Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​បន្ត​កើត​មាន​នៅ​ចំណុច​ចំណោត​យាយ​ម៉ៅ ពេជ្រនិល និង​ចំណោត​យាយ​ម៉ៅ ក្រុងព្រះសីហនុ ខូច​រថយន្ត​ជិត​១០​គ្រឿង របួស​មនុស្ស​ជាច្រើន​នាក់​

spot_img

​​ខេត្តកំពង់ស្ពឺ​៖ (​ព័ត៌មាន​បឋម​) សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ជាបឋម​ថា នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​៥ ខែមករា ឆ្នាំ​២០១៩​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ១​ករណី​ថ្មី​ទៀត នៅ​ចំណោត​លោកយាយ​ម៉ៅ ពេជ្រនិល ចន្លោះ​ស្ពាន​ទី​២ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ជាប់​ព្រំប្រទល់​ជាមួយ​ខេត្ត​ព្រះសីហនុ ។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា គ្រោះថ្នាក់​ច​រា​រណ៍​នេះ បង្កដោយ​រថយន្ត​៣​គ្រឿង បាន​បុក​ប៉ះគ្នា​ខូចខាត​ធ្ងន់ធ្ងរ និង​មាន​មនុស្ស​រងរបួស​ធ្ងន់​ស្រាល​ចំនួន ៤​នាក់​។​

​ទោះយ៉ាងណា សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ឲ្យ​ច្បាស់​នៅឡើយ​ទេ ពី​ទំហំ នៃ​ការខូចខាត​រថយន្ត និង​ចំនួន​មនុស្ស​របួស ជាពិសេស​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្តាលមកពី​ដើមហេតុ​អ្វី​នោះទេ ព្រោះ​ពេលនេះ​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ ​។​

​ដោយឡែក​ងាក​មក​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណោត​លោកយាយ​ម៉ៅ ស្ថិតក្នុង​ក្រុងព្រះសីហនុ​ឯណោះ​វិញ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ព័ត៌មាន​បឋម​មក​ថា នៅ​ម៉ោង ២ និង​៣០​នាទី រសៀល​ថ្ងៃ​សៅរ៍ ទី​៥ ខែមករា ឆ្នាំ​២០១៩​នេះ ក៏មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​រះ​១​ករណី​ដែរ រវាង​រថយន្ត​ត​ចំនួន ៥​គ្រឿង បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​មិនទាន់មាន​ព័ត៌មាន​លម្អិត​ពី​សមត្ថកិច្ច អំពី​ចំនួន​មនុស្ស​រងរបួស ឬ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នៅឡើយ​ទេ​ ។​

​គ្រោះថ្នាក់​នេះ បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណោត​លោក​យ៉ា​យ​ម៉ៅ តាមផ្លូវ​ជាតិ​លេខ​៤ ស្ថិតក្នុង​ក្រុងព្រះសីហនុ ខាងលើនេះ គឺ​បណ្តាលមកពី​រថយន្ត​ធុន​ធំ​ដឹក​ឥដ្ឋ ជា​អ្នក​បង្កឡើង ​។​

​យ៉ាងនេះ​ក្តី មិនទាន់មាន​របាយការណ៍​លម្អិត​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ជុំវិញ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ទេ ព្រោះ​សមត្ថកិច្ច​មូលដ្ឋាន បាន​អះអាងថា កំពុង​ស្រាវជ្រាវ​រក​ខុសត្រូវ ឲ្យ​បាន​ពិតប្រាកដ​ជាមុនសិន​៕ ដោយ​៖ ដែន សីមា​

spot_img
×