Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោកជំទាវ ម៉ែន សំអន កោតសរសើរ​ចំពោះ ស្នាដៃ​ការងារ​របស់​បងប្អូន​នារី ដោយ​អ្នកខ្លះ​បាន​ពលី​ជីវិត ខ្លះ​ពិការ ខ្លះ​មេម៉ាយ ក្នុងន័យ​ការពារ​បូរ​ណភា​ពទឹកដី​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៤​រោច ខែ​មិគសិរ ឆ្នាំច សំរិ​ទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែ​មករា​ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​ស្វាយរៀង បាន​មានប្រសាសន៍​កោតសរសើ​រ​ចំពោះ ស្នាដៃ​ការងារ​របស់​បងប្អូន​នារី ដោយ​អ្នកខ្លះ​បាន​ពលី​ជីវិត ខ្លះ​ពិការ ខ្លះ​មេម៉ាយ ក្នុងន័យ​ការពារ​បូរ​ណភា​ពទឹកដី​ដោយ​បាន​យក​អស់​ស្មារតី ដោយ​ការទទួលខុសត្រូវ​ខ្ពស់ យក​អស់ កម្លាំងកាយ​ចិត្ត​ក្នុង​ការបំពេញ​ភារកិច្ច ទទួលបាន​ជោគជ័យ ក្នុងនាម​ជា​បុគ្គលិក​សមាគម និង​រាជរដ្ឋាភិបាល បាន​ប្រគល់ជូន ហើយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ គួរ​ជាទី​មោទនៈ នា​ពេលកន្លងមក​។​

​លោកជំទាវ ម៉ែន សំអន បាន​មានប្រសាសន៍​ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​ជំទាវ​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាគមនារី និង​អតីត​នារី​ជា​និវត្តន៍​ជន ចំនួន​ប្រមាណ​ជាង​៣០០​នាក់ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤០ នៃ​ការបង្កើត សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ។​

​ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​សេចក្តី​នឹករលឹក ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយស​សមាគម​នារី​ផងដែរ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្ត​ទៀត​ថា រយៈពេល​៤០​ឆ្នាំ សមាគម​នារី​កម្ពុជា បាន​ចាក់ឫស​យ៉ាងជ្រៅ​ទៅក្នុង​ស្រទាប់​មហាជន​ហើយ​បាន​ដើរតួនាទី​យ៉ាងសំខាន់ សក្កិសម​ជា​អ្នកតំណាង​អោយ​ផលប្រយោជន៍ របស់​នារី​និង​កុមារ​និង​ការ​ផ្តល់​កិត្តិយស​ដោយ​ចាត់​ទុក​នារី​ជា​ដៃគូរ​ដែល​ពុំ​អាច​ខ្វះ​បាន​ក្នុង​កិច្ចការ​អភិវឌ្ឍ​ប្រទេសជាតិ ។ ដោយឡែក​សម្រាប់​ខេត្ត​ស្វាយរៀង​នារី​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការកសាង​និង​ស្តា​ប្រទេសជាតិ​ដែល​សល់​ពី​ផេះផង់​ពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​អោយមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​ក្នុងនោះ​នារី​បាន​ចូលរួម​ដោះមីន​ដែល​សល់​ពី​សង្គ្រាម​ទទួលបាន​ជោគជ័យ​ផងដែរ​។​

លោកជំទាវ​ក៏​បាន​ធ្វើ​ការផ្សព្វផ្សាយ​អនុសាសន៍​ទាំង ១១​ចំណុច ដែល​ជា​លទ្ធផល​ដែល បានមក​ពី​សន្និបាត គណៈកម្មាធិការ​កណ្តាល លើក​ទី ៤១ អណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បញ្ចប់ទៅ​កាលពី​ពេល​ថ្មីៗ​កន្លងមក​នេះ​ផង​ដែរ​ ៕ ដោយ ៖ ​វ៉ៃ​គោ​

  

spot_img
×