Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូ​ទីន បញ្ហា​ឲ្យ​ដកទ័ព​ចេញពី​ប្រទេស​ស៊ី​រី ក្រោយពេល​កម្ទេច​ក្រុម​ភេរ​វករ​អស់​

spot_img

ប្រធានាធិបតី​រុស្សី វ្លា​ឌី​មៀ ពូ​ទីន (Vladimir Putin) កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​បាន​បញ្ហា​ឲ្យមាន​ការដក​កងទ័ព​ចេញពី​ប្រទេស​ស៊ី​រី​។ ការប្រកាស​របស់​លោក​បាន​ធ្វើឡើង​ក្នុង​កំឡុង​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​ប្រទេស​ស៊ី​រី​ដែល​ញាំញី​ដោយសារ​សង្គ្រាម​ស៊ីវិល​។​

​ក្នុង​ដំណើរ​ទស្សនៈកិច្ច លោក ពូ​ទីន​បាន​ជួប​ជាមួយនឹង​ប្រធានាធិបតី​ស​ស៊ី​រី បា​ហ្សា អាល់​អាសាត (Bashar al-Assad) នៅ​មូលដ្ឋាន​ទ័ពអាកាស​របស់​រុស្សី (Hmeimim) ក្នុង​ប្រទេស​ស៊ី​រី​។ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៏​របស់​ភ្នាក់ងារ​សារព៌តមានរ​ដ្ឋ​រប​ស់​រុស្សី​ឈ្មោះ Tass​។​

​សារព៌តមាន ដដែល​បាន​ដកស្រង់​សម្តី​លោក ពូ​ទីន ដូច្នេះ​ថា “​ក្នុង​រយៈពេល ២​ឆ្នាំ​មកនេះ កងកំលាំង​រុស្សី រួម​នឹង​ទា​ហ៊ាន​របស់​ស៊ី​រី​បាន​វាយកំទិច​ក្រុម​ភេរវកម្ម​អន្តរជាតិ ដែល​មាន​គ្រោះថ្នាក់​បំផុត​”​។​

​នេះ​មិនមែន​ជា​លើក​ទី ១​ទេ​ដែល ប្រធានាធិបតី ពូ​ទីន បាន​ប្រកាស​ពី​បំណង​របស់​លោក​ក្នុង​ការដក​កងទ័ព​ចេញពី​ប្រទេស​ស៊ី​រី​។ ទោះយ៉ាងណា លោក​ថ្លែងថា មូលដ្ឋាន​ទ័ព​របស់​រុស្សី​ចំនួន​ពីរ​កន្លែង គឺ Hmeimim និង Tartus នឹង​នៅតែ​បន្ត​ប្រតិបត្តិការ​បើទោះបីជា​មាន​ការដក​ទ័ព​ខ្លះ​។​

​លោកពូ​ទីន ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​ដូច្នេះ​ថា “​ប្រសិន​ក្រុម​ភេរវកម្ម​អើត​ក្បាល​ពួកគេ​មក​ម្តង​ទៀត ពួក​យើង​នឹង​វាយប្រហារ​ពួក​គេ​ដោយ​កងកំលាំង​ទាំង​នោះ ដែល​ក្រុម​នេះ​មិន​ធ្លាប់​បានឃើញ​ពី​មុន​មក​”​។​

​ការធ្វើ​ដំណើរ​ទស្សនៈកិច្ច​របស់លោក ពូ​ទីន​ទៅកាន់​ប្រទេស​ស៊ី​រី កើតឡើង​តែ ២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល​ទា​ហ៊ាន​របស់​ប្រទេស​អ៊ឺរ៉ាក់​បាន​ប្រកាស​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ថា ពួកគេ​បាន​រំដោះ​ប្រទេស​ទាំងស្រុង​ពី​ក្រុម​ភេរ​វករ ISIS និង​បាន​កាន់កាប់​មកវិញ​នូវ​ព្រំដែន​រវាង​ប្រទេស​អ៊ឺរ៉ាក់ និង​ស៊ី​រី​៕ សុភ័ក្ត្រ​

spot_img
×