Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ខេត្តកំពង់ស្ពឺ និង​តុលាការ ចោទ​ដាក់គ្នា ករណី​លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដោះលែង មុខសញ្ញា​ចោរ ប្លន់ ២ នាក់​

spot_img

​ភ្នំពេញ ​៖ នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩​នេះ អ្នកនាំពាក្យ​សាលាដំបូង និង​ស្ថាប័ន​អយ្យការ​ខេត្តកំពង់ស្ពឺ បានចេញ​សេចក្តីថ្លែងការណ៍​ថា រឿង​លែងចោរ​ប្លន់ ២​នាក់ គឺ​ព្រះរាជអាជ្ញា​ធ្វើតាម ការស្នើសុំ​របស់លោក​ស្នងកា​រ​។​

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ

​នៅក្នុង​សេចក្តីថ្លែងការណ៍ លេខ ២៧ ស​.​ថ​.​ក​/០១៩ របស់​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ផ្ញើ​របាយការណ៍​លេខ ០៣ ចុះ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៩ ដោយ​ស្នើសុំ​ឲ្យ ព្រះរាជអាជ្ញា ដោះលែង​ជនសង្ស័យ ជា​ចោរប្លន់ ទាំង​២​នាក់​នោះ វិញ ព្រោះ​គ្មាន​ភស្តុតាង​ដាក់បន្ទុក​នោះទេ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​ស្នើសុំ​ឲ្យ​លែង​ជនសង្ស័យ​ចោរប្លន់ ទើប​ព្រះរាជអាជ្ញា សម្រេច​ឲ្យ​ដោះលែង ដោយ​ចា​រលើ​របាយការណ៍​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍ ទោ ស្នងការ ដោយ​តម្រូវ​ឲ្យ នគរបាល​៖ ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី ត្រូវមាន​អ្នកធានា​ច្បាស់លាស់ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​មិន​ប្រព្រឹត្ត​ខុសច្បាប់​។​

​អ្នកនាំពាក្យ​សាលាដំបូង និង​ស្ថាប័ន​អយ្យការ​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់ថា សំណុំរឿង និង​ជនសង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​មិនទាន់​បញ្ជូនមក​តុលាការ​ដើម្បី​ចាត់ការ​នីតិវិធី​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​ថា ពុំទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់ លើ​ការចោទប្រកាន់​ជនសង្ស័យ​ទាំង​២​នាក់ ។ ដូច្នេះ​តំណាង អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ តម្រូវ​ឲ្យ សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​ជនសង្ស័យ​ទាំង​២​នាក់ មក​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ឲ្យ​ឆាប់​បំផុត ដើម្បី​បន្ត​នីតិវិធី​។​

លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ 

​សូមបញ្ជាក់​សំណុំ​រឿងនេះ ត្រូវបាន បែកធ្លាយ ព័ត៌មាន​ថា លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដោះលែង​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរ ប្លន់ ២​នាក់ កាលពី​ថ្ងៃទី​៤​មករា​២០១៩ ជា​ថ្នូរ​នឹង​ទឹកប្រាក់​។​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ឲ្យ​ឆាប់​បំផុត ដើម្បី​បន្ត​នីតិវិធី​។​

​សូមបញ្ជាក់​សំណុំ​រឿងនេះ ត្រូវបាន បែកធ្លាយ ព័ត៌មាន​ថា លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដោះលែង​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរ ប្លន់ ២​នាក់ កាលពី​ថ្ងៃទី​៤​មករា​២០១៩ ជា​ថ្នូរ​នឹង​ទឹកប្រាក់​។​

លោក ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រាប់ អ្នកកាសែត​ក្នុងស្រុក ថា “​សួរ​ទៅ​លោកស្រី​ព្រះរាជអាជ្ញា នគរបាល​មិនមាន​សិទ្ធិ​ឲ្យ​ជនសង្ស័យ​នៅក្រៅ​ឃុំ​ទេ​។ ការសម្រេច​លែង ជនសង្ស័យ​ជា​ចោរប្លន់ មិនមាន​ពាក់ព័ន្ធ​នឹង​លោក​ទេ គឺ​លោកស្រី​ព្រះរាជអាជ្ញា ចា​ត សូរ​ស្មី ជា​អ្នកសម្រេច​”​។​

