Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​កុង​តឺ​ន​រ័ និង​រថយន្ត​ដឹក​ថ្ម​គ្រួស នៅ​ម្តុំ​ចំការ​ដូងប្រេង​

spot_img

​ព្រះសីហនុ​ ៖ មាន​គ្រោះថ្នាក់​ចរាចរ​មួយ​ករណី​ទៀតហើយ​នៅ​ផ្លូវជាតិ​លេខ​៤ រវាង​រថយន្ត​កុង​តឺ​ន​រ័​និង​រថយន្ត​ដឹក​ថ្ម​គ្រួស​នៅ​ម្តុំ​ចំការ​ដូងប្រេង​។​

​សមត្ថកិច្ច​មូលដ្ឋាន​អោយដឹងថា មាន​គ្រោះថ្នាក់​ចរាចរ​មួយ​ករណី​ទៀត នៅ​ផ្លូវជាតិ​លេខ​៤ រវាង​រថយន្ត​កុង​តឺ​ន​រ័​និង​រថយន្ត​ដឹក​ថ្ម​គ្រួស​នៅ​ម្តុំ​ចំការ​ដូង​ប្រ គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ចន្លោះ​គីឡូម៉ែត្រ ១៦០~១៦១ ស្ថិតនៅ​ភូមិ តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រវាង​រថយន្ត​កុង​តឺ​ន​រ័​១​គ្រឿង​ម៉ាក HINO ពាក់​ស្លាក​លេខ ភ្នំពេញ 3A – 2005 បើកបរ​ដោយ​ឈ្មោះ ពៅ ភា​រុន ភេទ​ប្រុស អាយុ​(​មិន​ច្បាស់​) បើកបរ​ក្នុងទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ ​បុក​ប៉ះ​នឹង​រថយន្ត ១ គ្រឿង​ម៉ាក NISSAN ពាក់​ស្លាក​លេខ​ចង្កូត​ស្ដាំ KPS 0251 អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ មាន​ទិសដៅ​ផ្ទុយគ្នា បណ្ដាល​ឲ្យ​​ឈ្មោះ ពៅ ភា​រុន អ្នកបើកបរ​រថយន្ត​HINO រងរបួស​ធ្ងន់​។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឯកជន វាលរេញ រីឯ​វត្ថុតាង​រថយន្ត​ទាំង​២ យកមក​រក្សារ​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។​ ដោយឡែក​អ្នកបើកបរ រថយន្ត NISSAN បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ ៕ ដោយ ៖ ស្រីនាថ

spot_img
×