តែ​ជនរងគ្រោះ​ពុំ​ព្រមឲ្យ ពេល​នោះ​ជនសង្ស័យ បាន​និយាយ​គំរាមថា នឹង​យក​រូបថត​អាក្រាតកាយ របស់​ពួកគេ​ទាំង​២​នាក់ បង្ហោះ​ចូលក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​ហ្វេ​សប៊ុក ។ ដោយ​មាន​ការភ័យខ្លាច​ជនសង្ស័យ យក​រូបភាព​អាក្រាត បង្ហោះ​ចូលក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម នារី​រងគ្រោះ​ទាំង​២​នាក់ ក៏​បាន​ផ្ញើ​លុយ​ទៅឲ្យ​ជនសង្ស័យ តាមរយៈ​ភ្នាក់ងា​រវេរ​លុយ អ៊ី​ម៉ាន់​នី និង wing ជា​បន្តបន្ទាប់ តាម​អ្វី​ដែល​ជនសង្ស័យ ត្រូវការ​ពុំដែល​ខាន ដែល​សរុប​ជា​ទឹកប្រាក់​ទាំងអស់ មាន​ដូចខាងក្រោម​៖ ជនរងគ្រោះ​ទី​១ អស់​ទឹកប្រាក់​សរុប ចំនួន​1.800.000​រៀល និង 500 ដុល្លារ​អាមេរិក​។ ជនរងគ្រោះ​ទី​២ អស់​ទឹកប្រាក់​៖​សរុប ចំនួន​1.700 ដុល្លារ​អាមេរិក និង​ប្រាក់​រៀល​ចំនួន​64 ម៉ឺន​រៀល​។​

លុះ​មកដល់​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ជនរងគ្រោះ រក​លុយ​ផ្ញើ​ឲ្យ​ជនសង្ស័យ លែង​បាន ទើប​មក​ដាក់​ពាក្យបណ្ដឹង​នៅ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនា​ញ ជួយ​ស្រាវជ្រាវ តាម​ចាប់​មុខសញ្ញា ដើម្បី​យក​មក​បន្ត​ចាត់ការ​តាម​នីតិវិធី​។ លុះ​ដល់​នៅ​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ បាន​ធ្វើ​ការស្រាវជ្រាវ ដោយ​មាន​កិច្ច សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ខេត្ដ​តាកែវ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នៅ​ចំណុច ភ្នាក់ងារ wing វេរ​លុយ ផ្សារ​អង្គរកា ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ជនសង្ស័យ​ឈ្មោះ​ចេង មិត្ដ បាន​សារភាព​ថា ខ្លួន​បាន​ស្គាល់​គ្នា​ជាមួយ​ជនរងគ្រោះ​ទាំង ២ នាក់​ខាងលើ តាមរយៈ​ឆាត​ហ្វេ​សប៊ុក​ជាមួយគ្នា បន្ទាប់មក​បាន​លួងលោម ជនរងគ្រោះ ឲ្យ​ថតរូប​អាក្រាតកាយ ផ្ញើ​ឲ្យ​គ្នាមើល ក្រោយមក​ក៏​បាន​ទូរស័ព្ទ ទៅ​ជនរងគ្រោះ​ជា​បន្ដបន្ទាប់ ឲ្យ​ផ្ញើ​លុយ​មកឲ្យ​ខ្លួន បើ​មិន ដូច្នោះ​ទេ នឹង​បង្ហោះ​រូប​អាក្រាត​កាយ​របស់ ជនរងគ្រោះ ទៅ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​សប៊ុក ឲ្យ​សាធារណជន​បាន​ឃើញ​។ ករណីនេះ កម្លាំង​ជំនាញ កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​ ៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×