​សូម​ជម្រាបជូន​ថា ក្រុមចោរប្លន់ ទាំង ២​នាក់ ដែល​នគរបាល ឃាត់ខ្លួន​បាន ទី​១​ឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ម៉ែ ឃុំ​កំពង់​អុស ស្រុក​ព​ញ​ឮ ខេត្តកណ្ដាល និង​ទី​២​ឈ្មោះ នោ ពន ភេទ​ប្រុស​អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ​ន្សែ ឃុំ​ជំ​ពូ​ព្រឹក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​ ​ពាក់ព័ន្ធ ការសម្រេច​ដោះលែង​ក្រុមចោរប្លន់ ទាំង​២​នាក់​ខាងលើ ត្រូវ ក្រុមមន្ត្រី​មូលដ្ឋាន ក្នុងស្រុក​ឧដុង្គ ក្នុង​ឃុំ​ជំ​ពូ​ព្រឹក និង​អ្នកភូមិ​ព្រៃ​អ​ន្សែ លើកឡើងថា ប្រពន្ធ​របស់​ជនសង្ស័យ​ឈ្មោះ នោ ពន បាន​ដើរ​និយាយ​អួតអាង​ប្រាប់​អ្នកស្រុក និង​និយាយ​ប​ញ្ឈី​មន្ត្រីនគរបាល​មូលដ្ឋាន​ថា មិនដឹង​ជា​ខំ​មក​ចាប់​ប្តី​នាង​ធ្វើ​អី​បើ​គង់តែ បញ្ជូន​ទៅដល់​លើ គេ​ដោះលែង​មកវិញ​ដដែល​។ សម័យនេះ ហើយ អស់​តែ​ម្នាក់ ៦០០០​ដុល្លារ ចេញ​វិញ​ប្រុយ អត់​បញ្ហា​។​

​សូមបញ្ជាក់​ជូន​ថា ក្រុមចោរប្លន់​ទាំង ២​នាក់ ត្រូវ​កម្លាំង​នគរបាល​ស្រុក​ឧដុង្គ​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​បទល្មើស លួច​មាន​ស្ថាន​ទម្ងន់ទោស​។​

​ជនសង្ស័យ​ឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ត្រូវ​ចាប់ខ្លួន កំពុងបើក​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2W-7761 ស៊េរី​ឆ្នាំ ២០០២ ចេញពីផ្ទះរ​បស់ជនស​ង្ស័​យ ឈ្មោះ នោ ពន នៅ​ចំណុច​ភូមិ​ព្រៃ​អ​ន្សែ​ឃុំ​ជំ​ពូ​ព្រឹក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​បើតាម​សមត្ថកិច្ច រថយន្ត​ខាងលើ​ត្រូវ ពួកគេ​លួចបាន រួច​យកទៅ​លាក់ទុក នៅផ្ទះ​របស់​ឈ្មោះ​នោ ពន កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩​។​

​បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ សមត្ថកិច្ច​បាន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ នោ ពន យកទៅ​សាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ក្រុម​ជនសង្ស័យ​បាន សារភាពថា ពួកគេ ធ្លាប់ធ្វើ​សកម្មភាព កាច់ក​ម៉ូតូ នៅ​ខេត្ត​ព្រះសីហនុ ចំនួន ៣​លើក យកមក​លក់​នៅ​ឈ្មោះ នោ ពន​។​

​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប បទល្មើស​ចោរប្លន់​ឆ្លងខេត្ត ខាងលើ សមត្ថកិច្ច ដកហូត​វត្ថុតាង​មួយចំនួន ពី​ឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ។

​រួមមាន​៖

-​រថយន្ត​ម៉ាក​សាំ​យ៉ុង​ព័​ណ័ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2W-7761 ចំនួន ១​គ្រឿង និង​គ្រឿង​សោ​។​
​នៅពេល​ឃាត់ខ្លួន ឈ្មោះ នោ ពន សមត្ថកិច្ច ដកហូត​បាន ម៉ូតូ ម៉ាក សេ​១២៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពត 1K-1421 និង​ទូរស័ព្ទដៃ​ចំនួន ១​គ្រឿង​។​

​លុះ​ឃាត់ខ្លួន ក្រុម​ជនសង្ស័យ ទាំង ២​នាក់​បាន​ហើយ ប្រពន្ធ​របស់​ជនសង្ស័យ​ឈ្មោះ នោ ពន មានឈ្មោះ រដ្ឋា ចន្ទ្រា ភេទ​ស្រី អាយុ ២៩​ឆ្នាំ បាន​យក ប្រគល់​វត្ថុតាង​មួយចំនួន ទៀត​រួមមាន​៖ ​កូនសោ ប្រដាប់​ឆ្កឹះ​សោ​ម៉ូតូ ប្រដាប់​កឹ​ប​ស្លាក​លេខ ជាដើម​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×