Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម ជា​ប្រទេស​កុម្មុយនីស្ត ពុំ​មាន​រឿង​អរូបីយ៍​ទេ ប៉ុន្តែ​ដល់​ប៉ះ​រឿង​ព្រះវិហារ​នេះ​គ្មាន​អ្នកណា​ហ៊ាន​…! (​វីដេអូ​)

spot_img

…​នៅ​មហាវិទ្យាល័យ​ច្បាប់​ទីក្រុង​ហូ​ជី​មី​ញ មនុស្សម្នា​បច្ចុប្បន្ន​តែង​មាន​ការងឿងឆ្ងល់​នឹង​ទម្រ​ឈើឆ្កាង​របស់​ព្រះវិហា​ចំណាស់ Fatima កាលពី​អតីតកាល​បន្ត​ឈរ​យ៉ាង “​សង្ហា​រ​” នៅ​កណ្តាល​ទីលាន​សាលា ។ រឿងរ៉ាវ​ចម្លែក​នេះ ផ្តើមចេញ​ពី “​អាថ៌កំបាំង​” មួយ​ដែល​គេ​តែង​ប្រឹង​បិទបាំង ។​

ទម្រ​ឈើឆ្កាង ដែល​គ្មាន​វិធី​បំបាត់ចោល​បាន ទើ​បន្ត​ស្ថិតនៅ​កណ្តាល​មហាវិទ្យាល័យ​ច្បាប់ ។​

​ងាក​ទៅ​កាន់​អតីតកាល​វិញ Fatinca Binh Trieu ជា​ព្រះវិហារ​គ្រិស្តសាសនា​របស់​ព្រះ​ម៉ែ ម៉ា​រី​យ៉ា ។ នា​ខែ​ឧសភា ឆ្នាំ ១៩៦២ ចលនា​អន្តរជាតិ នៃ​សាសនិក Fatinca បាន​រៀបចំ​ពិធី​ដង្ហែរ​បដិមារ​ព្រះ​ម៉ែ Maria តាម​ប្រទេស​ជាច្រើន​លើ​ពិភពលោក ។​

​នៅពេល​ឆ្លងកាត់​ប្រទេស​វៀតណាម​ខាងត្បូង​ពេលនោះ ក្បួន​ដង្ហែរ​ត្រូវបាន​ដឹកនាំ​ដោយ​គ្រូ​គង្វាល Phaolo Vovan Bo បាន​ធ្វើ​ពិធី​ដង្ហែរ​សំដៅទៅ​ផ្ទៃដី ១២,៥ ហិកតា នៅ​ជិត​ស្ថានីយ៍​រថភ្លើង Binhtrieu ដើម្បី​សាងសង់​ព្រះវិហារ​តម្កល់​បដិមារ Maria ។​

​ក្រោយមក​គេ​បាន​ចម្លាក់​បដិមា​ព្រះ​ម៉ែ Maria Fatima នៅ​ព័រទុយហ្កាល់ ដើម្បី​យក​មក​តម្កល់​នៅ​ទីកន្លែង​ខាងលើ ទុក​គោរព​បួងសួង ។ ថ្ងៃទី ១៥ ខែ​សីហា ឆ្នាំ ១៩៦៦ គេ​បាន​រៀបចំ​កន្លែង​រង់ចាំ​ទទួល ។ ថ្ងៃទី ៨ ខែ​ធ្នូ ឆ្នាំ ១៩៦៦ ព្រះវិហារ​ត្រូវបាន​ចាប់ផ្តើម​សាងសង់ ដោយ​មាន​ទម្រ​ជួង​មាន​ឈើឆ្កាង​កម្ពស់ ៣០​ម៉ែត្រ​… ។​

​ចាប់ផ្តើម​ពី​ពេលនោះ​មក​ព្រះវិហារ​នេះ​កើតមាន អ​ភូត្ត​ហេតុជារឿ​យៗ ។ ម្តងនោះ​ពេល​ក្បួន​ដង្ហែរ​ព្រះ​ម៉ែ Fatima មួយ​បាន​ឆ្លងកាត់​ទីនេះ ស្រាប់តែ​គ្រឿងយន្ត​ទាំងអស់ (​រថយន្ត ម៉ូតូ​) របស់​ក្បួន​សុទ្ធ​ត្រូវ​រលត់​ម៉ាស៊ីន ធ្វើ​បែប​ណា​ក៏​មិន​អាច​បញ្ឆេះ​បាន ។​

