Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​ជនជាតិ​ចិន​និង​ម៉ាឡេស៊ី​៨​នាក់ បញ្ជូនទៅ​តុលាការ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ មានប្រសាសន៍ថា កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​លេខ​៣ បាន​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ករណី​បទល្មើស​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ចំនួន​៤​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​។ ក្នុងនោះ​មាន​ជនជាតិ​ចិន​ចំនួន ៧​នាក់ និង​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​។​

​តាម​របាយការណ៍ របស់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បង្ហាញថា ជនសង្ស័យ​បទល្មើស​គ្រឿងញៀន​ទាំង ៤​ករណី​ខាងលើ​មានឈ្មោះ​ ​៖

១- ឈ្មោះ HUANG YISHUI ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ចិន មុខរបរ អន​ឡាញ​

២- ឈ្មោះ YANG TAO ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ អន​ឡាញ​

​វត្ថុតាង​ដកហូត​បានរួម​មាន​៖

– ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០២​កញ្ចប់​

– បារី​កញ្ឆា​ចំនួន​២៩​ដើម​

– ម្សៅ​កញ្ចប់​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ៥​កញ្ចប់​

– ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង​

៣- ឈ្មោះ HUANG LONG JIE ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ អន​ឡាញ​

៤- ឈ្មោះ YANG XUAN HUAN ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ អន​ឡាញ​

​សមត្ថកិច្ច​ចាប់បាន​វត្ថុតាង​រួមមាន​៖

– ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៨៥​កញ្ចប់​(​ក្នុងនោះ​មាន ០២​កញ្ចប់​ធំ​)

– ថ្នាំញៀន​គ្រាប់ MDMA ចំនួន​៣២​គ្រាប់​

– ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​០១​គ្រឿង​

– ទូរស័ព្ទ​ចំនួន​០៣ គ្រឿង និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយចំនួនទៀត​

៥ -​ឈ្មោះ CHU CHIN LIANG ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​ចិន មុខរប​ធ្វើការ​នៅ​ខារ៉ាអូខេ ស៊ី​អេ​ច​

សមត្ថកិច្ច​ដកហូត​វត្ថុតាង​មាន​៖

– ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១០​កញ្ចប់​

– ម្សៅ​កញ្ចប់ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០៧​កញ្ចប់​

– ថ្នាំញៀន​គ្រាប់ MDMA​ចំនួន​០៣​គ្រាប់​

– ទូរស័ព្ទ​ចំនួន​០១​គ្រឿង​

៦- ឈ្មោះ DU TONG GANG ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ​

​សមត្ថកិច្ច​ដកហូត​វត្ថុតាង​មាន​៖

– ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០៤​កញ្ចប់​- ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​០១​គ្រឿង​

– ទូរស័ព្ទ​ចំនួន​០១​គ្រឿង​

៧- ឈ្មោះ REN JIN XIN ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ ចិន មុខរបរ អន​ឡាញ​

៨- ឈ្មោះ DAI YONG ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ ម៉ាឡេស៊ី មុខរបរ អន​ឡាញ​

​សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន​៖

– ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២៨​កញ្ចប់​។​

– ថ្នាំញៀន​ប្រភេទ​(WY) ចំនួន​២៨​គ្រាប់ និង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​០២​គ្រឿង​

– សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយចំនួនទៀត​

​បច្ចុបន្ន​ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើនេះ ត្រូវ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សាកសួរ និង​ឈាន​បញ្ជូន​សំណុំរឿង​ជនសង្ស័យ​នេះ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើនេះ ត្រូវ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នាំយកទៅ​សាកសួរ និង​ឈានទៅ​បញ្ជូន​ជនសង្ស័យ​លើ​សំណុំរឿង​គ្រឿង​ញៀន​នេះ ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​។​

ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ត្រង់​មាត្រា​៤៥ ចែងថា ជន​ណា​ដែល​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​តាម​គ្រប់​រូបភាព ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ខែ​ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ដល់ ១​លាន​រៀល​។ ក្នុងករណី​មិន​រាងចាល ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦​ខែ​ដល់ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ ២​លាន​រៀល​។​

​ដោយឡែក ចំពោះ​ការ​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជនល្មើស​នឹងត្រូវ​បាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ២​ឆ្នាំទៅ ៥​ឆ្នាំ និង​អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល​ទៅ ១០​លាន​រៀល​។

បើសិនជា​បទល្មើស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ អ្នកប្រព្រឹត្តិ អាច​នឹងត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៥​ឆ្នាំ​ដល់ ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ដល់ ៤០​លាន​រៀល អាស្រ័យ​ទៅតាម​ស្ថាន​ទម្ងន់ទោស​៕ ដោយ​៖ ដែន សីមា​

spot_img
×