Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯ​កត្តទ​កម្ម​ថ្មី​សម្រាប់​តម្លៃ​ដេញថ្លៃ​ត្រីធូ​ណា នៅ​ជប៉ុន​ព្រឹក​ម៉ិញ​

spot_img

​វេលា​ម៉ោង ៥​និង​១០​នាទី​ព្រឹក​ម៉ិញ ស្នូរ​ជួង​ចាប់ផ្តើម​ការដេញថ្លៃ​បាន​បន្លឺ​ឡើង​នៅ​ផ្សារ Toyosu ។​

​អ្នកជំនួញ Sushi ម្នាក់​បាន​ហ៊ាន​ឲ្យ​ថ្លៃ​ត្រីធូ​ណា ទម្ងន់ ២៧៨ Kg ថ្លៃ ៣.១០០.០០០​ដុល្លារ ។​

លោក Kimura ដេញថ្លៃ​ត្រីធូ​ណា​ដល់​ទៅ ៣,១​លាន​ដុល្លារ ។​

​លោក Kiyoshi Kimura ម្ចាស់​នៃ​បណ្តាញ​ហាង Sushi ហើយ​តាំងខ្លួន​ជា “​ស្តេច​ត្រីធូ​ណា​” បាន​ហ៊ាន​ចំណាយ ៣៣៣,៦​លាន​យ៉េន (3,1​លាន​ដុល្លារ​) ដើម្បី​ទិញ​យក​ត្រីធូ​ណា​ទម្ងន់ ២៧៨ Kg ។ តម្លៃ​នេះ​បាន​បំបែក​ឯ​កត្តទ​កម្ម​តម្លៃ​ត្រីធូ​ណា ដែល​បង្កើត​នៅ​ឆ្នាំ ២០១៣ បានត្រឹមតែ ១៥៥​លាន​យ៉េន​ប៉ុណ្ណោះ ។​

​ត្រីធូ​ណា ដែល​គេ​ដាក់​ដេញថ្លៃ​ព្រឹក​ម៉ិញ​នៅ​ផ្សារ Toyosu ។​

​ចន្ទ្រា​

spot_img
×