Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ម្នាក់ យក​កូន​ស្រី​គេ មក​ចិញ្ចឹម ដូច​យក​ចោរ​ចូល​ក្នុងផ្ទះ លួច​លុយ​អស់​ជាង​២​ម៉ឺន​ដុល្លារ​

spot_img

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់ បាន​យក​ក្មេងស្រី​ម្នាក់ អាយុ​១៧​ឆ្នាំ​មក​ចិញ្ចឹម​ទុកដូចជា​កូន និង​ទំនុកបម្រុង ឲ្យ​រៀនសូត្រ តែ​ដូចជា​ចោរ​មក​នៅក្នុង​ផ្ទះ ក្នុងឱកាស​ស្ងាត់​ក្មេង​ស្រី​រូប​នោះ បាន​លួច​លុយ​អស់​ជាង​២​ម៉ឺន​ដុល្លារ ហើយ​គេចខ្លួន​បាត់​ពី​ផ្ទះ​រយៈពេល​៣​ថ្ងៃ ។ ក្រោយ​ពេល​នាង​ចោរ​រូបនោះ បាន​ចូល​មក​ផ្ទះ​វិញ ស្ត្រី​រូប​នោះ បាន​សាកសួរ​ក្មេងស្រី​នោះ តែ​​ប្រកែក ប៉ុន្តែ​ទីបំផុត​នៅពេល​បង្ហាញ​រូបភាព​កាម៉េរ៉ា​សុវត្ថិភាព ទើប​នាង​សារភាព ហើយ​លុយ​ជាង​២​ម៉ឺន​ដុល្លារ​នោះ ត្រូវ​ក្មេងស្រី​នោះ​យក​ទៅ​ចាយវាយ​អស់​មួយចំនួន​ហើយ​។​

​បន្ទាប់ពី​មាន​ករណី​នេះ​កើតឡើង នៅ​ថ្ងៃ​ទី​៤​ខែ​មករា​ឆ្នាំ​២០១៩ អ្នកស្រី ឌី ផល្លារ បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ក្មេងស្រី​ម្នាក់ ដែល​បាន​យក​មក​ចិញ្ចឹម ប៉ុន្តែ​នាង​បែរ​មក​លួច​យក​លុយ​អស់​២​ម៉ឺន​ដុល្លារ កាលពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៩ នៅ​ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ​។ ជនសង្ស័យ ឈ្មោះ កែវ គន្ធ​សុវណ្ណនី អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រៀន​នៅ​វិទ្យាល័យ​។​

​អ្នកស្រី ឌី ផល្លារ អាយុ​៤៧​ឆ្នាំ មាន​ទី​លំនៅ​ចំណុច​ផ្ទះកើតហេតុ បានឲ្យដឹងថា កាលពី​ខែ​មករា ដើមឆ្នាំ​២០១៨ បាន​ទទួល​យក​ឈ្មោះ កែវ គន្ធ​សុវណ្ណនី ជា​សាច់ញាតិ ឲ្យមក​រស់នៅ​ជាមួយ បានជា​គ្នា និង​បាន​ជួយ​ផ្គត់ផ្គង់​ទំនុកបម្រុង​ឲ្យ​នាង​ឲ្យ​បាន​រៀនសូត្រ ។​ ​ក្រោយ​​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៩ នេះ នាង កែវ គន្ធ​សុវណ្ណនី បាន​ទៅ​រៀន​ធម្មតា តែ​បាត់​ខ្លួន​អត់​មក​ផ្ទះ​សោះ នៅពេលនោះ បាន​ទៅ​ឆែក​មើល​លុយ​ដែល​លាក់​ទុក​ក្នុងកា​តាប ដាក់​នៅ​ក្រោម​គ្រែ ស្រាប់តែ​បាត់​អស់​ជាង​២​ម៉ឺន​ដុល្លារ គឺ​មាន​លុយ​ខ្មែរ​ចំនួន​៣​លាន​រៀល និង​១០.២៥០​ដុល្លារ ប៉ុណ្ណោះ ហើយក៏​បាន​ទៅ​ឆែក​កាមេរ៉ា​សុវត្ថិភាព មើល​ទើប​ឃើញ​រូបភាព សកម្មភាព ឈ្មោះ កែវ គន្ធ​សុវណ្ណនី ចូល​លួច​យក​លុយ​នៅ​ក្រោម​គ្រែ ពេល​គាត់​មិន​នៅផ្ទះ​។​

​ក្នុង​ពាក្យ​ប្តឹង អ្នកស្រី ឌី ផល្លារ បាន​រៀបរាប់​បន្ថែមថា ក្រោយមក នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៩ នាង​កែវ គន្ធ​សុវណ្ណនី បាន​ត្រឡប់​មក​ផ្ទះ​វិញ ហើយក៏​បាន​ហៅ​នាង មក​សួរនាំ​រឿង​បាត់​លុយ តែ​នាង បដិសេធ​ថា​មិន​បាន​យក ។ ពេលនោះ អ្នកស្រី ឌី ផល្លារ ក៏​បាន​បង្ហាញ​រូបភាព​វីដេអូ​កាម៉េរ៉ា​សុវត្ថិភាព ដែល​បាន​ដាក់​បង្កប់​ក្នុង​បន្ទប់​ឲ្យ​នាង​មើល ទើប​នាង​ក្មេង​ចោរ​នោះ​សារភាពថា បាន​យក​លុយ​នោះ ចាយ​អស់​មួយចំនួនធំ​។ អ្នកស្រី បានសម្រេច​ប្តឹង​ក្មេងស្រី​ចោរ​នោះ ដើម្បី​ឲ្យ​សមត្ថកិច្ច​នគរ​បាល​មូលដ្ឋាន ចាត់ការ​តាម​ផ្លូវច្បាប់ ទៅតាម​ទោសទណ្ឌ​ដែល​នាង​បាន​ប្រព្រឹត្ត ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×