Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន ថៅកែ​ហាង​កែ​សម្ផស្ស “​ឌែ​ម៉ូ​គ្លីនិក​” និង គ្រូពេទ្យ​ផ្នែក​ដេរ វះកាត់​ប្រដាប់ភេទ ប្រចាំ​គ្លីនិក ដាក់ពន្ធនាគារ​

spot_img

​ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៩​នេះ លោក ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ ឃុំខ្លួន​អ្នកស្រី ហូ​វ ដា​ណេ ថៅកែ​ហាង​កែ​សម្ផស្ស “​ឌែ​ម៉ូ​គ្លីនិក​” និង​ស្ត្រី​ម្នាក់ទៀត ដែល​ជា​គ្រូពេទ្យ​ផ្នែក​ដេរ វះកាត់​ប្រដាប់ ភេទ ប្រចាំ​គ្លីនិក ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។​

​បើ​តាម​បញ្ជាក់​ឲ្យដឹង​ពី លោក តាំង ស៊ុន​ឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់ថា ថៅកែ​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» និង​គ្រូពេទ្យ​ខាងលើនេះ ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ PJ នា​រសៀល​ថ្ងៃ​នេះ​តែម្ដង​។​

​សូមជម្រាបថា ស្ត្រី​ថៅកែ​ហាង​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក អ្នកស្រី ហូ​វ ដា​ណេ និង​ស្ត្រី​ម្នាក់ទៀត ដែល​ជា​គ្រូពេទ្យ​ផ្នែក​ដេរ វះកាត់​ប្រដាប់ ភេទ ប្រចាំ​គ្លីនិក នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៩ ត្រូវបាន​លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ គំរាមកំហែង​ហែកកេរ្តិ៍ បទ​កំហែង​យក និង​បទ​ប៉ះពាល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល រួច​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×