Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​អណ្តូងរ៉ែ​នៅ​អាហ្គានីស្ថាន សម្លាប់​មនុស្ស ៣០​នាក់​

spot_img

​មនុស្ស​ចំនួន​យ៉ាងតិច ៣០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​មាន​ហេតុការណ៍​បាក់​អណ្តូងរ៉ែ​មាស នៅក្នុង​ប្រទេស​អាហ្គានីស្ថាន​។​

​បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រី​អាហ្គានីស្ថាន​បាន​ឲ្យ​ដឹងថា ការបាក់​អណ្តូងនោះ​កើតឡើង​ក្នុងស្រុក​ Kohistan ស្ថិតក្នុង​ខេត្ត Badakhshan​។​

​អ្នកភូមិ​នៅ​តំបន់​នោះ ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ជីកដី​ជម្រៅ ៦០​ម៉ែត្រ​ចុះទៅ​ខាងក្រោម និង​បាន​ប្រើ​សសរ​តូចៗ​កល​បណ្តោះអាសន្ន ដើម្បី​រក​រ៉ែ​មាស ប៉ុន្តែ​វា​ក៏បាន​បាក់​រលំ​។​

​ពួកគេ​បាន​ប្រើប្រាស់​អ៊ិ​ច​ស្កា​វេ​ទ័​រ​នៅ​អណ្តូងរ៉ែ នៅពេល​អណ្តូង​នោះបាន​បាក់​រលំ​។ មនុស្ស​ចំនួន ៧​នាក់​ផងដែរ​បាន​របួស​ក្នុង​ហេតុការណ៍​នោះ​។​

​អភិបាលស្រុក​ឈ្មោះ Rostam Raghi បាន​ថ្លែងប្រាប់ BBC នៅក្នុង​អាហ្គានីស្ថាន​ថា ប្រជាជន​នៅ​​តំបន់​​នោះ​បាន​ប្រញាប់​ទៅកាន់​កន្លែងកើតហេតុ ហើយ​ពួកគេ​ជួយ​បាន​កម្មករ​ចំនួន ១៣​នាក់​ប៉ុណ្ណោះ​។ ជនរងគ្រោះ​ដែល​ស្លាប់ ក៏មាន​ក្មេងៗ​ជាច្រើន​ផងដែរ​។​

​អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ថ្លែងប្រាប់​ភ្នាក់ងារ​សារពត៌មាន AFP ថា គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​នោះ ទទួលបាន​សំណង​ចំនួន ៦៦០​ដុល្លា​ក្នុង​ម្នាក់ៗ​ ។​

​សូមបញ្ជាក់ថា ជនជាតិ​រ៉ែ​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន​នៅមាន​ច្រើនសន្ធឹក​សន្ធាប់ និង​មិនទាន់​​មានការ​បូ​បយក​ដោយសារតែ​បញ្ហា​ជំលោះ​ជាមួយនឹង​ក្រុម​តា​លី​បង់​ ៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×