Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ និង​គីម ជុង​អ៊ុន​កំពុង​ចរចារ​គ្នា​ពី​ទីកន្លែង​សម្រាប់ធ្វើ​កិច្ចប្រជុំ​កំពូល​លើក​ទី ២

spot_img

ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​និយាយថា ទីកន្លែង​សម្រាប់​កិច្ចប្រជុំ​កំពូល​ជាមួយនឹង​​មេ​ដឹក​នាំ​កូរ៉េខាងជើង កំពុងតែ​ត្រូវ​ចរចារ​គ្នា​។​

​លោក ថ្លែងប្រាប់​អ្នក​សារពត៌មាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ថា កិច្ចចរចារ​ដ៏​ល្អ​កំពុងតែ​ចាប់ផ្តើម​​ជាមួយនឹង​កូរ៉េខាងជើង​ហើយ ប៉ុន្តែ​ទណ្ឌកម្ម​លើ​របប​ព្យុងយ៉ាង​នៅតែមាន​ដដែល​។​

​លោក ត្រាំ និង​គីម ជុង​អ៊ុន​ធ្លាប់​បានធ្វើ​កិច្ចប្រជុំ​កំពូល​ម្តង​រួចហើយ កាលពី​ខែមិថុនា ឆ្នាំមុន នៅក្នុង​ប្រទេស​សិង្ហ​បុរី ប៉ុន្តែ​រហូតមកដល់​ឆ្នាំ​ថ្មី​នេះ គោលបំណង​ធំ​រប​ស់អា​មេ​រិច​មិនទាន់​សម្រេច​​បាន​នៅឡើយ​ទេ នោះ​គឺ​ការលុបបំបាត់​វុ​ធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​លោក ត្រាំ ក៏បាន​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​មុន​ផងដែរ​ថា គាត់​ទទួលបាន​សំបុត្រ​ពី​លោក គីម ជុង​អ៊ុន ទោះយ៉ាងណា​លោក​មិនបាន​បញ្ជាក់​ពី​អត្ថន័យ​ក្នុង​សំបុត្រ​នោះទេ​។​

​លោក ត្រាំ​ថ្លែងប្រាប់​អ្នក​សារពត៌មាន​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា “​ពួកយើង​កំពុង​ចរចារ​គ្នា​ពី​​ទីកន្លែង​។ វា​នឹងត្រូវ​ប្រកាស​នៅពេល​ខាងមុខ​ដ៏​ខ្លី​។ ពួកគេ (​កូរ៉េខាងជើង​) ចង់​ជួបគ្នា ហើយ​យើង​​ចង់​ជួបគ្នា ដូច្នេះ​ពួកយើង​នឹង​ឃើញ​អ្វី​កើតឡើង​”​។​

​គាត់​បន្ថែមថា “​អា​មេ​រិច​ធ្លាប់មាន​កិច្ចចរចារ​ដ៏​ល្អ​ជាមួយនឹង​កូរ៉េខាងជើង​”​។ “​ទោះយ៉ាងណា ទណ្ឌកម្ម​របស់​អា​មេ​រិច​នៅតែមាន​ទាំងស្រុង​ដដែល រហូតដល់​អា​មេ​រិច​មើលឃើញ​ពី​លទ្ធផល​វិជ្ជមាន​”​។​

​សូម​រំលឹកថា កាលពី​កិច្ចប្រជុំ​កំពូល​ខែមិថុនា​ឆ្នាំមុន មេដឹកនាំ​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ច​​ព្រមព្រៀង​ដើម្បី​ឈានទៅ​កាន់ការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ចោល​នៅលើ​ឧបទ្វីប​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×