Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រលក​សមុទ្រ​ធំៗ វាយប្រហារ​តូប​លក់ដូរ របស់​អាជីវករ និង​លំនៅដ្ឋាន នៅ​ឆ្នេ​របាក់​ខ្ល​ង​

spot_img

​កោះកុង​ ៖ ព្រឹក​ថ្ងៃ​សៅរ៍ ទី​៥​មករា នេះ ទឹកសមុទ្រ​បាន​ជន​ជោរ ដោយ​មាន​ខ្យល់​បក់បោក​ខ្លាំង បង្កើត​ជា​រលក​ធំៗ វាយប្រហារ​តូប​លក់ដូរ និង​លំនៅដ្ឋាន​របស់​អាជីវក​រ និង​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​ជន់​លិច នៅ​ឆ្នេ​របាក់​ខ្ល​ង ស្ថិតក្នុង​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​។ អាជ្ញាធរ​ខេត្ត​កោះកុង បាន​ជម្លៀស​ក្រុមអាជីវករ ទៅរក​ទីទួល​មាន​សុវត្ថិភាព ។​

​ស្របពេល​ដែល​មន្ត្រី​ព្យាករណ៍​អាកាសធាតុ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាល​ថ្ងៃទី​២ ខែ មករា ឆ្នាំ បានចេញ​សេចក្តីប្រកាស​ជូនដំណឹង បញ្ជាក់ថា ចាប់ពី​ថ្ងៃ​ទី​២-៤ ខែ​មករា ឆ្នាំ​២០១៩​នេះ សូម​ប្រជា​នេសាទ និង​អ្នក​ដែល​មាន​បំណង​ទៅ​កម្សាន្ត​នៅ​តាម​កោះ​នានា ក្នុង​ដែន​សមុទ្រ​កម្ពុជា ឲ្យ​ផ្អាក​សកម្មភាព ដើម្បី​ចៀសវាង​គ្រោះថ្នាក់​កើតឡើង​ជា​យថាហេតុ ខណៈ​ដែល​ពួកគេ​បាន​ព្យាករណ៍​ឃើញថា ឥទ្ធិពល​នៃ​ព្យុះ​ប៉ា​ប៊ុក​ពី​សមុទ្រ ចិន​ខាងត្បូង​នឹង​អាច​ធ្វើឲ្យ​ផ្ទៃសមុទ្រ​កម្ពុជា​មាន​រលក​ធំៗ និង​ខ្ពស់ៗ​ព្រមទាំង​មាន​ធ្លាក់ភ្លៀង​ផងដែរ​។​

​សេចក្តី​ការណ៍​បាន​បញ្ជាក់ទៀតថា ជា​ដោះស្រាយ​ចំពោះមុខ​ប្រជាពលរដ្ឋ និង​អាជីវកម្ម ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជម្លៀស ទៅ​រក​ទីតាំង​មាន​សុវត្ថិភាព​ជា​បណ្តោះអាសន្ន រង់ចាំ​ស្ថានភាព​ត្រឡប់​មក​រក​ភាព​ដើម​វិញ​។ ករណី​កើតមាន​រលក​ធំៗ​នេះ ទំនងជា​មិន​មែន​កើតឡើង តែ​នៅ​ឆ្នេរ​បាក់​ខ្លង​ប៉ុណ្ណោះ​ទេ គឺ​អាច​កើតឡើង ចំពោះ​ឆ្នេរសមុទ្រ​ទាំងអស់ ក្នុង​ខេត្ត​កោះកុង​។​

​ជាមួយគ្នា​នេះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​បងប្អូន​នេសាទ អ្នកដំណើរ​តាម​សមុទ្រ ជាពិសេស​វីរ​កងទ័ព​ឈរជើង នៅតាម​បណ្តា​កោះ​នានា សូម​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ព្យុះ ដែល​អាច​នឹង​បង្ក​ឲ្យ​កើត​មាន​ភ្លៀង​លាយឡំ ជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×