Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្នាក់​ស្លាប់ ម្នាក់​រត់ចោលស្រុក ក្នុង​​ជម្លោះ វង់​ផឹកស៊ី កាប់​ចាក់​គ្នា​

spot_img

ពោធិ៍សាត់​ ៖ ទាស់​ពាក្យសម្តី ក្នុង​វង់​ផឹកស៊ី​មាន​គ្នា​៤​នាក់ ជនដៃដល់​លប​ប្រើ​កាំបិត​ចុង​ស្រួច ចាក់ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ ស្លាប់ ។ បន្ទាប់​បង្កហេតុ ជនដៃដល់​រត់គេចខ្លួន​ចូលក្នុង​ព្រៃ តំបន់ភ្នំ​បាត់ រហូតមកដល់​ថ្ងៃទី​៧ ខែ​មករា សមត្ថកិច្ច​មិនទាន់​ស្រាវជ្រាវ​ចាប់បាន​នៅឡើយ ​។​

​ប្រភពពី​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៩ និង​៣០​យប់ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ទំនប់​ទី​៣ ស្ថិតក្នុង​ភូមិ​វាល ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ ករណីនេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ភួង ភេ​ន ហៅ​ខេន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​បោះពួយ ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទៅ​ស្នាក់នៅ​ធ្វើ​ចំការ​នៅ​ចំណុចកើតហេតុ​ខាងលើ​។ រីឯ​ជនរងគ្រោះ​ឈ្មោះ អ៊ុក សុខុម ហៅ​ង៉ែត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ពេជ្រ​បាន ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិសាត់ ។ មុនពេល​កើតហេតុ ជនរងគ្រោះ និង​ជនសង្ស័យ រួមជាមួយ​មិត្តភក្តិ ២​នាក់​ទៀត បាន​បបួលគ្នា​ផឹកស៊ី​ជុំគ្នា ។ ដល់ពេល​ផឹក​យូរៗ​ទៅ​ក៏​ទាស់​ពាក្យសំដី​ជាមួយគ្នា ទើប​ជនសង្ស័យ បាន​ទាញ​កាំបិត​ចុង​ស្រួច ចាក់ទៅលើ​ជនរងគ្រោះ ចាំ​ដោះ​ខាងឆ្វេង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ បញ្ជូនទៅ​សង្គ្រោះបាន​ដាច់ខ្យល់​ស្លាប់​តែម្តង​ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×