Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ឧកញ៉ា វ័ន ប៊ុន​ថៃ វាយ​នារី​ម្នាក់ ក្នុង​ខារ៉ាអូខេ​វីឡា នៅ​ខេត្តកំពង់ចាម​

spot_img

កំពង់ចាម ​៖ ​ឧកញ៉ា វ័ន ប៊ុន​ថៃ ​ដែល​គេ​ស្គាល់ ថា​ឈ្មួញ ឈើ មាន​ឥទ្ធិពល​ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​ប្រើប្រាស់​អំពើហិង្សា​ក្នុង​ខារ៉ាអូខេ វីឡា នៅ​ខេត្តកំពង់ចាម នា​យប់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩​។​

​ឧកញ៉ា វ័ន​ប៊ុន ថៃ ក្រោយ​ផឹក​ស្រវឹង​ប្រើ​អំពើ​ហឹ​ង្សា លើ​នារី បំរើ​ខារ៉ាអូខេ វីឡា​។ នៅ​មុនពេល​កើតហេតុ ឧកញ៉ា វ័ន​ប៊ុន ថៃ​និង​បក្ខ ពួក បាន​នាំ គ្នា ទៅ​ចូល ផឹកស៊ី នៅក្នុង ហាង ខារ៉ាអូខេ វីឡា ក្នុង​បន្ទាប់ 6666 លុះ​ពេល​ផឹក​ស្រវឹង ដោយ អំណាច ស្រា និង ឥទ្ធិពល​នៃ​អំណាច​លុយ ឧកញ៉ា វ័ន​ប៊ុន ថៃ​បាន​បៀតបៀន លួ​ក លាន់ នារី ដែល​អង្គុយ ក្បែរ ខ្លាំង ៗ ធ្វើ អោយ​នាង​ខ្មាស​និង ទ្រាំ មិនបាន ក៏ ដើរចេញ ពី បន្ទប់ ឧកញ៉ា នោះ​ទៅ ។

ក្រោយមក ដោយ​អត់​មាន​ស្រី មក​អង្គុយ​ក្បែ ឧកញ៉ា វ័ន​ប៊ុន ថៃ បាន​ស្រែក​ឡូឡា​ឲ្យ​អ្នប​ម្រើ ក្នុង​បន្ទាប់ រក​នារី​ឲ្យ​ទៀត តែ​គ្មាន​អ្នកណា ចូល ធ្វើ ឲ្យ​ឧកញ៉ា ខឹង ក៏​ប្រើ​អំពើ ហឹ​ង្សា វាយ​ក្បាល​នារី​អ្នកបម្រើ​ក្នុង​បន្ទប់ ចាប់​បោចសក់ ទាញ ទៅក្រោយ ក្លាយជា ជម្លោះ ពាក្យសម្តី និង​មាន​ហឹ​ង្សា កើតឡើង ផ្អើល ហាង​ខារ៉ាអូខេ វីឡា ។​

​អភិបាលខេត្ត​កំពង់ចាម លោក គួច ចំរើន បាន​ថ្លែង ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា​នេះ​ថា សមត្ថកិច្ច​ពិតជា​បាន​ឃាត់ខ្លួន​ឧកញ៉ា វ័ន ប៊ុន​ថៃ ពិត​ប្រា​ដក​មែន ដែល​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អំពើ​ហិ​ហ្សា ក្នុង​ខារ៉ាអូខេ​វីឡា​។​

​សូមជម្រាបថា ប្រភពព័ត៌មាន​មូលដ្ឋាន​បាន​បញ្ជាក់ថា ឧកញ៉ា វ័ន ប៊ុន​ថៃ គឺជា​ឈ្មួញ​ឈើ​ដ៏​មាន​ឥទ្ធិពល​មួយរូប នៅ​ស្រុក​អូររាំងឪ​ ។

​អភិបាលខេត្ត​កំពង់ចាម បាន​បញ្ជាក់ថា ក្រោយ​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​ករណី​អំពើហិង្សា​នេះ លោក​បាន​បញ្ជា​កម្លាំង​នគរបាល និង​អាវុធហត្ថ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​តែម្ដង​។ បច្ចុប្បន្ន​ឧកញ៉ា វ័ន ប៊ុន​ថៃ ត្រូវបាន​បញ្ជូនទៅ​សួរនាំ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​៕ ​ដោយ ​៖ ​រចនា​

spot_img
×