Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ស៊ីផឹក​ទំនាស់​ពាក្យសំដី​បើកឆាក​ប្រយុទ្ធ​គ្នា កាប់​ដាច់​ម្រាមដៃ​

spot_img

​ខេត្តកំពង់ធំ ៖ ជនសង្ស័យ​ម្នាក់ ទាញ​កាំបិតផ្គាក់ កាប់​ជនរងគ្រោះ ដាច់​ម្រាមដៃ​មួយ បាន​រត់គេច​បាត់​រយៈ​ពេល​៣​ថ្ងៃ ហើយ សមត្ថកិច្ច​មិន​ចាប់​នោះទេ ដែល ករណីនេះ​សម​ត្ថិ​កច្ច​កំពុង​តាម​ស្រាវជ្រាវ​រក​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។ អំពើហិង្សា​ដោយ​ចេតនា​មាន​អាវុធ (​កាំបិតផ្គាក់​) កាប់​គ្នា បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​២០​នាទី​កើត​ថ្ងៃទី​៤​មករា​២០១៩ នៅ​ចំណុច នៅ​ភូមិ​ខ្ញោ​ម ឃុំ​សូ​យោង ស្រុក​បារាយណ៍ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ប៉ន ស៊ីណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ប្រពន្ធ​ឈ្មោះ​លុយ ឆវី អាយុ​២៦​ឆ្នាំ​នៅ ភូមិ​ខ្ញោ​ម ឃុំ​សូ​យោង ស្រុក​បារាយណ៍​មុខរបរ​ជា​កម្មករ​មើល​ស្រូវប្រាំង​តំបន់​វាល​ក្រោម​ខាងលិច​ភូមិ​ខ្ញោ​ម។​
​ជនរងគ្រោះ​២​នាក់ ទី​១-​ឈ្មោះ​សៀង គឹម​ហ៊ាន់ ភេទ​ប្រុស អាយុ 37​ឆ្នាំ របួស​២​កន្លែង ដាច់​អ​ង្អុ​ល​ដៃ​ឆ្វេង និង​ពោះ ទី​២-​ឈ្មោះ​អឹម អាត ភេទ​ប្រុស​៣៦​ឆ្នាំ របួស​កដៃ​ឆ្វេង​។ ទាំងពីរ​នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ត្រពាំង​ស្វាយ ។​

​មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ហ៊ាន់ និង​ឈ្មោះ​លន់ សា​រ៉ុ​ម បាន​ផឹក​នៅផ្ទះ​លន់ សា​រ៉ុ​ម ។ មួយសន្ទុះ ទើប​ឈ្មោះ​ប៉ន ស៊ីណា ជា​ជនសង្ស័យ​ដើរ​ចូលទៅ​ផឹក​ដែរ ហើយ​ជជែក​គ្នា​បណ្តាល​ឲ្យ​ទាស់ ពាក្យសំដី​គ្នា​រហូត​ធ្វើ​ឲ្យ​ជនសង្ស័យ ទ្រាំ​មិនបាន រត់​ទៅយក​កាំបិត​ពីក្នុងផ្ទះ (​ផ្ទះ​នៅ​ទល់មុខ​កន្លែង​ផឹក​) ចេញមក​វិញ​ជួប​ជនរងគ្រោះ​តាមផ្លូវ​មុខផ្ទះ ហើយ​កាប់​ត្រូវ​ជនរងគ្រោះ បណ្តាល​ឲ្យ​ដាច់​ចង្អុលដៃ​ឆ្វេង និង​ពោះ ចំណែក​ឈ្មោះ អឹម អាត ជា​ជនរងគ្រោះ​ទី​២ បាន ស្ទុះ​ទៅ​ជួយ​ត្រូវ ជនសង្ស័យ​កាប់​ចំ​កដៃ​ឆ្វេង​បណ្តាល​ឲ្យ​របួសធ្ងន់ ។​

​រីឯ​ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​រួច​គេចខ្លួនបាត់ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×