Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កោះហៅ​លោក គង់ គាំ សាកសួរ​ក្នុងនាម​សាក្សី ក្នុង​សំណុំរឿង លោក កឹម សុខា​

spot_img

​ភ្នំពេញ​ ៖ ​លោក​អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៦​មករា​ថា លា​ការ​ក្រុងភ្នំពេញ​កោះហៅ លោក គង់ គាំ អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី លើ​សំណុំ​រឿងក្ដី លោក កឹម សុខា ពីបទ​ស​ន្និ​ដ្ឋ​ភាព​ជាមួយ​បរទេស​។​

លោក គង់ គាំ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​សាកសួរ​ក្នុងនាម​សាក្សី ក្នុង​សំណុំរឿង​ដែលមាន​ជន​ត្រូវ​ចោទ កឹម សុខា ជាប់ចោទ​ពីបទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស ។ នេះ​បើ​យោងតាម​ដីកា​របស់​តុលា​ការដែល​បណ្តាញ​ព័ត៌មាន​ទទួលបាន​នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩​នេះ​។​

​សា​សា​ដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​លោក គង់ គាំ ចូលខ្លួន​មក​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨៖៣០​នាទី​ព្រឹក ជាន់​ទី​៤ បន្ទប់ «​គ​»​។​

​ការចូល​បំភ្លឺ​របស់លោក គង់ គាំ នេះ​គឺ​ស្ថិតនៅក្នុង​ដំណាក់កាល​ស៊ើបសួរ​។ ហើយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​បដិសេធ​រាល់​ការស្នើសុំ​លុប​បទចោទប្រកាន់​លើ​លោក កឹម សុខា ពី​សំណាក់​មេធាវី​របស់លោក កឹម សុខា ។​

​គួរ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ​៖​រចនា

 

spot_img
×