Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​ស្វាយរៀង​ខាប់ លើក​ទី​៤ ឆ្នាំ​២០១៨ និង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ជើងឯក​

spot_img

ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​លោក ឌី វិជ្ជា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ល្ងាច​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៩​នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​ស្វាយរៀង​ខាប់ លើក​ទី​៤ ឆ្នាំ​២០១៨ និង​ជាការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ជើង ឯក រវាង​ក្រុម​បាល់ សស​យក​.​ក្រុង​ស្វាយរៀង និង​ក្រុមបាល់ទាត់​អធិការនគរបាល​ក្រុង​បាវិត នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ដែល​សហការ​រៀបចំ​ដោយ​សមាគម​កីឡាបាល់ទាត់​ខេត្តស្វាយរៀង និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ។​

​ក្នុង​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី សិស្សានុសិស្ស និង​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​ជាច្រើនរូប​ទៀត​សរុប​ប្រមាណ​ជាង​៤០០០​នាក់ ។​

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥​លាន​រៀល សម្រាប់​ព្រឹត្តិការណ៍ បាល់ទាត់​ពានរង្វាន់​ស្វាយរៀង​ខាប់​លើក​ទី​៤​នៅក្នុង​ពិធី​នេះ​ផងដែរ​ ។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នៃ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​ស្វាយរៀង​ខាប់ លើក​ទី​៤ ឆ្នាំ​២០១៨​នេះ ផ្តួចផ្តើមឡើង​ដោយ​លោក ឌី វិជ្ជា បានចាប់ផ្ដើម​ផ្តើម​ប្រកួត​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ និង​បញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៩ ដែលមាន​៥២​ក្រុម​ចូលរួម​ប្រកួត​នាពេល​កន្លងមក​។ ចំពោះ​ក្រុមបាល់ទាត់​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​ក្រុម​បាល់ សស​យក​.​ក្រុង​ស្វាយរៀង ទទួលបាន​មេដាយមាស​១ ពានរង្វាន់​១ និង​ថវិកា ៨​លាន​រៀល ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​ក្រុមបាល់ទាត់​អធិការនគរបាល​ក្រុង​បាវិត ទទួលបាន​មេដាយប្រាក់​១ និង​ថវិកា​៤​លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុមបាល់ទាត់ សស​យក​.​ស្រុក​រមាសហែក ទទួលបាន​មេដាយសំរិទ្ធិ​១ និង​ថវិកា ២​លាន​៥​សែន​រៀល និង​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅលើ​ក្រុមបាល់ទាត់​សុភ​ក្រ​ម៉ូ​ទ័​រ​អែ​ហ្វ​ស៊ីជី​ភូ ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​១​លាន​៥​សែន​រៀល ​។

​ចំណែក​ជ័យលាភី​គ្រូ​ប​ង្វិ​ក​ល្អ​ទទួលបាន​ថវិកា ៦​សែន​រៀល​, ជ័យលាភី​អ្នកចាំទី​ទទួលបាន​ថវិកា​៦​សែន​រៀល​, ក្រុម​គោរព​វិន័យ​ល្អ​ទទួលបាន​ថវិកា ៨​សែន​រៀល និង​ក្រុម​អាជ្ញាកណ្តាល​ទទួលបាន​ថវិកា​១​លាន​រៀល​ផងដែរ​៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×