​គ្រូ​គង្វាល Ngyen Van Binh ដែល​ជា​មេដឹកនាំ​ក្បួន​បាន​បួងសួង​ថា ៖ “​សូម​ឲ្យ​ព្រះ​ម៉ែ​អនុញ្ញាត​ដល់​ក្បួន​ដង្ហែរ​ពួក​កូន​បាន​ប្រព្រឹត្តទៅ​ចប់សព្វគ្រប់ ថ្ងៃក្រោយ​ពួក​កូន​នឹង​បង្កើត​មជ្ឈមណ្ឌល​មួយ​គោរព​សក្ការៈ​ព្រះ​ម៉ែ នៅ​តំបន់​នេះ​!” ។​

​បួងសួង​ចប់​មិន​បាន​ប៉ុន្មាន​ផង​គ្រឿងយន្ត​ទាំងអស់​ស្រាប់តែ​ដំណើរការ​វិញ​បាន ។​

​ថ្ងៃទី ៧ ខែ​មករា ឆ្នាំ ១៩៧៣ អគ្គ​គ្រូ​គង្វាល Nguyen Van Binh បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​ព្រះវិហារ​ត្រូវបាន​សាងសង់ ឆ្លើយតប​នឹង​ការ​បួងសួង ។ ពី​ពេលនោះ​មក​វា​ក៏​ក្លាយជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​របស់​ព្រះ​ម៉ែ Fatima ។​

​ក្រោយពេល​វៀតណាម​ខាង​ត្បូង​ត្រូវ​បាន​រំដោះ របប​កុម្មុយនីស្ត​ក៏​ចូល​កាន់កាប់​ហើយ​ប្រែក្លាយ​ទី​នេះ​ជា​មហាវិទ្យាល័យ​ច្បាប់ ។ ថ្មីៗ​នេះ​មហាវិទ្យាល័យ​បាន​រៀបចំ​គំរោង​សាងសង់​ថ្មី ។​

​ប៉ុន្តែ​ទម្រ​ជួង និង​ឈើឆ្កាង​ពុំ​អាច​កម្ទេចចោល​បាន ហើយ​ពុំ​មែន​គេ​ពុំ​បាន​កម្ទេច​នោះទេ ប៉ុន្តែ​ឲ្យតែ​គ្រឿងចក្រ​ចូល​ប្រុង​កម្ទេ​ច​នោះ ស្រាប់តែ​ម៉ាស៊ីន​របស់​វា​ត្រូវ​… រលត់ ។ ហេតុនេះ​ទើប​វា​នៅ​ឈរ​យ៉ាង​រឹងមាំ​មកទល់​បច្ចុប្បន្ន ។​

​បន្ទប់​មួយ​ដែល​ជា​កន្លែង​ប្រារព្ធ​ពិធី​នៃ​ព្រះវិហារ Fatima មុន​នេះ​ត្រូវបាន​គេ​ភ្ជិត​ជិត​លែងឲ្យ​ចេញចូល ព្រោះ​ថា​មុន​នោះ​គេ​បាន​ប៉ង​វាយកម្ទេច​ច្រើនលើក តែ​ពុំ​សម្រេច ។​

​អ្នក​មាន​ជំនឿ​គេ​និយាយថា សាសនា​របស់​ព្រះ​យេស៊ូ មាន​អាយុកាល​ជាង ២០០០​ឆ្នាំ​ហើយ ហើយ​បាន​ឆ្លងកាត់​នូវ​របប​ជាច្រើន​តែ​គ្មាន​របប​ណា​កម្ទេច​សាសនា​នេះ​ចោល​បានទេ ។​

​មិន​បាក់​យល់​ទេ ព្រោះ​សាសនា​នេះ​ជា​របស់​ព្រះ​យេស៊ូ ។ លើ​លោក​មាន​សាសនា​ជាច្រើន ហើយ​សាសនា​នី​មួយៗ​តែង​បង្កប់​នូវ​អាថ៌កំបាំង​ដោយឡែក​ពីគ្នា ។ វា​ជា​ព្រលឹង​របស់​អ្នក​ដែលមាន​ជំនឿ​កសាងឡើង​កាន់តែ​រឹងមាំ​ទៅៗ​ជានិច្ច ៕ ចន្ទ្រា​

spot_img
×