Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រាង​អនុក្រឹត្យ ទុក​ស្លាក​លេខ​រថយន្ត​ពិសេស សម្រាប់​ការលក់ និង​ផ្ទេរ​លេខ​ពិសេស​ផ្ទាល់​ខ្លួន​

spot_img

​ភ្នំពេញ​ ៖ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា បន្ត​លើ​ពង្រាង​អនុក្រឹត្យ ស្តី​ពី​ស្លាក​លេខ​រថយន្ត​ពិសេស ដើម្បី​កែសម្រួល​ខ្លឹមសារ និង បទដ្ឋាន​នីតិវិធី​សម្រាប់​ការលក់ និង​ផ្ទេរ​លេខ​ពិសេស​ផ្ទាល់​ខ្លួន ដោយមាន ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង សមាជិក​សមាជិកា​គណៈ​កម្ម​ការ​អន្តរក្រសួង ដើម្បី​គ្រប់គ្រង​ការលក់​លេខ ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល និង​មន្ត្រី​ជំនាញ​នាយកដ្ឋាន​ពាក់ព័ន្ធ ថ្ងៃ​សុក្រ​ទី​៤ ខែ​មករា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​។​

​លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា ខ្លឹមសារ​នៃ​ពង្រាង​អនុក្រឹត្យ​នេះ អនុញ្ញាត​ឱ្យ​ម្ចាស់​យានជំនិះ ស្នើសុំ​រក្សា​លេខ​ចុះបញ្ជី យានជំនិះ ដែល​កំពុង​ប្រើប្រាស់ សម្រាប់​ចុះបញ្ជី​លើ​យានជំនិះ​ថ្មី​របស់​ខ្លួន​បាន ស្រប​តាម​បែបបទ និង នីតិវិធី​នៃ​ការចុះបញ្ជី​យានយន្ត ការផ្តល់​ស្លាក​លេខ​យានយន្ត និង​ការ​លុប​ចេញ​ពី​បញ្ជី​យានយន្ត និង​ត្រូវ​បង់​កម្រៃ​សេវា​សាធារណៈ ដែល​កំណត់​ដោយ​ប្រកាស​អន្តរក្រសួង រវាង​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង ដឹកជញ្ជូន និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

spot_img
×