Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិដ្ឋាន​ចិញ្ចឹម​ជ្រូក នៅ​ប្រទេស​ចិន ដុ​ច​កម្ទេច​និង​កប់​ជ្រូក​ចោល​អស់​ចំនួន​បី​ម៉ឺន​ក្បាល​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដ៏​ធំ​មួយ នៅ​ប្រទេស​ចិន បាន​ដុ​ច​កម្ទេច និង​កប់​ជ្រូក​ចោល​អស់​ចំនួន​បី​ម៉ឺន​ក្បាល​រួច​ហើយ ដោយសារ​តែមាន​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ​។​

​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ឧកញ៉ា​ម៉ុង​ឬ​ទ្ទី នៅ​ថ្ងៃទី​៦​ខែមករា​បានសរសេរថា “​យោងតាម​ប្រភពព័ត៌មាន មកពី​ប្រទេស​ចិន បានអោយដឹងថា កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដ៏​ធំ​មួយ ដែលមាន​ជ្រូក​ចំនួន​បួន​ម៉ឺន​ក្បាល​បាន​ដុ​ច​កំទេច និង​កប់​ជ្រូក​ចោល​អស់​ចំនួន​បី​មុ​ឺ​ន​ក្បាល​រួច​ហើ​យ ដោយសារ​តែមាន​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ​ឈ្មោះ ប៉េ​សអា​ហ្វិ​ក​(African Swine Fever) ជា​អក្សរ​កាត់ ASF និង​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ជាច្រើន​ទៀត ដែល​បាន​អនុវត្តន៍​ដូចគ្នានេះដែរ ។

​អាស្រ័យ​ហេតុ​ដូចខាងលើ​នេះ​សុំ​បងប្អូន​កសិករ ដែល​ប្រកបមុខរបរ ចិញ្ចឹម​ជ្រូក​ខ្នាតតូច ខ្នាត​មធ្យម និង​ខ្នាត​ធំ​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង សូមមេត្តា​ប​ង្កេ​ី​ន​ការប្រុងប្រយ័ត្ន​លើជីវភាព​សុវត្ថិភាព កុំ​ធ្វេសប្រហែស​ឲ្យ​សោះ តែ​បើ​មាន​ជម្ងឺឆ្លង​ណាក៏ដោយ ចូលទៅក្នុង​កសិដ្ឋានរ​បស់បង​ប្អូន សូមមេត្តា​អនុវត្តន៍​ដូច​រូបភាព​នេះ ដើ​ម្បី​កុំ​អោយមាន​គ្រោះថ្នាក់ មកដល់​អ្នក​បរិភោគ សុំ​អរគុណ​ទុកជាមុន​ដល់​បងប្អូន​ទាំងអស់គ្នា​” ៕ ដោយ ៖ រចនា

 

spot_img
×