Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រស់នៅ​ជាមួយគ្នា​កន្លះ​សតវត្សរ៍ ស្រាប់តែ​នឹកឃើញ​ចង់ការ​…​ម្តងទៀត​!

spot_img

​គូស្នេហ៍​វ័យ​ចំណាស់ ២​រូបនេះ ពិតជា​ពិសេស​ខណៈពេល​កូនចៅ​ជំរុញ​ឲ្យធ្វើ​ខួប​អាពាហ៍ពិពាហ៍​៥០​ឆ្នាំ ពួកគាត់​បែរជា​សំណូមពរ​បក​ត្រឡប់​វិញ​ថា ទេ​! យើង​មិន​ធ្វើ​ខួប​ទេ គឺ​រៀបការ​…​ម្តងទៀត​! ។​

​បើ​នៅ​អឺរ៉ុប​ប្រហែលជា​មិន​ចម្លែក​ទេ តែ​នេះ​គឺ​នៅ​ម៉ាឡេស៊ី ។​

​អាពាហ៍ពិពាហ៍​ចម្លែក​នេះ​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ ២០១៨ កន្លងមក ។ កូន​កម្លោះ​គឺ​លោក​តា Siong ហើយ​កូនក្រមុំ​គឺ​អ្នកស្រី Kim សុទ្ធសឹង​ជា​កូនកាត់​ចិន ហេតុ​នេះ​ពួកគេ​រៀបការ​សារជាថ្មី​តាម​បែប​ប្រពៃណី​ចិន ដោយ​មាន​ការ​ដង្ហែរ​កូនក្រមុំ​…​ដូច​ពី ៥០​ឆ្នាំមុន ។​

​អ្នក​កំដរ​កូន​ក​ម្លោះ និង​កូនក្រមុំ​គឺជា​កូន​…​ចៅ​ពួកគេ​តែម្តង ។​

​អនុលោម​តាម​ប្រពៃណី​ជំនាន់​ដើម គឺ​កូន​កម្លោះ​ត្រូវធ្វើ​កិច្ចការ​មួយចំនួនទើ​ប​អាច​នាំ​កូនក្រមុំ​ទៅ​បាន ។​

​លាប​ក្រែម​ឲ្យ​អ្នកកំ​ដរ​កូនកម្លោះ ។​

​បន្ទុះ​ប៉េងប៉ោង ។​

​និយាយថា “​បង​ស្រឡាញ់​អូន​” ដោយ​ប្រើ​ភាសា​ច្រើន ។​

​ក្រោយពេល​បំពេញ “​កិច្ច​” រួចរាល់​ទើប​អាច​ថើប​…​កូនក្រមុំ ។ អ្នក​ទាំង​២​ក៏​ឆ្លៀត​ផលិត Album មួយ​ទុក​ជា​អនុស្សាវរីយ៍ និង​ជា​ការ​ដាស់តឿន​ឲ្យ​កូន​ចៅចេះ​ស្រឡាញ់​បីបាច់​គ្នា ៕

​ខាងក្រោម​ជា​រូបភាព​មួយ​ចំនួន ៖

​ចន្ទ្រា​

spot_img
×