Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​សិច​ស៊ិ រតនៈ ពិសី ប៊ិះ​ចោល​ឆ្អឹង​នៅ​សមុទ្រ​កោះរ៉ុង​

spot_img

កោះរ៉ុង​ ៖ ខណៈ មាន​ព្យុះយ៉ាងខ្លាំង​នៅលើ​ទឹកដី​កោះរ៉ុង ស្រាប់តែ​តារាចម្រៀង​ស៊ិ​ច​ស៊ី កញ្ញា​រតនៈ ពិសី បានធ្វើការ​ស៊ែរ​បន្ត នូវ​ព័ត៌មាន ហើយ​ការរៀបរាប់​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់ ធ្វើ​ឲ្យ​មហាជន​ជាច្រើន​តក់ស្លុត​នៅក្នុង​អារម្មណ៍​យ៉ាងខ្លាំង ព្រោះថា​កាលពី​ម្សិលមិញ​នេះ នាង​ស្ទើរតែ​គ្មាន​ជីវិត ត្រឡប់មកផ្ទះ​វិញ​នៅក្នុង​ហេតុការណ៍​មួយ​នេះ​។​

​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក ​កញ្ញា​រតនៈ ពិសី បានសរសេរថា “​ពី​ម្សិលមិញ ស្ទើរតែ​គ្មាន​ជីវិត ត្រឡប់ មក​ផ្ទះ វិញ​។ ​ចង់​​ប្រាប់​​ថា​ស្បថហើយ លោក​អើយ ផ្ដាំតកូន តចៅ រឿងទៅលេង​កោះ ជាពិសេស​គឺមិនចេះ​ហែល​ទឹក ..​ស្ទើរតែ​ផ្ញើ ឆ្អឹង​ក្នុង​សមុទ្រ​ទៅហើយ ខ្ញុំ​បន់​អស់ហើយ លោកយាយ​ម៉ៅ នឹង គុណ ម៉ែ គុណ​ឪ តាម​ថែ រក្សា ហើយក៏​មិន​ភ្លេចគុណបរទេស ពីរ​នាក់​ដែល​ខំប្រថុយ​ជីវិត​ហែល​ទឹកពីចំងាយចូលទៅ​ជួយ​”​។​

​ដំណឹងនេះ បានធ្វើ​ឲ្យ​មហាជន ក៏ដូចជា​អ្នកគាំទ្រ​កញ្ញា​ពិសី​ជាច្រើន ក៏បាន​នាំគ្នា​ភ័យ​នៅពេលដែល​ដឹងថា តារា​ស្រី​រូបនេះ បាន​ជួបនឹង​ហេតុការណ៍ បិះ​នឹង​លិច​ទូក តែ​ជា​សំណាងល្អ​នាង​ក៏បាន​រួច​ផុតពី​ទុក្ខ​ ៕ ដោយ​៖​រចនា​

spot_img
×